ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មហាហង្ស​១រូប កំពុងក្តៅក្រហាយ​លើ​​ក្រុម​ភេទទី៣​ ដែល​ឆាតតាម​រំខាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក ផឹ​ម តារា​វិបុល ត្រូវ​បាន​មនុស្ស​ភេទ​ទី​៣ កំពុង​តាម​ថ្ពក់​ចិត្ត​ដើម្បី​តាម​យក​បេះដូង​តារា​រូប​នេះ​មក​ឃុំគ្រង ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ព្យាយាម​រក​វិធីចៀស​​ឆ្ងាយ​ពី​បញ្ហា​នេះ​។តារា​រូប​នេះ​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត ដ្បិត​ក្រុម​មនុស្ស​ទាំងនោះ​…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក ផឹ​ម តារា​វិបុល ត្រូវ​បាន​មនុស្ស​ភេទ​ទី​៣ កំពុង​តាម​ថ្ពក់​ចិត្ត​ដើម្បី​តាម​យក​បេះដូង​តារា​រូប​នេះ​មក​ឃុំគ្រង ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ព្យាយាម​រក​វិធីចៀស​​ឆ្ងាយ​ពី​បញ្ហា​នេះ​។
តារា​រូប​នេះ​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត ដ្បិត​ក្រុម​មនុស្ស​ទាំងនោះ​ នៅ​តែ​ព្យាយាម​មក​តាម​រំខាន​លោក​គ្រប់​ពេលវេលា បើ​ទោះបីជា​លោក​បាន​ខំ​បញ្ចៀស​ និង​បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​ឲ្យ​បញ្ចប់​ក៏​ដោយ ​។

ផឹ​ម តារា​វិបុល បាន​បញ្ចេញ​សារ​ជា​សា​ធារ​ណៈ ក្នុង​ន័យ​បញ្ចៀស​មនុស្ស​ភេទ​ទី​៣ ឱ្យឈប់​រំខាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «សុំ​បញ្ចេញមតិ​បន្តិច ហើយ​ក៏​សុំ​ទោស​ដល់​អ្នក​អាន​ដែរ ​ដែល​ខ្ញុំ​ប្រើប្រាស់​ពាក្យ​សម្តី​បែប​នេះ​! សូមទោស​ពួក​អា​ប្អូនប្រុស​ៗ​មួយ​ចំនួន ​ដែល​ឆាត​មក​សូម​ប្រើ​ពាក្យ​សម្តី​ឲ្យ​ចេះ​គួរសម​និង​រូបភាព​មិន​សមរម្យ​មក​ខ្ញុំ​» ។

លោក​បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​បង​ជា​អ្នកសិល្បៈ​មួយ​រូប​ដែរ ​តែ​ក្រៅពី​សិល្បៈ​បង​ក៏​មានការ​ងារ​ផ្សេង​និង​រៀនសូត្រ​បាន​ខ្ពស់​គួរសម បង​ចង់​និយាយ​ប្រាប់​ថា​ បង​មិនមែន​ជា​ប្រភេទ​ប្រុស​​ស្រឡាញ់​ប្រុស​ទេ ដឹង​នៅ​ពួក​អាប្អូន​ៗ​ខ្ទើយ​ៗ​មួយ​ចំនួន អីចឹង​បើ​លើក​ក្រោយ​មាន​ប្អូន​ៗ​ណា​ឆាត​មក​ចង់​ល្បី​បែប​នេះ​ចាំ​បង​ជួយ print screen ហើយ​ចាំ​បង​ជួយ​យក​ទៅ​ផុស​ដើម្បី​ឲ​ឆាប់​ល្បី សុំ​ទោស​តារា​ដូច​ខ្ញុំ​អត់​ចេះ Live ទេ​តែ​ផុស​ឲ​មើល​តែ​ម្តង​អា​សំ​គីស​អីចឹង​ឆាប់​លុប​សំ​ណេ​រ​ឲ​អស់​កុំ​ឲ្យ​ឯង​យក​មក​ផុស​ទាន់ បើ​មាន​លើក​ក្រោយ​ៗ​ទៀត​អត់​ទុក​មុខ​ទុក​មាត់​ទេ​អា​សំ​គីស និយាយ​ទៅ​គឺ​សំបូរ​ណាស់​អា​បែប​នេះ​ឆាត​មក ឯង​ខំ Block អស់​ម៉ា​គ​គោក​នៅ​មាន​ទៀត​អា​បែប​នេះ ឃេ​ី​ញ​ឯង​អត់​មាត់​ៗ​បានដៃ ផ្តាំ​ឲ្យ​ហើយ​ឲ្យ​ស្គាល់​ភឹ​ម តារា​វិបុល​ឲ្យ​ច្បាស់​សិន​។​បង​មិនមែន​ប្រភេទ​មនុស្ស​ដូចដែល​អាប្អូន​ៗ​ខ្ទើយ​ៗ​ឯង​គិត​នោះ​ទេ​ហេ​ី​យ​ក៏​អត់​មាន​ពេល​លេងសើច​ច្រើន​ដែរ​…​អា​ខ្ទើយ​មួយ​ចំនួន​។

​😡😡😡😡​បន្ថែម​ពីលើ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នេះ​ លោក ភឹ​ម តារា​វិបុល ក៏​បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​តាម​​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​ «អត់​មានអី​ទេ​បង​ខ្ញុំ​ផុស​គឺ​មិន​ចង់​ឲ​ពួក​ខ្ទើយ​ៗ​មួយ​ចំនួន​ តែងតែ​ឆាត​មក​ខ្ញុំ​លក្ខ​ណះ​មិន​សមរម្យ​និង​ផ្ញើ​រូបភាព​មិនល្អ​ៗ​ហើយ​អា​ខ្លះមក​តថ្លៃ​ទៀត​សាំ​ហ្មង នៅ Facebook ខ្ញុំ​ហ្នឹង​ណា​បង មាន​account Facebook ជា​ច្រើន​អីចឹង​ហើយ​ទើប​ខ្ញុំ​ផុស​មួយ​កុំ​ឲ​ពួក​ហ្នឹង​វា​មក​រំខាន​ដល់​ខ្ញុំ​ច្រើន​ពេក រកតែ​ខ្ញុំ​ធ្វើ​ការងារ​មិនកើត មាន​តែ​រឿង​ប៉ុណ្ណឹង​ទេ​ »។

តារា​សម្ដែង​ជួរ​មុខ​របស់​ផលិតកម្ម​ មហាហង្ស ភឹ​ម តារា​វិបុល ចាប់ផ្ដើម​មាន​កេរ្តិ៍​បោះ​សំឡេង​ខ្លាំង​ បន្ទាប់​ពី​បង្ហាញ​វត្ត​មាន​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «មរតក​បេះដូង» នៅ​ទូរទស្សន៍​CTN ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយបន្ត ។

អត្ថបទសរសេរ ដោយ