ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គ្រាល​ខ្យង​រាប់​ពាន់​ក្បាល​ចុះ​រកស៊ី​ចំណី​នៅ​ទំនប់​អាង​អូរ​ខៃ​ដ​ន ទាក់ទាញ​ពលរដ្ឋ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វ​គ្រាល​ខ្យង​រាប់​ពាន់​ក្បាល បាន​ចុះ​រកស៊ី​ចំណី​នៅ​ទំនប់​អាង​អូរ​ខៃ​ដ​ន នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​សុំ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច សូម​ចូលរួម​ថែរក្សា និង​ការពារ​ទុក​ឱ្យ​អាច​ក្លាយជា​តំបន់​ទេសចរណ៍​។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អាង​អូរ​ខៃ​ដ​ន បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ សត្វ​គ្រាល​ខ្យង​រាប់​ពាន់​ក្បាល បាន​ចុះ​រកស៊ី​ចំណី​នៅ​ទំនប់​អាង​អូរ​ខៃ​ដ​ន នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​សុំ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច សូម​ចូលរួម​ថែរក្សា និង​ការពារ​ទុក​ឱ្យ​អាច​ក្លាយជា​តំបន់​ទេសចរណ៍​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អាង​អូរ​ខៃ​ដ​ន បាន​ប្រាប់​ថា សត្វ​គ្រាល​ខ្យង ទាំង​ហ្វូង​រាប់​ពាន់​ក្បាល​បាន​ចុះ​រកស៊ី​ចំណី​នៅ​ចំណុច​ទំនប់​អាង​អូរ​ខៃ​ដ​ន នៅ​ពេល​ទឹក​គោ​គ​រាគ​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ ហើយ​ក៏​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្បែរ​ទីនោះ​បាន​នាំ​គ្នា​ទៅ​មើល​កំសាន្ត ព្រោះ​មិន​ដែល​ឃើញ​ហ្វូង​សត្វ​នេះ ចុះ​រក​ចំណី​ទីនោះ​ឡើយ​។

ស្រប​ពេល​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ហ្វូង​សត្វ​គ្រាល​ខ្យង មិន​ត្រូវ​ឱ្យ​មាន​អ្នក​មក​បរបាញ់​សត្វ​ទាំង​នេះនោះ​ទេ ហើយ​ហ្វូង​សត្វ​នេះ​មក​រក​ចំណី​នៅ​ទំនប់​អាង​អូរ​ខៃ​ន​ដ​ន បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល​លេង​កំសាន្ត និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​នា​ថ្ងៃ​អនាគត​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ហ្វូង​សត្វ​គ្រាល​ខ្យង​នេះ បើសិនជា​តំបន់​មាន​ចំណី​ដូច​នៅ​ទំនប់ អាង​អូរ​ខៃ​ដ​ន ដែល​កំពុង​រីង​ទឹក គឺ​ហ្វូង​សត្វ​មក​រក​ចំណី​ទាំង​ហ្វូង បើ​គ្មាន​អ្នក​បរបាញ់​ទេ​នោះ ហ្វូង​សត្វ​នេះ​នឹង​ចុះ​រកស៊ី​ចំណី​រហូត ដូច្នេះ​សូម​ចូលរួម​ការពារ​ថែរក្សា​ហ្វូង​សត្វ​គ្រាល​ខ្យង​ទាំងអស់​គ្នា មិន​ត្រូវ​បរបាញ់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ