ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មាន​សមត្ថភាព​ជាង​ទេវតា ឥន្ទ្រ ព្រហ្ម

3 ឆ្នាំ មុន

ព្រះ​សក្យមុនី​ទ្រង់​បាន​អះអាង​ចំពោះ​សមត្ថភាព​របស់​មនុស្ស​ថា មនុស្ស​អាច​មាន​សមត្ថ​ភាព​ធ្វើ​នូវ​អ្វី​ៗ​បាន​ទាំងអស់ រហូត​ត្រាស់​ដឹង​នូវ​សច្ចធម៌​ដែល​ជា​ធម៌​ប្រសើរ​ខ្ពង់ខ្ពស់​បំផុត​ក្នុង​លោក​បាន ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ខ្លួនឯង ។ មនុស្ស​ជា​សត្វ​វិសេស​ដែល​អាច​ហ្វឹកហាត់ អាច​មានការ​ចម្រើន​ឡើង​បាន ទាំង​ផ្នែក​របៀបរបប​នៃ​ជីវិត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សង្គម ប្រព្រឹត្ត​ទៅ​ដោយ​កាយ​ដោយ​វាចា ទាំង​ក្នុង​ផ្នែក​គុណធម៌​ក្នុង​សន្ដាន​ចិត្ត…

ព្រះ​សក្យមុនី​ទ្រង់​បាន​អះអាង​ចំពោះ​សមត្ថភាព​របស់​មនុស្ស​ថា មនុស្ស​អាច​មាន​សមត្ថ​ភាព​ធ្វើ​នូវ​អ្វី​ៗ​បាន​ទាំងអស់ រហូត​ត្រាស់​ដឹង​នូវ​សច្ចធម៌​ដែល​ជា​ធម៌​ប្រសើរ​ខ្ពង់ខ្ពស់​បំផុត​ក្នុង​លោក​បាន ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ខ្លួនឯង ។

មនុស្ស​ជា​សត្វ​វិសេស​ដែល​អាច​ហ្វឹកហាត់ អាច​មានការ​ចម្រើន​ឡើង​បាន ទាំង​ផ្នែក​របៀបរបប​នៃ​ជីវិត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សង្គម ប្រព្រឹត្ត​ទៅ​ដោយ​កាយ​ដោយ​វាចា ទាំង​ក្នុង​ផ្នែក​គុណធម៌​ក្នុង​សន្ដាន​ចិត្ត ទាំង​ក្នុង​ផ្នែក​បញ្ញា​ចាក់​ធ្លុះ​យល់​ដឹង​នូវ​ហេតុផល រហូត​អាច​យោងខ្លួន​ឱ្យ​រួច​ផុត​ចាក​គ្រឿង​ចង​ចាក់​ស្រែះ​គឺ​កិលេស​និង​ទារុណកម្ម​គឺ​កង​ទុក្ខ​ទាំងពួង ។

ការ​ដែល​ធ្វើ​សេចក្តី​ទុក្ខ​ឲ្យ​អស់​ទៅ ព្រមទាំង​បាន​ជួប​ប្រសព្វ​នូវ​ភាព​ជា​ឥស្សរៈ​ក្នុង​ចិត្ត និង​រួច​ផុត​ពី​ទាសភាព​បែប​នេះ រមែង​មិន​មាន​សត្វ​វិសេស​ណា​មាន ទេវតា មារ ព្រហ្ម​ជាដើម ដែល​អាច​មាន​សមត្ថភាព​និង​បាន​ប្រសើរ​ជាង​មនុស្ស​ឡើយ ។ មនុស្ស​ដែល​បាន​ហ្វឹកហាត់​រហូត​ដល់​បាន​សម្រេច​នូវ​ភាវៈ​ដ៏​ខ្ពង់ខ្ពស់​នេះ​ជា​គុណវិសេស​ដ៏​អស្ចារ្យ ដែល​សត្វលោក​គួរ​ដើរ​តាម​វីរភាព​ដ៏​អស្ចារ្យ​នេះ ។

កាលបើ​មនុស្ស​មានការ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ប្រាកដ​ដូចដែល​បាន​ពោល​មកនេះ ក៏​គួរតែ​ខំព្យាយាម​សាង​នូវ​គុណវិសេស​នោះ​ៗ​ឲ្យ​ចម្រើន​ឡើង​ក្នុង​ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​រស់នៅ​ដោយ​ក្តី​ស្ងប់​សុខ​ទាំងអស់​គ្នា​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ