ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​​ពិនិត្យ​ទីតាំង​សង្ស័យ​លក់​ស៊ី​សា​ និង​បារី​អេ​ឡិច​ត្រូ​និក ក្នុងក្រុងប៉ោយ​ប៉ែត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទីតាំងសង្ស័យ​​លក់​ផលិតផល​ស៊ី​សា​ និង​បារី​អេ​ឡិច​ត្រូ​និក​​ចំនួន​២​កន្លែង​ នៅ​ក្នុង​​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​នគរបាល​​ជំនាញ​មក​ពី​ក្រសួងមហាផ្ទៃ​សហ​ការជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ដឹកនាំ​ដោយ​លោក​មាស ​ចន្ទ​ពិសិដ្ឋ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទីតាំងសង្ស័យ​​លក់​ផលិតផល​ស៊ី​សា​ និង​បារី​អេ​ឡិច​ត្រូ​និក​​ចំនួន​២​កន្លែង​ នៅ​ក្នុង​​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​នគរបាល​​ជំនាញ​មក​ពី​ក្រសួងមហាផ្ទៃ​សហ​ការជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ដឹកនាំ​ដោយ​លោក​មាស ​ចន្ទ​ពិសិដ្ឋ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​បាន​​ចុះ​ធ្វើការ​ត្រួតពិនិត្យ​​កាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា​ ២០២០​។​

ករណី​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ជា​វត្ថុ​តាង​ជា​ច្រើន​មុខ​ដើម្បី​យក​ទៅ​ពិនិត្យ​ថា​​តើ​មាន​ពាក់ព័ន្ធ​នឹង​ផលិតផល​ហាម​ឃាត់ ​ឬ​យ៉ាងណា​ ។ ​ទោះ​បី​ជា​យ៉ាងណា ​សមត្ថកិច្ច​មិន​បាន​​ប្រាប់​លម្អិត ​និង​បញ្ជាក់​ពី​ឈ្មោះ​មុខទំនិញ​​ដែល​សង្ស័យ​ទាំង​នោះ​ទេ​។​

​តាម​ប្រភពពី​នគរបាល​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​ដែល​ស្ថិត​នៅ​ទីតាំង​ចុះ​ពិនិត្យ​ផ្ទាល់​មួយ​កន្លែង​មុខ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត ស្ថិត​​ក្នុងភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុងប៉ោយប៉ែត បាន​ប្រាប់​​ឱ្យ​ដឹងថា​ ការ​ចុះពិនិត្យ​ទីតាំង​ខាងលើនា​​ថ្ងៃនេះ​ គឺ​ពិនិត្យ​ករណី​លក់​ផលិតផល​ស៊ី​សា​និង​បារី​អេ​ឡិច​ត្រូ​និក​ដែល​អាជ្ញាធរ​គ្រឿងញៀន​បាន​ចេញ​សេចក្តីណែនាំ​តាំងពី​ឆ្នាំ​២០១៤​ ឈប់​ឲ្យ​ប្រើ​​ផលិតផល​ទាំងនេះ​ ព្រោះ​អាច​ប្រើ​ច្របូកច្របល់​ជាមួយ​គ្រឿងញៀន​ ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ស្រាវជ្រាវ ​និង​បង្ក្រាប​។

​តាម​ប្រភពដដែល​បាន​​បន្ត​ថា ​ការ​ចុះ​ពិនិត្យ​នៅ​ថ្ងៃនេះ​គឺ​ធ្វើ​ឡើង​២​ទីតាំង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ដឹកនាំ​ដោយ​លោក​មាស​ ចន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តែ​ម្តង ​។

​តាម​​ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​​ទៀត​បាន​​ឱ្យ​ដឹង​ថា ​ក្រុមការងារ​មក​ពី​ក្រសួងមហាផ្ទៃ​គឺ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ