ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត​ស្តី​ពី​ថ្នាំ​អាច​ជួយ​មនុស្ស​មិន​ឱ្យ​ស្លា.ប់ ដោយ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ឈ្មោះ​ថា Dexamethasone ត្រូវ​បាន​គេ​សាទរ​ថា ជា​ការ​ព្យាបាល​ដ៏​សំខាន់​ដំបូង​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។ ថ្នាំ​នេះ​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ដោយសារ​វា​មាន​តម្លៃ​ថោក និង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​មួយ​ចំនួន​ពី​ការ​ស្លាប់​ដោយ​កូ​វី​ដ​១៩​។ ដូច្នេះ វា​នឹង​ធ្វើ​អោយ​មាន​លទ្ធភាព…

ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ឈ្មោះ​ថា Dexamethasone ត្រូវ​បាន​គេ​សាទរ​ថា ជា​ការ​ព្យាបាល​ដ៏​សំខាន់​ដំបូង​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។

ថ្នាំ​នេះ​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ដោយសារ​វា​មាន​តម្លៃ​ថោក និង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​មួយ​ចំនួន​ពី​ការ​ស្លាប់​ដោយ​កូ​វី​ដ​១៩​។ ដូច្នេះ វា​នឹង​ធ្វើ​អោយ​មាន​លទ្ធភាព ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដូច​ជា​ប្រទេស​កម្ពុជា​ជាដើម​។

នៅ​ក្នុង​អត្ថបទ​នេះ កោះសន្តិភាព​សូម​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ថ្នាំ​នេះ ដោយ​រួម​មាន​ព័ត៌​មាន​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ ប្រសិទ្ធភាព​របស់​ថ្នាំ នរណា​ខ្លះ​អាច​ប្រើ​ថ្នាំ​នេះ ហើយ​ថ្នាំ​នេះ​អាច​នាំ​អោយ​មាន​ប្រតិកម្ម​អ្វីខ្លះ​ជាដើម​។

ការ​សាកល្បង​របស់​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ថ្នាំ​នេះ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ នេះ​ជា​ការ​រក​ឃើញ ជា​អន្ដរជាតិ​ដំបូង​គេ ហើយ​វា​អាច​ត្រូវ​បាន​ប្រើ​នៅ​អង់គ្លេស​ភ្លាម​ៗ​។

តើ​ថ្នាំ​នេះ​គឺជា​អ្វី?

ថ្នាំ Dexamethasone គឺជា​ពពួក​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត ដែល​ជា​ថ្នាំ​ដែល​បន្ថយ​ការ​រលាក ដោយ​ធ្វើ​ត្រាប់​តាម​អរ​ម៉ូ​ន​ប្រឆាំង​នឹង​ការ​រលាក​ដែល​ផលិត​ដោយ​រាង​កាយ​។

តើ​ថ្នាំ​ដំណើរការ​យ៉ាងដូចម្តេច?

ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ដោយ​ធ្វើ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ចុះ​ខ្សោយ​។ នៅ​​ពេល​និយាយ​​អំពី​កូ​វី​ដ​១៩ ទាំង​វីរុស​ខ្លួន​វា​នឹង​ប្រតិកម្ម​របស់​រាង​កាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​បណ្តាល​ឱ្យ​រលាក​។

ប៉ុន្តែ​ពេល​ខ្លះ​ប្រព័ន្ធ​ភាពស៊ាំ​ប្រតិកម្ម​ហួស​កំរិត ហើយ​វា​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន ។ ប្រតិកម្ម​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​វាយប្រហារ​ការ​ឆ្លង​មេរោគ​នោះ ទីបំផុត​បែរជា​បាន​យ​ប្រហារ​លើ​កោសិកា​ផ្ទាល់​របស់​រាង​កាយ​មនុស្ស​ទៅ​វិញ​។

Dexamethasone ធ្វើ​ឱ្យ​រឿង​នេះ មិន​អាច​កើតឡើង​ហើយ​ក៏​អាច​សង្គ្រោះ ជីវិត​មនុស្ស​បាន​។

ថ្នាំ​នេះ សម​ស្រប​សម្រាប់​ប្រើ​តែ​លើ​មនុស្ស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​ទទួល​ខ្យល់​អុក​ស៊ី​សែ ន​ឬ​ក៏​ប្រើ​ម៉ា​ស៊ី​ជំនួយ​ដកដង្ហើម​។ ពោល​គឺ​សម្រាប់​តែ​អ្នកជំងឺ​កម្រិត​ធ្ងន់​។

ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​លើ​អ្នក​ដែល​មាន​រោគ​សញ្ញា​ស្រាល​ទេ ហើយ​ការ​បង្ក្រាប​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​នៅ​ដំណាក់កាល​នេះ នឹង​មិន​មាន​ប្រយោជន៍​ទេ​។

តើ​វា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា?

យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ថ្នាំ​នេះ​បានអោយ​ដឹង​ថា ថ្នាំ​នេះ​អាច​សង្គ្រោះ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកជំងឺ​៣​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ប្រើ​ម៉ាស៊ីន​ជំនួយការ​ដក​ដ​ដង្ហើម​ពី​ការ​ស្លាប់​។

ចំពោះ​អ្នកជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ត្រូវ​បញ្ចូល​អុក​ស៊ី​សែន​វិញ វា​អាច​ការពារ​ការ​ស្លាប់ ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​។

ថ្នាំ​នេះ​មិន​មាន​អត្ថប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​អ្នកជំងឺ​ដែល​មិន​បាន​ទទួល​ការ​គាំទ្រ​ផ្លូវដង្ហើម​ទេ​។

តើ​ការ​ស្រាវជ្រាវ​ថ្នាំ​នេះ​ជា​អ្វី?

លទ្ធផល​នេះ បាន​មក​ពី​ការ​ស្រាវជ្រាវ​ស្តី​ពី​ការ​ជា​សះស្បើយ​ឡើង​វិញ ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Oxford ។

វា​ជា​ការ​ស្រាវជ្រាវ​ថា តើ​ថ្នាំ​ដែល​មាន​ស្រាប់​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​លក្ខខណ្ឌ​ផ្សេង​ទៀត​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​កូ​វី​ដ​១៩​ដែរ​ឬទេ?

អ្នកជំងឺ​ប្រហែលជា ២១០០ នាក់​បាន​ទទួល​ការ​ប្រើ​ថ្នាំ dexamethasone ក្នុង​កម្រិត ៦ មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​។

ការ​រីក​ចម្រើន​របស់​ពួក​គេ​ត្រូវ​បាន​ប្រៀបធៀប​ជាមួយ​អ្នកជំងឺ​ជាង ៤៣០០ នាក់​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​បន្ថែម​ដោយ​ថ្នាំ​នេះ​។

អ្នក​វិទ្យាសាស្ត្រ​សង្ឃឹមថា ទីបំផុត dexamethasone អាច​ត្រូវ​បាន​ប្រើ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល ដើម្បី​អាច​កាត់​បន្ថយ​ការ​ស្លាប់​បាន​។

ឥឡូវនេះ ថ្នាំ​នេះ​ត្រូវ​បាន​ណែនាំ​អោយ​ប្រើ​សម្រាប់​មនុស្ស​ពេញវ័យ ដោយ​លើកលែង អ្នកមាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​។

តើ​ថ្នាំ​នេះ​ថ្លៃ​ប៉ុន្មាន ហើយ​មនុស្ស​គ្រប់​គ្នា​អាច​រក​ទិញ​បាន​ទេ?

ថ្នាំ Dexamethasone គឺជា​ថ្នាំ​ដែល​មាន​តម្លៃ​ថោក ដែល​មាន​រួច​ហើយ និង​កំ​លក់​នៅ​ទីផ្សារ​យ៉ាង​ទូលំទូលាយ​។

នៅ​ចក្រភព​អង់គ្លេស ការ​ព្យាបាល​នឹង​ត្រូវ​ចំណាយ​ប្រហែល​៧​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​មនុស្ស​ម្នាក់ សម្រាប់​ការ​ព្យាបាល​រយៈពេល​១០​ថ្ងៃ​។

វា​ត្រូវ​បាន​ផលិត​ដំបូង​នៅ​ឆ្នាំ ១៩៥៧ ហើយ​អាច​ប្រើ​បាន​នៅ​ចក្រភព​អង់គ្លេស​នៅ ដើម ទស​វត្ស ១៩៦០ ។

ដោយសារ​តែ​វា​បាន​កើតឡើង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ថ្នាំ​នេះ​មិន​មាន​ប៉ាតង់​ទេ​។

នោះ​មាន​ន័យ​ថា ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ជា​ច្រើន​អាច​បង្កើត​វា​បាន​ហើយ​វា​អាច​រកបាន​នៅ​ទូ​ទាំង​ពិភពលោក​។

នេះ​ជា​ដំណឹង​ល្អជា​ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ស្វាគមន៍​លទ្ធផល​សាកល្បង​ទាំងនេះ​។

តើ​ពិភពលោក​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្នាំ​នេះ?

អង្គការ​សុខភាព​ពិភពលោក​បាន​ស្វាគមន៍​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ដោយ​និយាយ​ថា គេ​ត្រូវការ​ថ្នាំ​ព្យាបាល​បន្ថែម​ទៀត​សម្រាប់​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ឧទាហរណ៍​នៅ​ប្រទេស​អាហ្វ្រិក ថ្នាំ​នេះ​មាន​តម្លៃ​តិច​ជាង​២​ដុល្លារ​។

នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បួ​ង ដែល​ផលិត​ថ្នាំ​នេះ វា​ត្រូវ​បាន​ណែនាំ​អោយ​ប្រើ​រួច​ទៅ ហើយ​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ដាក់​អុក​ស៊ី​សែន​ឬ​ក៏​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

តើ​ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​លក្ខខណ្ឌ​អ្វី​ទៀត?

Dexamethasone ក៏​មាន​ប្រយោជន៍​ផង​ដែរ​នៅ​ក្នុង​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ដែល​ទាក់ទង​ការ​រលាក ឬ​ហើម​ក្នុង​ខ្លួន​មនុស្ស ឬ​ក៏​ក្នុង​លក្ខខណ្ឌ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​មាន​ប្រតិកម្ម​ជ្រុល​។ ឧទាហរណ៍ ជំងឺហឺត​ដែល​អាច​បណ្តាល​អោយ​មានការ​រលាក​សួត និង​ទងសួត ប្រតិកម្ម​អា​ឡែ​ស៊ូ​ធ្ងន់ធ្ងរ ឬ​ក៏​រលាក​សន្លាក់​។

ថ្នាំ​នេះ​ក៏​មាន​ប្រយោជន៍​ផង​ដែរ​សម្រាប់​ប្រើ​ក្នុង​លក្ខ​ណ្ឌ​អូ​តូ​អ៊ី​មីន ( autoimmune) ដូច​ជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ដែល​បណ្តាល​មក​ពី​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​ច្រឡំ​មក​លើ​រាង​កាយ​មនុស្ស​។

តើ​ថ្នាំ​នេះ​អាច​មាន​ផល​ប៉ះពាល់​ដែរ​ឬទេ?

ផល​ប៉ះពាល់​ទូទៅ​នៃ​ថ្នាំ dexamethasone ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​លក្ខខណ្ឌ​ផ្សេង​ទៀត​រួម​មានការ​ថប់​បារម្ភ​ការ​ពិបាក​ដេក ឡើង​ទម្ងន់​និង​ការ​ចាល់​ជាតិ​ទឹក​។

ផល​រំខាន​ដែល​កម្រ​កើត​មាន​រួម​មាន​ជំងឺ​ភ្នែក​ដោយ​ធ្វើ​អោយ​មើលឃើញ​ព្រិល​ៗ និង​ការ​ហូរ​ឈាម​។

ទោះជា​យ៉ាងណា​ក៏​ដោយ​, អ្នកជំងឺ​កូ​វី​ដ​១៩ ប្រើ​ថ្នាំ​នេះ​កម្រិត​ទាប ដូច្នេះ​វា​បន្ថយ​បាន​ផល​ប៉ះ​ពាល់​។

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា «​គ្មាន​ការ​បង្ក​គ្រោះ ថ្នាក់​អ្វី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ប្រើប្រាស់​កម្រិត​ថ្នាំ dexamethasone ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩​ទេ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ