ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​ប៉ុស្តិ៍​ស្រែ​ឫស្សី បែក​គំនិត​យក​ម៉ូតូ​ច្នៃ​ជា​រថយន្ត​យ៉ាង​តូច​ច្រឡឹង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អតីត​មេ​ប៉ុស្តិ៍​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លោក ឌិ​ម មណ្ឌល ដែល​មាន​វ័យ​៥២​ឆ្នាំ បាន​ប្រើ​គំនិត​ឆ្នៃ​ម៉ូតូ​កង់​២​ឱ្យ​ប្រែ​ក្លាយទៅជា​រថយន្ត​កង់​បួន រាង​តូច​ច្រឡឹង…

ខេត្តស្ទឹងត្រែង ៖ អតីត​មេ​ប៉ុស្តិ៍​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លោក ឌិ​ម មណ្ឌល ដែល​មាន​វ័យ​៥២​ឆ្នាំ បាន​ប្រើ​គំនិត​ឆ្នៃ​ម៉ូតូ​កង់​២​ឱ្យ​ប្រែ​ក្លាយទៅជា​រថយន្ត​កង់​បួន រាង​តូច​ច្រឡឹង និង​អាច​បត់បែន ហើយ​អាច​បើកបរ​ដូច​រថយន្ត​ធម្មតា​ផង​ដែរ​។

លោក ឌិន មណ្ឌល បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា លោក​ជា​អតីត​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំការ​នៅ​ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​សឹ្ទ​ង​ត្រែង​។

លោក​បន្ត​ថា ការ​កែ​ឆ្នៃ​ម៉ូតូ​ទៅ​ជា​រថយន្ត​នេះ ទោះបី​វា​មិន​ស្អាត និង​មាំទាំ​ដូច​ជា​រថយន្ត​ចេញពី​រោងចក្រ​ទំនើប​ៗ​ក៏​ដោយ តែ​វា​ស្រួល​ជាង​ម៉ូតូ​កង់​ពីរ ហើយ​មាន​សុវត្ថិភាព​ទៀត​ផង​។

លោក​បន្ថែម​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​កែ​ឆ្នៃ​ម៉ូតូ​ទៅ​រថយន្ត​ខាងលើ​នោះ ដោយសារ​តែ​ឃើញ​ជាង​ធ្វើ​ឡាន​ម្នាក់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គេ​យក​ម៉ាស៊ីន​គោ​យន្ត​ទៅ​ឆ្នៃ​ទៅ​ជា​ត្រាក់ទ័រ​បាន ដូច្នេះ​ហើយ​លោក​ក៏​សម្រេច​សាកល្បង​យក​ម៉ូតូ​មក​កែ​ឆ្នៃ​ទៅ​ជា​រថយន្ត​កង់​បួន​វិញ​ម្តង ដែល​អាច​ផ្ទុក​មនុស្ស​រហូត​បាន​៤​ទៅ​៥​នាក់​ផង​ដែរ​។

រថយន្ត​នេះ​មើលទៅ​ស្អាត ហើយ​ប្លែក ដូច​រថយន្ត​អេ​ស៊ី​ប​អា​ឌឺ ដំបូល​អាច​ដោះ​បាន នៅ​ពេល​ណា​ដែល​យើង​ចង់​ដោះ​វា​ចេញ គ្រាន់តែ​វា​មិន​ដូច​របស់​ដើម​នោះ​ទេ តែ​វាស្រ​ដៀង​គ្នា​ទៅ​នឹង​រថយន្ត​អេ​ស៊ី​ប​អា​ឌឺ ចំណែក​គ្រឿង​ក្រោម​របស់​វា​ប្រើ​ប៉ូ​ម​ម៉ូតូ និង​កង់​ម៉ូតូ​ទៅ​តាម​កម្លាំង​ម៉ាស៊ីន​របស់​វា ដែរ​អាច​ជិះ​បាន​គ្នា​៤​ទៅ​៥​នាក់ ព្រមទាំង​មាន​កន្លែង​ដាក់​ឥ​វ៉ា​ន់​បាន​មួយ​ចំនួន​ទៀត ហើយ​វា​ក៏​អាច​ការពារ​ទឹកភ្លៀង ខ្យល់ កំ​ដៅ​ថ្ងៃ និង​សុវត្ថិភាព​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា ការ​កែ​ឆ្នៃ​ម៉ូតូ​ទៅ​ជា​រថយន្ត​ខាងលើ​នោះ លោក​បាន​ប្រើប្រាស់​គ្រឿង​សម្ភារៈ​ម៉ូតូ និង​គ្រឿង​រថយន្ត​មួយ​ចំនួន ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រហែលជា​១៥០០ ដុល្លារ ទើប​ធ្វើ​បាន ប៉ុន្តែ​រថយន្ត​ខាងលើ​នេះ​បាន​យក​ម៉ូតូ​ខ្លួនឯង​មក​កែ​ច្នៃ​ផង គឺ​ចំណាយ​អស់​តែ​២​លាន​រៀល​​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ