ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាជីវកម្ម​អាច​ចំណេញ​ពី​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហ្វ្រី​ៗ​យ៉ាងដូចម្តេច​ខ្លះ?

3 ឆ្នាំ មុន

សម្រាប់​អាជីវករ​ភាគច្រើន ការ​ផ្តល់​ផលិតផល ឬ​សេវាកម្ម​ហ្វ្រី​ៗ​ប្រហែលជា​មិន​សម​ហេតុ​សម​ផល​បន្តិច​សោះឡើយ ។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​នោះ ពួក​គេ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ចែក​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ដោយ​ឥត​គិតថ្លៃ ។ ខាងក្រោម​គឺជា​ផល​ចំណេញ​មួយ​ចំនួន​ដែល​អាជីវករ​អាច​ទទួល​បាន​ពី​យុទ្ធសាស្ត្រ​នេះ ៖…

សម្រាប់​អាជីវករ​ភាគច្រើន ការ​ផ្តល់​ផលិតផល ឬ​សេវាកម្ម​ហ្វ្រី​ៗ​ប្រហែលជា​មិន​សម​ហេតុ​សម​ផល​បន្តិច​សោះឡើយ ។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​នោះ ពួក​គេ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ចែក​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ដោយ​ឥត​គិតថ្លៃ ។ ខាងក្រោម​គឺជា​ផល​ចំណេញ​មួយ​ចំនួន​ដែល​អាជីវករ​អាច​ទទួល​បាន​ពី​យុទ្ធសាស្ត្រ​នេះ ៖

១. អ្នក​ទទួល​បាន​អាសយដ្ឋាន​ទំនាក់ទំនង​របស់​អតិថិជន
អាជីវករ​ជា​ច្រើន​សុខចិត្ត​ប្តូរ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ជាមួយនឹង​អាសយដ្ឋាន​ទំនាក់ទំនង​របស់​អតិថិជន​ដូច​ជា​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​ជាដើម ព្រោះ​អាសយដ្ឋាន​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ផ្សព្វផ្សាយ​ទំនិញ​នៅ​ថ្ងៃ​មុខ ហើយ​អតិថិជន​ដែល​មិន​ទាន់​ទិញ​ពី​អ្នក​នៅ​ថ្ងៃនេះ​នៅ​តែ​អាច​ទិញ​ពី​អ្នក​នៅ​ថ្ងៃក្រោយ ។

២. អ្នក​ជួយ​ឲ្យ​អ្នក​ដទៃ​យល់​ដឹង​បន្ថែម​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក
អ្នក​ផ្គត់ផ្គង់​សេវាកម្ម​មួយ​ចំនួន​យល់​ពី​ចំណុច​នេះ​ច្បាស់លាស់ ព្រោះ​មុន​ពេល​អតិថិជន​អាច​សម្រេចចិត្ត​ប្រើ​សេវា​របស់​អ្នក​ពិតប្រាកដ​នោះ ពួក​គេ​ត្រូវ​យល់​ដឹង​ថា​សេវាកម្ម​របស់​អ្នក​ល្អ​ប៉ុនណា​ជា​មុន​សិន ។ យុទ្ធសាស្ត្រ​នេះ​កាន់តែ​សំខាន់​ទៀត​សម្រាប់​សេវាកម្ម​ថ្មី​ៗ​ដែល​មិន​ធ្លាប់​មាន​លើ​ទីផ្សារ​ក្នុង​ប្រទេស​ពី​មុន​មក ដូច​ជា​សេវា​គិតគូរ​ប្រាក់​តាម​ទូរស័ព្ទ​ពេល​ដែល​ទើប​ចូល​មក​កម្ពុ​ជាដំបូង​ជាដើម ។

៣. ជួយ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នក
ការ​ចែក​ផលិតផល​ហ្វ្រី​ៗ​ជា​វិធី​ងាយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន ជា​ពិសេស​លើ​ប្រព័ន្ធ​សង្គម ព្រោះ​មនុស្ស​ងាយ​នឹង​ចុច Like ណាស់ តែ​មិន​ងាយ​ចុច Unlike វិញ​ទេ ។ ក្រៅពី​នេះ​ហើយ ការ​ចែក​ផលិតផល​មួយ​អាច​ជំរុញ​ឲ្យ​អតិថិជន​ចាប់អារម្មណ៍ និង​ទិញ​ផលិតផល​មួយ​ផ្សេង​ទៀត​ពី​អ្នក ។

៤. ជួយ​ប្រមូល​មតិយោបល់​ពី​អតិថិជន
ប្រសិនបើ​អ្នក​មិន​ទាន់​ច្បាស់​ចិត្ត​លើ​ផលិតផល​ថ្មី​មួយ ឬ​អ្នក​ចង់​ស្តាប់​មតិយោបល់​របស់​អតិថិជន​របស់​អ្នកជា​មុន​សិន​មុន​នឹង​វិនិយោគ​ច្រើន​លើ​ផលិតផល​ទាំងនោះ អតិថិជន​ដែល​គាំទ្រ​អ្នកជា​យូរ​មក​ហើយ​អាច​ជា​មនុស្ស​ល្អ​ជាងគេ​ក្នុង​ការ​ផ្តល់​យោបល់​ឲ្យ​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ