ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​លក់​បន្លែ ត្រី សាច់​តាម​រទេះ ​រ៉ឺម៉ក និង​ស្នាក់​នៅ​ដូច​ជា​ផ្ទះ​ត្រូវ​ហាម ឃាត់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​តាម​រទេះ​ដូច​ជា…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​តាម​រទេះ​ដូច​ជា លក់ដូរ​សម្លៀក​បំពាក់ បន្លែ ត្រី​សាច់ និង​ភេសជ្ជៈ​ផ្សេង​ៗ​នៅ​តាម​ផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។ ជាមួយ​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ផ្សេង​ៗ
បាន​ស្នាក់​នៅ​លើ​រទេះ​រ៉ឺ​ម៉ក​របស់​ពួក​គាត់​តែ​ម្តង ដោយ​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ តែ​បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​ទៀត គាត់​ក៏​មាន​កន្លែង​ស្នាក់​នៅ ឬ​ជួល​ផ្ទះ​នៅ​ត្រឹមត្រូវ​ដែរ ។

លោក អ៊ី សុខ​ឡេ​ង ថ្លែង​ថា សម្រាប់​ក្រុង​ព្រះ​សីហ​នុ ដាច់ខាត​មិន​ត្រូវ​ឲ្យ​មាន​អ្នកលក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ទៀត​ទេ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ បរិស្ថាន អនា​ម័យ ។ ដោយសារ​មាន​ពលរដ្ឋ​ជា​អ្នកលក់​ដូរ​តាម​រទេះ​នេះ ភាគច្រើន​មក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ក្រុងព្រះសីហនុ ដូច្នេះ​លោក​បាន​ប្រាប់​ថា បើសិន​មាន​តូប​ជួល​លក់ដូរ​ត្រឹមត្រូវ និង​មាន
កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ អាច​បន្ត​លក់ដូរ​ទៀត​បាន តែ​សម្រាប់​អ្នក​ដែល​មិន​គោរព​តាម និង​ពុំ
មាន​ទីតាំង​ត្រឹមត្រូវ​ទេ គឺ​លោក​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ។

បើ​ពលរដ្ឋ​មក​ពី​ខេត្ត​ណា អញ្ជើញ​រៀបចំ​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ព្រោះ​ក្រុង​ព្រះ​សីហ​នុ​កំពុង​អភិវឌ្ឍន៍ ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាតិ​-​អន្តរជាតិ និង​មិន​បន្ត​ឲ្យ​មានការ​លក់ដូរ​បែប​នេះ​ទៀត​ទេ។

ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ ភាគច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត បាន​សំណូ​ម​ពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ សូម
មេត្តា​យោគយល់ និង​ជួយ​សម្រួល​ដល់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​បច្ចុប្បន្ន​កំពុង​តែ​ជួប​នូវ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធំធេង ។

អ្វី​ៗ​គឺ​ពឹងផ្អែក​ទៅ​លើ​របរ​អាជីវកម្ម​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​តែ​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​ជួល​ផ្ទះ​គេ ជួល​តូបឬ​ស្តង់​ណាមួយ​សម្រាប់​ប្រកប​អាជីវកម្ម​នោះ​ទេ​។ ដូចនេះ ពួក​គាត់​មាន​តែ​ការ​អង្វរ​ករ សូម​ការ​យោគយល់ បើ​អាច​សូម​សម្រួល​ទីតាំង​ណាមួយ ដល់​ពួក​គាត់ ដើម្បី​ប្រកប​អាជីវ​កម្ម​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ