ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា នឹង​យក​មតិ​មក​ដោះស្រាយ​ចំពោះ​ការ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា នឹង​ប្រមូល​យក​មតិ ដើម្បី​ដោះស្រាយ​ស្តា​ចិញ្ចឹម​ជ្រូក​ឡើង​វិញ បន្ទាប់​ពី​ប្រឈម​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​ជំងឺ​កូ​វី​ដ​១៩ ។ លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា នឹង​ប្រមូល​យក​មតិ ដើម្បី​ដោះស្រាយ​ស្តា​ចិញ្ចឹម​ជ្រូក​ឡើង​វិញ បន្ទាប់​ពី​ប្រឈម​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​ជំងឺ​កូ​វី​ដ​១៩ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កសិករ​ជា​អ្នក​ចិញ្ចឹមសត្វ អា​ជីករ​កាប់​សាច់​លក់ និង​លក់​សាច់ ហើយ​និង​ប្រជាជន​ជា​អ្នកទិញ​ទទួលទាន​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​ជា​យោបល់​មក​ដល់​ខ្ញុំ​ស្តី​ពី​តម្លៃ​សត្វ​រស់ និង​តម្លៃ​លក់​សាច់សត្វ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ។

លោក​បញ្ជាក់​ថា ៖«​ក្រសួង​នឹង​ប្រមូល​មតិយោបល់​ទាំងអស់​មក​ពិនិត្យ​ពិចារណា និង​ដោះស្រាយ​ឲ្យ​ទទួលយក​បាន​ទាំងអស់​គ្នា ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការ​ស្តា ការ​ចិញ្ចឹមសត្វ​ជ្រូក ក្រោយ​ពេល​នៃ​ការ​ប្រឈម​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កន្លង​មក និង​ការ​រីក​រាលដាល​សកល​នៃ​មេរោគ​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​»​។

លោក​បន្ត​ថា ដោយ​យោង​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧក ញ៉ា ប៊ុត ចាន់ធូ ដែល​ជា​ក្រុមហ៊ុន​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​មក​កម្ពុជា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ប្រាំមួយ ដែល​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូករ​ស់បាន​ឲ្យ​ដឹង​ថា
តម្លៃ​ជ្រូក​រស់​មក​ដល់​ព្រំដែន​កម្ពុជា ថៃ គឺ ៨១​បាត​ថៃ ស្មើនឹង ១០ ៦៥១ រៀល​/​គ​ក្រ ហើយ​ត្រូវ​បង់​ពន្ធគយ​នាំ​ចូល​ចំនួន ៤៤ ២០០ រៀល​/​ក្បាល ក្នុង​ទម្ងន់ ៦០ គ​ក្រ គិត​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ដូច្នេះ​ជ្រូក​រស់​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ ១១ ៣៨៧ រៀល​ទៅ​ហើយ មិន​ទាន់​គិតថ្លៃ​ដឹក​ជញ្ជូន​មក​កាន់​គោលដៅ​ផង ។

លោក​គូស​ថា កន្លង​មក​ក្រសួង​មាន​ភាព​អត់ធ្មត់​ណាស់ ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ក្រសួង​នៅ​តែ​ពិនិត្យ​ឃើញ​ថា នៅ​តែ​មាន​បុគ្គល​មួយ​ចំនួន នា​ពេល​ថ្មី​ៗ​នេះ នៅ​តែ​ចិញ្ចឹមចិត្ត​បន្ត​ខិតខំ​បំផុស​យក​ព័ត៌មាន​មិន​ពិត​មក​ចុះ​ផ្សាយ​ថា តម្លៃ​ជ្រូក​រស់នៅ​ព្រំដែន​ថៃ មាន​តម្លៃ​តែ ៧៧ បាត នា​ពេល​បច្ចុប្បន្ន តែ​នេះ​ជា​តម្លៃ​កាល​ជាង​ពី​រស​ប្តា​ហ៍​កន្លង​ទៅ ។

លើស​ពី​នេះ គឺ​គេ​បាន​ខិតខំ​បញ្ចេញមតិ​យ៉ាង​ងងើល ដោយ​មិន​បាន​ខិតខំ​ស្វែង​យល់​អ្វី​ទាំងអស់​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​សមត្ថកិច្ច​ជំនាញ​មិន​គួរ​អត់អោន​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ