ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បើករថយន្ត​លេខ​ដៃ​ដោយ​មិន​ប្រើ​អំ​ប្រា​យ៉ា​តែ​ប្រតិបត្តិ​ពេល​បញ្ឆេះ

9 ឆ្នាំ មុន

នៅ​ក្នុង​ជួរ​រថយន្ត​ប្រើ​ប្រអប់លេខ​ដៃ​ភាគច្រើន គឺជា​រឿង​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​បញ្ចូល​លេខ​ដោយ​ពុំ​ចាំបាច់​ប្រើ​អំ​ប្រា​យ៉ា ។ ការ​ប្រតិបត្តិ​បាន​ដូច្នេះ គឺ​ធ្វើ​ទ្បើ​ង​តាម​រយៈ​ការ​ផ្គូផ្គង​ទិន្នផល​កម្លាំងរ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន ជាមួយនឹង​ល្បឿនរ​ង្វិ​ល​ជុំ​នៃ​ទិន្នផល​ប្រអប់លេខ ។ សូម​កត់​សម្គាល់ថា ករណី​នេះ​អាច​ប្រព្រឹត្ត​ទៅ​

នៅ​ក្នុង​ជួរ​រថយន្ត​ប្រើ​ប្រអប់លេខ​ដៃ​ភាគច្រើន គឺជា​រឿង​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​បញ្ចូល​លេខ​ដោយ​ពុំ​ចាំបាច់​ប្រើ​អំ​ប្រា​យ៉ា ។ ការ​ប្រតិបត្តិ​បាន​ដូច្នេះ គឺ​ធ្វើ​ទ្បើ​ង​តាម​រយៈ​ការ​ផ្គូផ្គង​ទិន្នផល​កម្លាំងរ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន ជាមួយនឹង​ល្បឿនរ​ង្វិ​ល​ជុំ​នៃ​ទិន្នផល​ប្រអប់លេខ ។ សូម​កត់​សម្គាល់ថា ករណី​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​តែ​នៅ​ពេល​រថយន្ត​កំពុង​មាន​ចលនា​ប៉ុណ្ណោះ អំ​ប្រា​យ៉ា​ត្រូវ​តែ​ប្រើប្រាស់​នៅ​ពេល​បញ្ឆេះ​រថយន្ត ។

វិធី​ទី​១ ៖ ចំពោះ​ការ​បញ្ចូល​លេខ​បង្កើន​ល្បឿន

១-​នៅ​ពេល​រថយន្ត​ស្ថិត​ក្នុង​ស្ថានភាព​ចលនា​ហើយ​ពេល​លេខ​ថ្មី​កំពុង​ស្ថិត​ក្នុង​ការ​បញ្ចូល​យក​ឬ​ដក​ជើង​ចេញពី​ឈ្នាន់​ហ្គា​រ៍ នោះ​វា​នឹង​ធ្វើ​ឱ្យ​ធូរស្រាល​នូវ​ភាព​តានតឹង​ក្នុង​ប្រអប់លេខ ហើយ​ភ្លាម​នោះ​រុញ​រំកិល​ចង្កឹះ​លេខ​បញ្ចូល​តាម​សេចក្តី​ត្រូវការ​តែ​ម្តង ។

២-​រំកិល​ចង្កឹះ​លេខ​ទៅ​ក្នុង​ទិស​ដៅ​នៃ​លេខ​ដែល​អ្នក​ចង់បាន ដើម្បី​ដាក់​សម្ពាធ​ស្រាល​ប្រឆាំង​នឹង​លេខ ដែល​អ្នក​បម្រុង​បញ្ចូល​នោះ ។

៣-​នៅ​ពេល​អត្រារ​ង្វិ​ល​ជុំ​ម៉ាស៊ីន​រាង​ធ្លាក់​ចុះ​ធៀប​នឹង​ល្បឿនរ​ង្វិ​ល​ជុំ​នៃ​ទិន្នផល​ប្រអប់លេខ​ពេល​នោះ​ចង្កឹះ​លេខ​គួរតែ​រំកិល​ចុះ ។

៤-​នៅ​ពេល​រថយន្ត​ស្ថិត​ក្នុង​តំណែង​លេខ​ដែល​បញ្ចូល​នោះ​ម្តងទៀត អ្នក​អាច​បន្ត​បើកបរ​ធម្មតា ។

វិធី​ទី​២ ៖ ចំពោះ​ការ​បញ្ចូល​លេខ​ទាប ឬ​បង្អន់ល្បឿន

១-​នៅ​ពេល​រថយន្ត​ស្ថិត​ក្នុង​ស្ថានភាព​ចលនា​ហើយ​ពេល​លេខ​ថ្មី មាន​កម្រិត​ឬ​សម្ពាធ​ទាប​ក្នុង​ការ​រក្សា​ថាមពល​បាន​ត្រឹមត្រូវ​ចូរ​ដក​ជើង​ចេញពី​ឈ្នាន់​ហ្គា​រ៍ ហើយ​បន្ទាប់​មក​ទាញ​រំកិល​បញ្ចូល​លេខ​តាម​តម្រូវការ ។

២-​ជាន់​ស្រាល​ៗ​លើ​ឈ្នាន់​ហ្គា​រ៍​ភ្លាម​ៗ ដើម្បី​បង្កើន​កម្លាំងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន​ចន្លោះ​២.០០០​ជុំ ក្នុង​មួយ​នាទី​ទៅ​២.៥០០​ជុំ ក្នុង​មួយ​នាទី អាស្រ័យ​តាម​ប្រអប់លេខ ។

៣-​ខណៈ​ពេល​អត្រា​សន្ទុះ​នៃ​ជុំ​ម៉ាស៊ីន​កំពុង​ធ្លាក់​ចុះ​រុញ​ឬ​ទាញ​រំកិល​ចង្កឹះ​លេខ​ក្នុង​ទិស​ដៅ​នៃ​តំណែង​លេខ​តាម​សេចក្តី​ត្រូវការ​ហើយ​ដាក់​សម្ពាធ​ស្រាល​ៗ​ប្រឆាំង​នឹង​លេខ​ដែល​អ្នក​បម្រុងបញ្ចូល ។

៤-​នៅ​ពេល​រថយន្ត​ស្ថិត​ក្នុង​តំណែង​លេខ​ដែល​បញ្ចូល​នោះ​ម្តងទៀត អ្នក​អាច​បើកបរ​ធម្មតា​បាន ។

*​សូម​ចង​ចាំ​ថា នៅ​ពេល​អ្នក​បញ្ចូល​លេខ​បង្អន់ល្បឿន​ដោយ​គ្មាន​វត្តមាន​ជំនួយ​ដោយ​អំ​ប្រា​យ៉ា​ទេ ត្រូវ​ទុក​ឱ្យ​អត្រា​សន្ទុះ​នៃ​ជុំ​ម៉ាស៊ីន (RPMs) ចាប់ផ្តើម​ធ្លាក់​ចុះ​សិន​មុន​នឹង​ដាក់​សម្ពាធ​ប្រឆាំង​នឹង​លេខ​នោះ ៕