ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បើករថយន្ត​ពេល​យប់​លើ​ផ្លូវ​អត់​មាន​ភ្លើង​បំភ្លឺ​ឱ្យ​មាន​សុវត្ថិភាព

9 ឆ្នាំ មុន

ការ​បើកបរ​ឬ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​អាច​រាប់​ថា ជា​ការ​ផ្សង​នឹង​គ្រោះថ្នាក់​ខ្លះ​ដែរ ពិសេស​នៅ​លើ​ស្ថានភាព​ផ្លូវ​ដែល​ពុំ​មាន​ភ្លើង​បំភ្លឺ​តាម​ចិញ្ចើម​ផ្លូវ ពោល​គឺ​ងងឹតស្លុប​តែ​ម្តង ស្រប​ពេល​ដែល​អ្នកបញ្ជា​យាន​ខ្វះ​បទ​ពិសោធ​ក៏​ដូច​ជា​ស្គាល់​ភូមិសាស្ត្រ​មិន​ច្បាស់​នោះ ។

ការ​បើកបរ​ឬ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​អាច​រាប់​ថា ជា​ការ​ផ្សង​នឹង​គ្រោះថ្នាក់​ខ្លះ​ដែរ ពិសេស​នៅ​លើ​ស្ថានភាព​ផ្លូវ​ដែល​ពុំ​មាន​ភ្លើង​បំភ្លឺ​តាម​ចិញ្ចើម​ផ្លូវ ពោល​គឺ​ងងឹតស្លុប​តែ​ម្តង ស្រប​ពេល​ដែល​អ្នកបញ្ជា​យាន​ខ្វះ​បទ​ពិសោធ​ក៏​ដូច​ជា​ស្គាល់​ភូមិសាស្ត្រ​មិន​ច្បាស់​នោះ ។

ខាងក្រោម​នេះ គឺជា​បច្ចេកទេស​ខ្លះ​ៗ​ដើម្បី​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​បែប​នេះ ៖

១-​កុំ​ភ័យ​តក់ស្លុត​ឬ​ខ្លាចរអា​ឱ្យ​សោះ ដាក់​អារម្មណ៍​ថា ការ​បើកបរ​រថយន្ត​ពេល​យប់​មិន​មាន​អ្វី​គួរ​ឱ្យ​ខ្លាច​ជាង​ពេល​ថ្ងៃ​ទ្បើ​យ ដូចនេះ​គ្រាន់តែ​រក្សា​ភាព​វាងវៃ​បន្តិច​ទៅ​គឺ​បាន​ហើយ ។

២-​បើកភ្លើង​មុខ​នោះ​អ្នក​អាច​មើលឃើញ​ពី​ទិស​ដៅ ដែល​ខ្លួន​បម្រុង​នឹង​សំដៅ​ឆ្ពោះទៅ​ដូច្នេះ​ចូរ​ប្រើប្រាស់​វា​ឱ្យ​បាន​ទៀងទាត់ ហើយ​ប្រើ​តែ​ភ្លើង​ហ្វា​ទៅ​បាន​ហើយ​នៅ​ពេល​ដែល​អ្នក​ត្រូវការ​មើលឃើញ​បាន​ឆ្ងាយ​ពី​ផ្នែក​ខាង​មុខ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ជា​និច្ចកាល​ត្រូវ​តែ​ទម្លាក់​វា​មក​ភ្លើង​កូត​វិញ ពេល​ណា​មាន​រថយន្ត​ដទៃ​មក​ពីមុខ​អ្នក ឬ​ក៏​នៅ​ពេល​រថយន្ត​ខាង​មុខ​ប្រើ​ហ្វា​ដែរ ។

៣-​លៃលក​ឆ្លើយ​តប​ឱ្យ​បាន​សមគួរ​ជាមួយនឹង​រថយន្ត​ដែល​បើក​បញ្ច្រាសទិស ។ នៅ​ពេល​រថយន្ត​ដទៃ​កំពុង​បោះពួយ​សំដៅ​មក​រក​អ្នក​ចូរ​រក្សា​ក្រសែភ្នែក​ងាក​ចេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ធ្វើ​បែប​នេះ​នឹង​ការពារ​អ្នក​ពី​ភាព​ស្រវាំងភ្នែក​ដោយ​ភ្លើង​រថយន្ត​ខាង​មុខ ។

៤-​រក្សា​ក្រសែភ្នែក​ផ្តោត​លើ​គំនូស​សញ្ញា​លើ​ដងផ្លូវ ។ ភ្លើង​មុខ​របស់​រថយន្ត​នឹង​មិន​បំភ្លឺ​ច្បាស់​បាន​ឆ្ងាយ​ពី​គោលដៅ​ខាង​មុខ​ទ្បើ​យ ដូច្នេះ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ពី​ទីតាំង​ដែល​អ្នក​ស្ថិត​នៅ​នឹង​គំនូស​សញ្ញា ។ សម្លឹង​ទៅ​មុខ​មើល​ពី​តម្រុយ​នៃ​ឧបសគ្គ​ដែល​នឹង​កើត​មាន​ឧទាហរណ៍​ការ​ជាន់​ហ្វ្រាំង​របស់​រថយន្ត​ខាង​មុខ ពីព្រោះ​ចំណុច​នេះ​អាច​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​គ្រោះថ្នាក់​នៅ​ខាង​មុខ ។

៥-​ប្រសិនបើ​មើល​មិន​ច្បាស់​ឬ​មានការ​សង្ស័យ​ក្នុង​ចិត្ត​អ្វី​ជា​ឧបសគ្គ​ខាង​មុខ ចូរ​បង្អន់ល្បឿន​រថយន្ត​ភ្លាម ។ ពីព្រោះ​វា​អាច​ផ្តល់​ឱកាស​ដល់​អ្នក​កាន់តែ​ច្រើន​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នោះ ។ ចូរ​ប្រុង​ប្រយ័ត្ន​និង​មិន​ត្រូវ​បើក​យឺត​ពេក​ទេ វា​នឹង​អាច​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ ។

៦-​រក្សា​ការ​បើក​និង​ប្រើប្រាស់​គន្លង​ផ្លូវ​ឱ្យ​ច្បាស់ ។ កុំ​ព្យាយាម​ធ្វើ​ឱ្យ​រំខាន​តាម​រយៈ​កត្តា​ផ្សេង​ៗ​នៅ​ជុំវិញ​អ្នក ការ​ធ្វើ​ដូច្នេះ​វា​នឹង​អូស​បន្លាយ​ពេលវេលា​នៃ​ការ​ប្រតិកម្ម​តប​របស់​អ្នក​ចំពោះ​ហេតុការណ៍​ណាមួយ ៕