ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួនប្រាណ​យើង​នេះ​គ្មាន​អ្វី​ដែល​មាន​ខ្លឹមសារ​សោះ

3 ឆ្នាំ មុន

កុលបុត្រ​ទាំងឡាយ​គប្បី​ពិចារណា​នូវ​រូប​កាយ​យើង​នេះ​ឱ្យ​ឃើញ​ថា ជាទី​ប្រជុំ​នៃ​ដំបៅ​និង​គ្រឿង​បដិកូល​គួរ​ខ្ពើមរអើម ទ្រទ្រង់​ដោយ​ឆ្អឹង​៣០០​កំណាត់​ជា​អត្តភាព​ក្តៅក្រហាយ ប៉ុន្តែ​កាយ​សម្អុយ​នេះ​វិចិត្រ​ដោយ​គ្រឿងអលង្ការ​ដ៏​ប្រណីត ផ្ទៃមុខ​លាប​ដោយ​គ្រឿង​លម្អ​ដ៏​ផូរផ ង់​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញ​ឲ្យ​វង្វេង​បាន តែ​មិន​អាច​ញុំ​ា​ង​បុគ្គល​អ្នកមាន​បញ្ញា​ឲ្យ​វង្វេង​បាន​ឡើយ ។ ចំណែក​សក់​ទាំងឡាយ​ដែល​គេ​រចនា​ដ៏​ស្អាត និង​ភ្នែក​ទាំង​គូ​លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក…

កុលបុត្រ​ទាំងឡាយ​គប្បី​ពិចារណា​នូវ​រូប​កាយ​យើង​នេះ​ឱ្យ​ឃើញ​ថា ជាទី​ប្រជុំ​នៃ​ដំបៅ​និង​គ្រឿង​បដិកូល​គួរ​ខ្ពើមរអើម ទ្រទ្រង់​ដោយ​ឆ្អឹង​៣០០​កំណាត់​ជា​អត្តភាព​ក្តៅក្រហាយ ប៉ុន្តែ​កាយ​សម្អុយ​នេះ​វិចិត្រ​ដោយ​គ្រឿងអលង្ការ​ដ៏​ប្រណីត ផ្ទៃមុខ​លាប​ដោយ​គ្រឿង​លម្អ​ដ៏​ផូរផ ង់​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញ​ឲ្យ​វង្វេង​បាន តែ​មិន​អាច​ញុំ​ា​ង​បុគ្គល​អ្នកមាន​បញ្ញា​ឲ្យ​វង្វេង​បាន​ឡើយ ។

ចំណែក​សក់​ទាំងឡាយ​ដែល​គេ​រចនា​ដ៏​ស្អាត និង​ភ្នែក​ទាំង​គូ​លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក ឱ្យ​ខ្មៅស្រស់​ថ្លា​ដូច​ភ្នែក​កូន​គោ​ដែល​ទើបនឹង​កើត​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញា​ឲ្យ​វង្វេង​អារម្មណ៍ តែ​មិន​អាច​ញុំ​ា​ង​បុគ្គល​ជា​បណ្ឌិត​ឲ្យ​វង្វេង​បាន​ឡើយ ។

កុលបុត្រ​ទាំងឡាយ​ព្រោះតែ​ពិចារណា​ឃើញ​កាយ​នេះ​ជា​របស់​បដិកូល​យ៉ាងនេះ​ហើយ ក៏​នឿយណាយ​ហើយ​ចេញ​ចាក​កាម​ទៅ​បួស​ប្រតិបត្តិ​ធម៌​ដ៏​តឹងរ៉ឹង​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ផង និង​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ