ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទឹក​ភ្នែក​សឹងតែ​មិន​បាន ! ព្រោះ​ក្រពះ​សែង​ម៉ូតូ និង​ស៊ីម៉ង់ត៍​ឡើង​ភ្នំ​រាប់​ពាន់​កាំ ដើម្បី​រក​លុយ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ព្រះវិហារ ៖ ខណៈ​មនុស្ស​មួយ​ចំនួន​មាន​កម្លាំង​ពេញ​រាង​កាយ​បែរជា​ដើរ​សុំ​លុយ​តាម​ដងផ្លូវ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ យើង​ក្រឡេក​ទៅ​មើល​បងប្អូន​មួយ​ក្រុម​នៅ​ខេត្តព្រះវិ​ហារ​​វិញ​បាន​នឹង​កំពុង​ប្រកប​របរ​សុចរិត ទោះ​ប្រើ​កម្លាំងកាយ​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ ។ ជាក់ស្តែង​ក្រុម​បងប្អូន​ដែល​មាន​វ័យក្មេង​រង្វង់​២០ ឆ្នាំ​ស្តើង ដោយសារ​តែ​កត្តា​ជីវភាព​ត្រូវ​រក​ប្រាក់​កម្រៃ ដើម្បី​ចិញ្ចឹមជីវិត…

ខេត្ត​ព្រះវិហារ ៖ ខណៈ​មនុស្ស​មួយ​ចំនួន​មាន​កម្លាំង​ពេញ​រាង​កាយ​បែរជា​ដើរ​សុំ​លុយ​តាម​ដងផ្លូវ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ យើង​ក្រឡេក​ទៅ​មើល​បងប្អូន​មួយ​ក្រុម​នៅ​ខេត្តព្រះវិ​ហារ​​វិញ​បាន​នឹង​កំពុង​ប្រកប​របរ​សុចរិត ទោះ​ប្រើ​កម្លាំងកាយ​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ ។

ជាក់ស្តែង​ក្រុម​បងប្អូន​ដែល​មាន​វ័យក្មេង​រង្វង់​២០ ឆ្នាំ​ស្តើង ដោយសារ​តែ​កត្តា​ជីវភាព​ត្រូវ​រក​ប្រាក់​កម្រៃ ដើម្បី​ចិញ្ចឹមជីវិត បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​តំបន់​ភ្នំ​ត្បែងមានជ័យ បាន​ប្រើ​កម្លាំងកាយ​ធ្វើការ ដោយ​ការ​លី​ស៊ីម៉ង់ត៍ សែង​ម៉ូតូ ឬ​មនុស្ស​ពីក្រោម​ឡើង​ទៅ​លើ​កំពូលភ្នំ ដែល​មាន​កម្ពស់​ខ្ពស់ ឃើញ​ហើយ​ពិតជា​ទប់ទឹក​ភ្នែក​សឹងតែ​មិន​បាន ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ព្រះ​តេជគុណ ស៊ី សំណាង ដែល​គង់នៅ​វត្ត​ឧណ្ណាលោម ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​ថា ក្នុង​នាម​ព្រះ​អង្គជា​សហការី​អនុគណ​ស្រុក​សង្គម​ថ្មី បាន​ទៅ​ទស្សនកិច្ច និង​ត្រួតពិនិត្យ​មើល​សាងសង់​វត្ត​ដំបូក​ខ្មៅ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ត្បែង​ក៏​បាន​ប្រទះ​ឃើញ​បងប្អូន​ជា​ច្រើន​នាក់​ធ្វើការ​លី​ស៊ីម៉ង់ត៍ ខ្លះ​សែង​ម៉ូតូ និង​ខ្លះ​ទៀត​សែង​មនុស្ស​ឡើង​ទៅ​លើ​កំពូលភ្នំ ។

ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​បន្ត​ថា នៅ​ពេល​ដែល​សួរនាំ​បងប្អូន​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ដោយ​ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា និង​ការងារ​ផ្សេង​ៗ បាន​នាំ​គ្នា​ប្រើ​កម្លាំង​ពលកម្ម​ដោយ​លី​ស៊ីម៉ង់ត៍​ពីក្រោម​ឡើង​ទៅ​លើ​កំពូលភ្នំ ដើម្បី​បាន​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ ដោយ​ការ​លី​ស៊ីម៉ង់ត៍​ក្នុង​មួយ​ជើង​ទទួល​បាន​កម្រៃ​២​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​លី​បាន​២​ជើង សរុប​បាន​៤​ម៉ឺន​រៀល ។

បើ​តាម​ព្រះ​អង្គ​ចំពោះ​ការ​សែង​ម៉ូតូ​ទៅ​លើ​កំពូលភ្នំ​វិញ ត្រូវ​បាន​ប្រើ​កម្លាំង​មនុស្ស​៤​នាក់ ដោយ​ការ​សែង​ម៉ូតូ​១​គ្រឿង គឺ​ទទួល​បាន​ប្រាក់​២០​ម៉ឺន​រៀល ហើយ​ពេល​ចែក​គ្នា​ទៅ​បាន​ម្នាក់​៥​ម៉ឺន​រៀល ។ ក្រៅពី​ការ​លី​ស៊ីម៉ង់ត៍ សែង​ម៉ូតូ ឬ​របស់​ផ្សេង​ៗ​ក៏​នៅ​មានការ​សែង​មនុស្ស​ឡើង​ទៅ​លើ​កំពូលភ្នំ​ផង​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​គាត់​គ្មាន​កម្លាំង​សម្រាប់​ឡើង​ទៅ​ដោយ​ការ​សែង​មនុស្ស គឺ​ត្រូវ​បាន​ប្រើ​កម្លាំង​មនុស្ស​៤​នាក់​ដូច​គ្នា ហើយ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​វិញ ខ្លះ​ឲ្យ​២០​ម៉ឺន​រៀល ខ្លះ​ឲ្យ​២៥​ម៉ឺន​រៀល ហើយ​ខ្លះ​ទៀត​ឲ្យ​៣០​ម៉ឺន​រៀល ទៅ​តាម​អ្នក​ដែល​មានចិត្ត​ទូលាយ ។

ព្រះ​តេជគុណ ស៊ី សំណាង មាន​ថេរ​ដីកា​បន្ត​ថា ព្រះ​អង្គ​បាន​ប្រើ​ពេល​ជាង​៣​ម៉ោង​ទើប​ឡើង​ទៅ​ដល់​កំពូលភ្នំ ហើយ​ការ​ឡើង​ទៅ​លើ​កំពូលភ្នំ​ត្បែង គឺ​មាន​២​ដំណាក់កាល
ដោយ​ដំណាក់កាល​ទី​១ យើង​ត្រូវ​ដើរ​ចម្ងាយ​ផ្លូវ​ជាង​១​គីឡូ​កន្លះ ហើយ​ដំណាក់កាល​ទី​២ គឺ​ត្រូវ​ឡើង​កាំជណ្តើរ​ជាង​១​ពាន់​កាំ និង​ត្រូវ​ឡើង​បន្ត​២៥៣​កាំ​ទៀត ទើប​ទៅ​ដល់​វត្ត​ដំបូក​ខ្មៅ ។ ព្រះ​អង្គ​បាន​បន្ថែម​ទៀត​ថា វត្ត​ដំបូក​ខ្មៅ​នេះ​មាន​ព្រះសង្ឃ​គង់នៅ​៤​នាក់ យាយជី តាជី​៧​នាក់ និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៧​គ្រួសារ ស្ថិត​នៅ​លើ​កំពូលភ្នំ​ត្បែង ក្នុងស្រុក​ត្បែងមានជ័យ និង​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដោយសារ​មាន​ព្រំប្រទល់​ជាប់​គ្នា ។

ព្រះ​តេជគុណ ស៊ី សំណាង មាន​ថេរ​ដីកា​បញ្ជាក់​ថា នៅ​ទីនោះ​មិនសូវ​មាន​អ្នក​លក់ដូរ​ច្រើន​នោះ​ទេ គឺ​មាន​តែ​២ ឬ​៣​តូប​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​បងប្អូន​ភ្ញៀវ​ទេសចរ ឬ​ពុទ្ធិ​បរិស័ទ​ចង់ទៅ​កាន់​វត្ត​ដំបូល​ខ្មៅ គួរ​ត្រៀម​ម្ហូបអាហារ​ដោយ​ខ្លួនឯង ទើប​ជា​ការ​ងាយស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ