ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ សំណួរ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ការងារ​ក្នុង​សម័យ​កូ​វី​ដ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច​ដល់​ពិភពលោក​ក្នុង​ទ្រង់ទ្រាយ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ ។ មិន​ថា​រដ្ឋាភិបាល​ព្យាយាម​រារាំង​ការ​ប៉ះពាល់​យ៉ាងណា​ទេ វិស័យ​ជា​ច្រើន​ជៀស​មិន​ផុត​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ ឡើយ ។…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច​ដល់​ពិភពលោក​ក្នុង​ទ្រង់ទ្រាយ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ ។ មិន​ថា​រដ្ឋាភិបាល​ព្យាយាម​រារាំង​ការ​ប៉ះពាល់​យ៉ាងណា​ទេ វិស័យ​ជា​ច្រើន​ជៀស​មិន​ផុត​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ ឡើយ ។

ជា​លទ្ធផល​មនុស្ស​ជា​ច្រើន​ក៏​ព្រួយបារម្ភ​ពី​ការងារ​ដែល​ខ្លួន​មាន​ផង​ដែរ ។ សម្រាប់​អ្នក​ដែល​ចង់​ជោគជ័យ​ក្នុង​ទីផ្សារ​ការងារ​សម័យ​កូ​វី​ដ​នេះ អ្នក​ត្រូវ​សួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​នេះ ៖

១. តើ​វិស័យ និង​ការងារ​របស់​អ្នក​ត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វី​ដ ១៩ យ៉ាងដូចម្តេច​ខ្លះ?
តើ​កូ​វី​ដ ១៩ នឹង​ផ្លាស់​ប្តូរ​វិស័យ​ដែល​អ្នក​កំពុងធ្វើការ​ក្នុង​រយៈពេល​ខ្លី​និង​វែង​យ៉ាងដូចម្តេច? តើ​ពេល​ណា​ទើប​វា​អាច​ត្រលប់​ដូច​ដើម​វិញ? តើ​វិស័យ​របស់​អ្នក​នឹង​លូតលាស់​បន្ថែម ឬ​រួម​តូច​វិញ? តើ​មានការ​ងារ​អ្វីខ្លះ​ក្នុង​វិស័យ​របស់​អ្នក​ដែល​មាន​តម្រូវការ​ខ្ពស់?តើ​មាន​ជំនាញ​សំខាន់​ៗ​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អ្នក​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ? តើ​ការងារ​របស់​អ្នក​នឹង​មានការ​ផ្លាស់​ប្តូរ​នៅ​អនាគត​ទេ?

២. តើ​អ្នក​អាច​ដោះស្រាយ​ការ​ខ្វះ​ជំនាញ​របស់​ខ្លួន​យ៉ាងដូចម្តេច?
ខណៈ​ដែល​ការ​រៀន​ជំនាញ​ថ្មី​ៗ​តែងតែមាន​សារៈសំខាន់​ហើយ អ្នក​ក៏​ត្រូវ​ចេះ​ជ្រើសរើស​ជំនាញ និង​ឧបករណ៍​ដែល​សំខាន់​ជាងគេ​សម្រាប់​អ្នក​ក្នុង​កំឡុង​ពេល​នេះ និង​បន្ទាប់​ពី​កូ​វី​ដ ១៩ បាន​កន្លង​ផុត​ផង​ដែរ ។ តើ​មាន​វិធី​អ្វី​ដែល​អ្នក​អាច​រៀន និង​ពង្រឹង​ជំនាញ​ទាំងនោះ​បាន?

៣. តើ​អ្នក​អាច​រក និង​ចាប់​ឱកាស​ការងារ​ថ្មី​ៗ​យ៉ាងដូចម្តេច?
តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ដាក់​ពាក្យ និង​ផ្សព្វផ្សាយ​ពី​ខ្លួន? តើ​អ្នក​ត្រូវ​ទាក់ទង​នរណា​ដែរ ឬទេ? តើ​មាន​វិស័យ​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើ​ជំនាញ​របស់​អ្នក​ទេ? អ្នក​ត្រូវ​ដឹង​ថា​ការ​រក​ការងារ​មិនកើត​មាន​ឡើង​តាមតែ​ការ​ដាក់​ពាក្យ​និង​ទៅ​សម្ភាសន៍​ធម្មតា​ទេ ។ ប្រសិនបើ​អ្នកដឹង​ពី​ច្រក​ផ្សេង​ៗ​ក្នុង​ការ​ទទួល​បានការ​ងារ​ថ្មី​នោះ វា​អាច​នឹង​ងាយស្រួល​សម្រាប់​អ្នក ។

៤. តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​រក្សា​ស្មារតី​មោះ​មត់ និង​កម្លាំងចិត្ត​ក្នុង​កំឡុង​ពេល​នេះ?
ការ​ឆ្លងកាត់​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​អាច​ដាក់​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ដល់​មនុស្ស​គ្រប់​រូប ដូច្នេះ​អ្នក​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ ។ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​អ្នក​ត្រូវ​ដឹង​ពី​វិធី​ដែល​ជួយ​រក្សា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​ដូច​ជា​ការ​ចូល​ដំណេក ទទួលទាន និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ