ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ រថយន្ត​២៩០​គ្រឿង​នេះ​មិនមែន​ជា​ជំនួយ​របស់​ភាគី​ចិន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​យោធា​ដែល​កម្ពុជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន​២៩០​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ដល់​បណ្តា​ស្ថាប័ន អង្គភាព​នៃ​កង​យោធពលខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​ពិធី​ប្រគល់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​យោធា​ដែល​កម្ពុជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន​២៩០​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ដល់​បណ្តា​ស្ថាប័ន អង្គភាព​នៃ​កង​យោធពលខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​បាន​រៀបចំ​ឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ។

យោង​តាម​ផេ​ក​ផ្លូវការ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ទាំងនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​កង​យោធពលខេមរភូមិន្ទ និង​កង​នគរបាល​ជាតិ ។

លោក​ឧត្តមសេនីយ៍ឯក​បាន​បញ្ជាក់​ពី​ប្រភព​ថវិកា​ទិញ​រថយន្ត​យោធា​ទាំង​២៩០​គ្រឿង គឺជា «​ថវិកា​បាន​មក​ពី​ការ​ចូលរួម​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​សប្បុរសជន​ក្នុង​ប្រទេស​ដែល​មាន​សមានចិត្ត​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង​លទ្ធភាព​របស់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​យើង​» ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រថយន្ត​យោធា​ទាំង​២៩០​គ្រឿង ដែល​ទទួល​ពី​ចិន​នៅ​ថ្ងៃនេះ «​មិនមែន​ជា​ជំនួយ​របស់​ភាគី​ចិន​ទេ យើង​មិន​លាក់​ទេ និង​មិន​បាន​ប្រើប្រាស់​ថវិការដ្ឋ​ទេ កើត​ចេញពី​ការ​គៀងគរ​ពី​សប្បុរសជន ហើយ​ក៏​មិនមែន​ជា​រឿង​ថ្មី​ទេ សូម​ប្រាប់​ទៅ​អ្នកវិភាគ​ថា បើ​មិនដឹង​កុំ​ធ្វើ​ដឹង​» ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បន្ត​ថា «​អ្នកខ្លះ​មើល​កងកម្លាំងប្រដាប់អាវុធ​ខ្មៅ សូម​ឲ្យ​មើល​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង មាន​ទស្សន​ជាតិនិយម​ខ្លះ​ផង ។ ហើយ​អ្នកវិភាគ​ហ៊ុយ​ដី ត្រូវ​មា​នូ​ល​ដ្ឋា​ន​ឲ្យ​ច្បាស់​ចាំ​និយាយ អ្នក​ជេរ​ដែល​អត់​វិភាគ​កុំ​ជេរ​កងកម្លាំង​ខ្លាំង​ពេក កុំ​មើល​កងកម្លាំង​អាក្រក់​ពេក​»​។ លោក​បញ្ជាក់​ថា វត្តមាន​រថយន្ត​ទាំងនេះ គឺជា​ការ​ចូលរួម​បម្រើ​ដល់​ប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ក៏​ដូច​ជា​កង​នគរបាល​ជាតិ​សម្រាប់​ជា​ប្រយោជន៍​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ