ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ចោល​​​ជាង​២​តោន ​ផលិត​ផល​ខូច​​ដក ហូតពីអាជីវករ​ខេត្តស្ទឹងត្រែង​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​ទំនិញ​ខូច​គុណ​ភាព​ជាង​២​តោន ​ត្រូវ​បាន​រឹបអូស​និង​ដុត​បំផ្លាញ​ចោល​ដោយ​មន្ត្រី​បង្ក្រាប​ការ​ក្លែងបន្លំ​(​ហៅ​កាត់​ថា​.​ក .​ប​.​ប​)ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ទាប់​ពី​កំលាំង​ចម្រុះ បាន​ដកហូតពី​ការ​ដាក់​តាំង​លក់​របស់​បងប្អូន​អាជីវករ​ខេត្ត​ស្ទឹងត្រែង ។ ក្នុង​សកម្មភាព​ដុត​កំទេច​ទំនិញខូច​គុណភាព​នៅ​ខេត្តស្ទឹងត្រែង​ថ្មី​ៗ​នេះ​ លោក…

ខេត្តស្ទឹងត្រែង ៖ ​ទំនិញ​ខូច​គុណ​ភាព​ជាង​២​តោន ​ត្រូវ​បាន​រឹបអូស​និង​ដុត​បំផ្លាញ​ចោល​ដោយ​មន្ត្រី​បង្ក្រាប​ការ​ក្លែងបន្លំ​(​ហៅ​កាត់​ថា​.​ក .​ប​.​ប​)ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ទាប់​ពី​កំលាំង​ចម្រុះ បាន​ដកហូតពី​ការ​ដាក់​តាំង​លក់​របស់​បងប្អូន​អាជីវករ​ខេត្ត​ស្ទឹងត្រែង ។

ក្នុង​សកម្មភាព​ដុត​កំទេច​ទំនិញខូច​គុណភាព​នៅ​ខេត្តស្ទឹងត្រែង​ថ្មី​ៗ​នេះ​ លោក គឹ​ម ប្រុស ប្រធាន​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពា​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​បាន​បញ្ជាក់ថា ការ​បង្ក្រាប​នេះ​យើង​ចង់ឱ្យ​បងប្អូន​អាជីវករ​ និង​អ្នក​ប្រើប្រាស់​ផលិតផល​រួម​គ្នា​គ្រប់​បែប​យ៉ាង មានការ​ប្រុង​ប្រយ័ត្ន​និង​នាំ​គ្នា​លើកកម្ពស់​​សុខភាព​ចៀសវាង​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​ទាំងនេះ​។

លោក​បន្ត​ថា​ ចំណីអាហា​រមាន​សារជាតិ​ហ្វ​ក​ម៉ា​លី​ន​ ហួស​កំរិត​វា​បង្ក​ផល​ប៉ះពាល់ ផ្នែក​សុខភាព​ប្រ​សិន
បើ​យើង​ទុក​ឱ្យ​គាត់​លក់​បន្ត​នោះ​ដូចនេះ​យើង​ត្រូវ​តែ​ដកហូត​យកបំផ្លាញ​ចោល​។ លោក ហាវ ប៊ុ​ន​ថេ​ន អភិបាលរងក្រុង​ស្ទឹង​ត្រែង បាន​គាំទ្រ​ការអនុវត្ត​សកម្មភាព​នេះ​ព្រោះ​បាន​បង្ហាញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង ទូទៅ​បានឃើ់ញ​ពី​ស្ថានភាព​គ្រោះថ្នាក់ ដែល​បណ្តាល​មក​ពី​បរិភោគ​ចំណីអាហារ​ទាំងនេះ​។ លោក​​បន្ថែម​ថា​តាម​ការ​ត្រួតពិនិត្យ​ជាក់ស្តែង បងប្អូន​អាជីវករ​មួយ​ចំនួន លក់​ចំណីអាហារ​ខ្លះ មានគុណ​ភាពល្អ​ហើយ​ចំណី​អាហារ​ខ្លះ​ទៀត​មាន​សារជាតិ​(​ហ្វ​ក​ម៉ា​លី​ន​)​ច្រើន​អាច​បង្ករ​ផល​ប៉ះពាល់​ដល់​អ្ន​បរិភោគ​ផង​
ដែរ​។​

ហើយករណី​ទំនិញ​មាន​ភាព​មិន​ប្រក្រតី​គ្មាន​អនាម័យ ហួស​កាល​បរិ​ច្ឆា​ទ ប្រើប្រាស់ មន្ត្រី​យើង​ដកហូត​យក​ទៅ​កំទេច​ចោល​ដូច្នេះ​។ ស្រី្ត ឡាក់ ហឿ​ង អាជីវករ​លក់ទំនិញ​នៅ​ខេត្តស្ទឹងត្រែង​បាន​សាទរ​ជាមួយ​និង​វិធានការ​នេះ ព្រោះថា​កាលណា​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​បាន​ម៉ឺងម៉ាត់ ហាក់ដូចជា​បាន​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​លើកកម្ពស់​ថែរក្សា​សុខភាព​ទាំងអស់​គ្នា ។

សូម​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី​៤ហើយ​បន្ទាប់​ពី​ឆ្នាំ​កន្លង​មក ដែល​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​បាន​ដុត​បំផ្លាញ​ចោល​នូវ​ទំនិញ​ខូចគុណ​ភាព​ជាង​២​តោន​បន្ថែម​ទៀតនៅ​ឆ្នាំ​២០២០​នេះ​ ៕

អត្ថបទសរសេរ ដោយ