ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​រឿង មាន សូ​នី​តា បង្ហោះ​សារ និង​ស្លៀក​ឈុត​ប៊ី​គី​នី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ស្រី​ស្អាត​សាច់​ស​ម៉ត់ខៃ ដែល​មាន​រហ័ស​នាម «​រាជ​នី​ក្រមា​» មាន សូ​នី​តា បាន​បង្ហោះ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ស្រី​ស្អាត​សាច់​ស​ម៉ត់ខៃ ដែល​មាន​រហ័ស​នាម «​រាជ​នី​ក្រមា​» មាន សូ​នី​តា បាន​បង្ហោះ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី រហូត​ក្លាយជា​ចំណី​ភ្នែក និង​ជាទី​ចំណាប់អារម្មណ៍​របស់​មហាជន​យ៉ាង​ខ្លាំង ។

ទន្ទឹម​នឹង​មាន​អ្នកគាំទ្រ​ពោល​សរសើរ​ពី​រូប​សម្រស់​ស្រស់​សោភា ក្នុង​ឈុត​ប៊ី​គី​នី នៅ​មាត់សមុទ្រ​នោះ រូបថត​ដែល​នាង មាន សូ​នី​តា បាន​ថតរូប​បង្ហោះ​ជាមួយនឹង​ការ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី នៅ​លើ​កោះ​សង្សារ បង្ហាញ​ពី​ភាព​សិច​ស៊ី និង​ជើង​ស្រ​ឡូ​ន​ស​ស្គុយ ក៏​ធ្វើ​អោយ​មហាជន​មួយ​ចំនួន​ទទួលយក​មិន​ទាន់​បាន ដោយ​រិះគន់​ខ្លាំង​ៗ​ថា នាង​ស្លៀក​ឈុត​បែប​នោះ​នៅ​សមុទ្រ​មិន​ខុស​ទេ តែ​វា​មិន​អាច​ទទួលយក​បាន​ពេល​យក​រូប​ទាំងនោះ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ។ ក្រៅពី​រូបថត​សិច​ស៊ី​ដែល​ជាដើម​ចម បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់​ដៃដល់​រូប​នាង សូ​ម្បី​តែ​ខ្លឹមសារ​ដែល​នាង​បង្ហោះ​បង្ហាញ​ពី​ទស្សនៈ​យល់​ឃើញ​ថា ការ​ស្លៀកពាក់​សិច​ស៊ី មិនមែន​ជាដើម​ចម​នៃ​ករណី​រំលោភ​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ជន​រង​គ្រោះ​មិន​បាន​ស្លៀកពាក់​សិច​ស៊ី បែរជា​ត្រូវ​ជនល្មើស​ចាប់រំលោភ​ដែរ ។

អ្នក​រិះគន់​ម្នាក់​បាន​សរសេរ​រិះគន់​មាន សូ​នី​តា យ៉ាង​ដូច្នេះ «​ថា មិនមែន​រឿង​ដើរ​លេង​សមុទ្រ ឬ​ដេក​ស្រាត​នៅផ្ទះ​ទេ រឿង​ដែល​រិះគន់​នោះ គឺ​ផុស​ក្នុង​បណ្តាញ​សង្គម អ្នកឯង​ស្រាត​លេង​ទឹក ក៏​គ្មាន​អ្នក​ថា​ដែរ កុំ​តែ​យក​មក​បង្ហោះ​ជា​សាធារណៈ គេ​ជា​មនុស្ស​គេ​មើលទៅ​វា​មិន​សម ។ មិនដឹង​រៀន​ពី​គ្រូ​ណា អា​ញញឹម​ៗ សប្បាយ​ៗ សើច​ៗ តែ​ក្នុង​ចិត្ត​ក្តៅ​លេង​ខូច​គេ​បែប​ណឹ​ង​» ។

ចំណែក​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​ទៀត បាន​សរសេរ​ថា «​មើលទៅ​ការ​ការ​សរសេរ​ចុះ​! គិត​ថា ទ​ង្វើ​ខ្លួន​ធ្វើ​ហ្នឹង​សមរម្យ​ណាស់​ហើយ​យ៉ាង បាន​ខំ​ការពារ​ម្លេះ​! បើ​មើល​សំ​នេ​រ​យល់​ថា មនុស្ស​នេះ​ដូច​ទើប​ចេញ​មក​ពី​ព្រៃ​មិនដឹង​ស្អី​ជា​ស្អី​ចឹ​ង ចោរ​វា​គិត​អី​…​បាន​វា​មាន​សិទ្ធិ​លួច​ប្លង់​គេ​! ថា គ្មាន​សិទ្ធ​ប្លន់​របស់​គេ​ទេ​តែ​ព្រោះតែ​វា​ចង់បាន ទើប​លួច​ហើយ​ជា​ទូទៅ គឺ​មិនមែន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​ដូច​ទៅ​ហ្នឹង​រឿង​រំលោភ​គេ​ចឹ​ង តើ​មនុស្ស​ល្អ​ឯណា​ទៅ​រំលោភ​គេ​កើត​នោះ គឺ​មាន​តែ​អា​មនុស្ស​អត់​ការ​គិត​នឹង​ហើយ ដែល​វា​អាច​ធ្វើ​ចឹ​ង​បាន​នោះ ហើយ​នាង​ចង់​ទាមទារ​អោយ​មនុស្ស​ទាំងអស់​ត្រូវ​មានការ​គិត​ទាំងអស់​គ្នា ចឹ​ង​លុះត្រា​នាង​ទៅ​ប្រាប់​ចោរ​ថា កុំអោយ​លួច ។

ត្រូវ​ដឹង​ថា ការ​ដែល​អ្នក​បង្ហាញ​រូប​សិច​ស៊ី​មិនមែន​សុទ្ធតែ​ត្រូវ​គេ​រំលោភ​នោះ​ទេ តែ​វា​ជា​ហេតុ​មួយ​ចំណែក​បណ្ដាល​អោយ​កើត​កាមតណ្ហា​ដែល​អាច​បង្ក​គ្រោះ​ទៅ​បុគ្គល​ផ្សេង​ទៀត ដែល​ហេតុ​ការ​រ​រំលោភ​នេះ​កំពុង​តែ​កើត​មាន​ជា​ញឹកញយ​នោះ​ណា​» ។

បើ​ទោះបីជា​មានការ​រិះគន់​ពេញ​បណ្តាញ​សង្គម​ក្តី តារា​សម្តែង​ស្រី​វ័យ ៣០ ដែល​មាន​សម្លេង​ស្រួយ​ឆ្មារ​ប្លែក​ពី​គេ​រូប​នេះ ហាក់ដូចជា មិន​តបត និង​មិន​ខ្វល់​ពី​ពាក្យ​សំដី​របស់​អ្នក​រិះគន់​មួយ​ចំនួន ដែល​មិន​ពេញចិត្ត​ចំពោះ​រូប​នាង​នោះ​ឡើយ ប៉ុន្តែ មាន សូ​នី​តា នៅ​តែ​បង្ហាញ​ពី​ភាព​ស៊ី​វិស័យ និង​ភាព​សប្បាយ​របស់​ខ្លួន​កំពុង​មាននៅ​ពេល​នេះ​ទៅ​វិញ ។

ជា​ការ​ពិត​ណាស់ ចូល​ដល់​វ័យ​មួយ​អាយុ​កាន់តែ​ច្រើន មាន សូ​នី​តា កាន់តែ​មិន​ខ្វល់​ពី​ភាព​នៅ​លីវ​របស់​ខ្លូ​ន​នោះ​ឡើយ ហើយ​កាន់តែ​ចាយ​សម្រស់​យ៉ាង​ស្រស់​ស្អាត​បន្ថែម​ទៀត និង​ធ្វើ​រឿង​ដែល​ខ្លួនឯង​ចង់​ធ្វើ​តទៅ​មុខ​ទៀត ៕

កែសម្រួលដោយ