ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នត់គំនិត៤ ​នេះ​រារាំង​អ្នក​មិន​ឱ្យ​ក្លាយជា​អ្នកមាន​អស់​មួយ​ជីវិត !

3 ឆ្នាំ មុន

អ្នក​ដែល​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នកមាន​កាន់តែ​មាន?ជាក់ស្តែង ចម្លើយ​ទៅ​នឹង​សំណួរ​នេះ​មាន​ច្រើន​ណាស់ ប៉ុន្តែ​ក្នុង​នោះ​រួម​មាន​ព្រោះតែ​ផ្នត់គំនិត​របស់​ពួក​គេ​ដែល​ខុស​ពី​អ្នក​ដទៃ ។ មាន​ន័យ​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​អ្នក​វិញ​ដែរ ។ខាងក្រោម​ជា​ផ្នត់គំនិត​មួយ​ចំនួន​ដែល​រារាំង​អ្នក​មិន​ឲ្យ​ក្លាយជា​អ្នកមាន ៖…

អ្នក​ដែល​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នកមាន​កាន់តែ​មាន?ជាក់ស្តែង ចម្លើយ​ទៅ​នឹង​សំណួរ​នេះ​មាន​ច្រើន​ណាស់ ប៉ុន្តែ​ក្នុង​នោះ​រួម​មាន​ព្រោះតែ​ផ្នត់គំនិត​របស់​ពួក​គេ​ដែល​ខុស​ពី​អ្នក​ដទៃ ។ មាន​ន័យ​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​អ្នក​វិញ​ដែរ ។ខាងក្រោម​ជា​ផ្នត់គំនិត​មួយ​ចំនួន​ដែល​រារាំង​អ្នក​មិន​ឲ្យ​ក្លាយជា​អ្នកមាន ៖

១. ធ្វើការ​ងារ​ដែល​ខ្លួន​មិន​ស្រលាញ់​នឹង​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកមាន
មនុស្ស​ជា​ច្រើន​ទទួលយក​ការងារ​ដែល​អាច​ទទួល​បាន និង​នៅ​ធ្វើ​វា​រាប់​ឆ្នាំ​រហូត​ដល់​ឡើង​ប្រាក់ខែ និង​ចូល​និវត្តន៍ ។ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​នៅ​មួយ​កន្លែង​មិន​តែងតែ​ធានា​ថា អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទេ ។ អ្នកមាន​ភាគច្រើន​ជា​មនុស្ស​ដែល​ធ្វើ​តែ​ការងារ​ដែល​ខ្លួន​ស្រលាញ់​ទេ មុន​នឹង​វិនិយោគ​អស់ពី​ខ្លួន​លើ​ការងារ​របស់​ខ្លួន ។

២. អ្នក​មិន​អាច​ក្លាយជា​អ្នកមាន​ទេ​ប្រសិនបើ​អ្នក​មិន​ទទួល​បានការ​អប់រំ​ខ្ពស់​ខ្ពស់
ការ​វិនិយោគ​ធនធាន​លើ​ការ​អប់រំ​ខ្ពស់​ខ្ពស់​មិន​ប្រាកដ​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកមាន​ទេ ។ ហើយ​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ថ្នាក់​ក៏​មិន​ប្រាកដ​ថា​ពួក​គេ​នឹង​ក្លាយជា​មហាសេដ្ឋី​ដែរ ។ អ្នកមាន​ដឹង​ថា ពួក​គេ​មិន​ចាំបាច់​ត្រូវ​ទន្ទេញមេរៀន​ចាំ​មាត់​ដើម្បី​រក​លុយ​ទេ ។ ផ្ទុយ​មក​វិញ​ពួក​គេ​ផ្តោត​កម្លាំង​លើ​ការ​ទទួល​បាន​ចំណេះដឹង​មួយ​ចំនួន​ដូច​ជា​វិធី​វិនិយោគ ឬ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាដើម ។

៣. អ្នកមាន​ជា​មនុស្ស​ដែល​មានសំណាង​ល្អ
មនុស្ស​ដែល​មិន​អាច​ក្លាយជា​អ្នកមាន​ជា​មនុស្ស​ដែល​គិត​ថា​ពួក​គេ​ត្រូវ​មានសំណាង​ល្អ​ដើម្បី​អាច​រក​លុយ​បាន​ច្រើន ។ ជាក់ស្តែង វា​អាច​នឹង​ពិត​ក្នុង​ករណី​មួយ​ចំនួន តែ​វា​មិន​ប្រាកដ​ថា​អ្នក​ដែល​សំណាង​មិនល្អ​មិន​អាច​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ ។ អ្នកមាន​ដឹង​ថា​ប្រសិនបើ​ពួក​គេ​ជួយ​អ្នក​ដទៃ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ នោះ​ពួក​គេ​គ្មាន​ថ្ងៃ​ដែល​បរាជ័យ​ទេ​ព្រោះ​អ្នក​ដទៃ​នឹង​តែងតែ​ត្រូវការ​ពួក​គេ ។

៤. ជីវភាព​ធូរធារ​ល្មម​ៗ​គឺ​គ្រប់គ្រាន់​ហើយ
អ្នកមាន​ដឹង​ច្បាស់​ថា ពួក​គេ​មិន​អាច​ឈប់​បាន​ទេ​ទោះជា​ពួក​គេ​មាន​ជីវភាព​ធូរធារ​ល្មម​ពិតមែន​ក្តី ព្រោះ​ពួក​គេ​ដឹង​ថា ពួក​គេ​នឹង​សម្រេច​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ប្រសិនបើ​ពួក​គេ​ពុះពារ និង​ជំនះ​ផុត​ការ​លំបាក​ដែល​នៅ​ខាង​មុខ ។ ផ្ទុយ​មក​វិញ អ្នក​ដែល​មាន​ផ្នត់គំនិត​ជា​អ្នកក្រ​ជា​មនុស្ស​ដែល​ខ្លាច​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ចូល​ចិត្ត ឬអ្វី​ដែល​ពិបាក​ទោះជា​វា​នាំ​យក​ឱកាស​រក​លុយ​ផ្សេង​ៗ​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ