ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប៉េអឹម​សង្ស័យលើទំនិញ តែ​បុរស​អ្នក​បើក​​គោ​យន្ត​​គាត់​​ឆ្ងល់!

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គោ​យន្ត​កន្ត្រៃ​១​គ្រឿង ដឹក​បង្គោលរបង​ប្រហែល​១០០​ដើម​ ចេញពី​ខេត្តសៀមរាបដើរ​លក់​តាម​ដេប៉ូ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ។ លុះ​គេ​អត់​ទិញក៏ដឹក​ហួស​មក​ខេត្ត​ប៉ៃលិន ស្រាប់តែ​ត្រូវ​ប៉េ​​​អឹម​​ស្ទាក់​ចាប់​យក​ទៅ​បញ្ជាការដ្ឋាន​ក្រុងប៉ៃលិន ដើម្បី​សួរនាំ​រក​ច្បាប់ទម្លាប់…

ខេត្ត​ប៉ៃលិន ៖ គោ​យន្ត​កន្ត្រៃ​១​គ្រឿង ដឹក​បង្គោលរបង​ប្រហែល​១០០​ដើម​ ចេញពី​ខេត្តសៀមរាបដើរ​លក់​តាម​ដេប៉ូ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ។ លុះ​គេ​អត់​ទិញក៏ដឹក​ហួស​មក​ខេត្ត​ប៉ៃលិន ស្រាប់តែ​ត្រូវ​ប៉េ​​​អឹម​​ស្ទាក់​ចាប់​យក​ទៅ​បញ្ជាការដ្ឋាន​ក្រុងប៉ៃលិន ដើម្បី​សួរនាំ​រក​ច្បាប់ទម្លាប់ ។ ហេតុការណ៍​ប៉េ​អឹម​ចាប់​ឃាត់​គោ​យន្ត​កន្ត្រៃ​ដឹកបង្គោលរបង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​១៧ ​មិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៌មាន បានឱ្យ​ដឹង​ថា ម្ចាស់​គោ​យន្ត​កន្ត្រៃ មាន ឈ្មោះ សឿ សា​រៀប អាយុ​៤០​ឆ្នាំ រស់នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភព​ព័​ត៌មាន​ពី​បុរស​ឈ្មោះ សឿ ​សា​រៀប បានឱ្យ​ដឹង​ថា កាលពីមុន​គាត់​ធ្លាប់​កាប់​ឈើ​ទាំងនេះ នៅ​ក្នុង​ព្រៃ​តំបន់​របស់​ខ្លួន អត់​មានការ​ហាមឃាត់​អ្វី​ទេ ។ ប្រភព​បន្ត​ទៀត​ថា ដើម​ឈើ​ដែល​គាត់​កាប់​លក់​នេះ​មាន​តែ​ដើម​ខ្លុង​បុ​ណ្ណោះ ហើយ​ក៏​ដើរ​លក់​គ្រប់​ច្រកល្ហក ដោយ​អ្នកខ្លះ​ទិញ​យក​ទៅ​ធ្វើ​បង្គោលរបង និង​ធ្វើ​សសរ​ខ្យុ​ស​ជាដើម ។

ប៉ុន្តែ​ដោយសារ​បើកបរ​ដើរ​លក់​នៅ​ស្រុក​បរ​វិលអត់​មាន​អ្នកទិញ ក៏ដឹក​ហួស​មក​លក់​នៅ​ខេត្ត​ប៉ៃលិន ស្រាប់​តែ​ត្រូវ​ប៉​អឹម​​ក្រុងប៉ៃលិន​ស្ទាក់​ចាប់​ឃាត់​តែ​ម្តង ។ គាត់​បន្ថែម​ទៀត​ថា ការ​ដេក​លក់​តាម​ផ្លូវ ត្រូវ​បង់​ជូន​ទៅ​ខាង​សមត្ថកិច្ច​តាម​ផ្លូវ​១​ម៉ឺន​ ​ទៅ​២​ម៉ឺន​ជា​ហូរហែ លុះ​មក​ដល់​ប៉ៃលិន គាត់​អត់​ដឹងខ្លួន​ថា​ មានរឿង​អ្វី​កើតឡើង​នោះ​ទេ ខណៈ​ពេល​មាន​បោះ​ប៉េ​អឹម ពាក់​ខោអាវ​ស៊ី​វិល​មក​ស្ទាក់​ចាប់​គោ​យន្ត​របស់​ខ្លួន ។ លោក​បញ្ជាក់​ថា ខាង​ប៉េ​អិ​ម ឱ្យទៅ​សុំ​លិខិត​ស្នាម ពី​មេ​ភូមិ មក​ធានា​អះអាង ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ចំណែក​លោក ហង្ស រ៉ា បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ការ​ឃាត់​គោ​យន្ត​ក​ន្រៃ​នេះ គឺ​សង្ស័យ​ថា​ ជា​ករណី​បទល្មើស​ព្រៃឈើដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ ។ លោក​បន្ត​ទៀត​ថា ខាង​ជំនាញ​នឹង​ធ្វើ​ការ​អប់រំ​រួច​ឱ្យ​ដឹក​ទៅ​លក់​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ