ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​គួរ​ដាំ​បន្លែ​សេរី​រា​ង្គ​នាំ​ទៅ​សហគមន៍​អឺរ៉ុប​ ខណៈ​វៀត ណាម​ និង​ថៃ​​រង​ការ​ព្រមាន​មិន​ឱ្យ​នាំ​ចូល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ជំរុញ ឬ​លើកទឹកចិត្ត​ទៅ​ដល់​ប្រជា​កសិករ ក៏​ដូច​ជា​វិនិយោគិន​ឱ្យ​ចាប់អារម្មណ៍​ដាំ​បន្លែ​សេរី​រា​ង្គ ឬ​បន្លែ​បែប​ធម្មជាតិ គ្មាន​ជាតិ​គីមី…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ជំរុញ ឬ​លើកទឹកចិត្ត​ទៅ​ដល់​ប្រជា​កសិករ ក៏​ដូច​ជា​វិនិយោគិន​ឱ្យ​ចាប់អារម្មណ៍​ដាំ​បន្លែ​សេរី​រា​ង្គ ឬ​បន្លែ​បែប​ធម្មជាតិ គ្មាន​ជាតិ​គីមី ដើម្បី​នាំ​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​បន្ថែម ខណៈ​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​វៀតណាម​និង​ប្រទេស​ថៃ​ទទួល​បានការ​ព្រមាន ឬ​កាត​ក្រហម​មិន​អនុញ្ញាត​ឱ្យ​នាំ​បន្លែស្រស់​ចូល​ទៅ​ក្នុង​ប្រទេស​ស​របស់​គេ ។

បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ថា ទន្ទឹម​នឹង​ប្រទេស​វៀតណាម​និង​ប្រទេស​មិន​ទទួល​បានការ​អនុញ្ញាត​ឱ្យ​នាំ​បន្លែស្រស់​ឬ​បន្លែ​បែប​ធម្មជាតិ កម្ពុជា​ក៏​ធ្លាប់​ទទួល​បាន​កាត​លឿង​ពី​សហគមន៍​អឺរ៉ុប​ហើយ​រាល់​ការ​នាំ​ចេញពី​កម្ពុជា​មានការ​ត្រួតពិនិត្យ​តឹងតែង តែ​មក​ដល់​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កម្ពុជា​បាន​ព្យាយាម​ចរចា​រដោះ​បំរាម ឬ​កាត​លឿន​ប្រកបដោយ​ជោគជ័យ​។

លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​លើក​ឡើង​ថា​ប្រទេស​វៀត ណាម​និង​ប្រទេស​ថៃ ដោយសារ​ការ​នាំ​ចេញ​បន្លែស្រស់ គេ​ចេញ​កាត​លឿង​ព្រមាន​និង​កាត​ក្រហម​គឺ​មិន​ឱ្យ​នាំ​បន្លែស្រស់​ចូល​ទៅ​ក្នុង​ទឹកដី​សហគមន៍​អឺរ៉ុប​តាំងពី​១០​ឆ្នាំ​មុន​។ តែ​កម្ពុជា​នូវ​តែ​អាច​នាំ​ចូល​បាន ប៉ុន្តែ​កម្ពុជា​ធ្លាប់​ទទួល​បាន​កាត​លឿង​កាលពី​៦​ឆ្នាំ​មុន​។

លោក ងិ​ន​ឆាយ​មាន​ប្រសាសន៍​ថា «៦​ឆ្នាំ​មុនគេ​ឱ្យ​កាត​លឿង​មួយ​មក ហើយ​គេ​បាន​បញ្ជូន​ភ្នាក់ងារ​អធិការកិច្ច​ប្រមាណ​៧​ឬ​៨​នាក់​មក​ពី​សហគមន៍​អឺរ៉ុប​មក​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ដោយសារ​មូលហេតុ​អ្វី? គឺ​ដោយសារ​អ្នក​ដាំ​ដុះ​មួយ​ចំនួន​មិន​មាន​ភាព​ស្មោះត្រង់ មិន​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​។​ដាំ​បន្លែ​សេរី​រា​ង្គ​ថា​មិន​ប្រើ​សារធាតុ​គីមី​តែ​លួច​បាញ់​,​បន្លែ​ខ្លួនឯង​មិន​គ្រប់​ចំនួន​បែរ​យក​បន្លែ​ពី​គេ​(​ទិញ​)​មក​ដាក់​បង្គ្រប់ តែ​ដល់​សហគមន៍​អឺរ៉ុប​គេ​ធ្វើតេស្ត រក​ឃើញ​មាន​សំណល់​ថ្នាំ​កសិកម្ម​ហើយ​និង​សត្វល្អិត​មួយ​ចំនួន​ផង​ដែរ​»​។

លោក​អគ្គនាយក​គូសបញ្ជាក់​ថា​« ខ្ញុំ​បាន​ធ្វើការ​ជាង​៦​ឆ្នាំ​បាន​ចរចា​រដោះ​អា​កាត​លឿង​នេះ​រួច ហើយ​ដោះ​កាត​លឿង​នេះ​រួច​ទើបបាន​ពីរ​ខែ​មុន​នេះ​នៅ​ពេល​ខ្ញុំ​ឡើងជា​ប្រតិភូ​រាជរដ្ឋាភិបាល​។​ជិត​មួយ​ឆ្នាំ​នេះ​ចរចា​រដោះ​កាត​លឿង​នេះ​រហូត ថា​ឥលូវ​កាត​លឿង​ក៏​អត់​សម្រាប់​នាំ​ចេញ​បន្លែស្រស់​នៅ​សហគមន៍​អឺរ៉ុប​។​ប៉ុន្តែ​សម្រាប់​ប្រទេស​ជិតខាង​ទាំង​ពីរ​ខាងលើ​ប្រហែល​មាន​កាត​ក្រហម​នៅឡើយ​នោះ​ទេ បើ​តាម​ខ្ញុំ​ដឹង​មិន​ទាន់​អាច​នាំ​ចូល​បន្លែស្រស់​បាន​ទេ​»​។

បើ​តាម​អ្នកជំនាញ​រូប​នេះ «​ខ្ញុំ​ចង់​ឃើញ​ថា​នៅ​ពេល​គេ​ឃើញ​កសិផល​របស់​កម្ពុជា​គេ​លើក​មេដាយ​បង្ហាញ​ថា​បន្លែ​នាំ​មក​ពី​កម្ពុជា​មានគុណ​ភាពល្អ​។​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កសិក អ្នក​វិនិយោគ​ដែល​ចង់​ដាំ​បន្លែ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប យើង​អាច​នាំ​ទៅ​បាន​»​។

បើ​តាម​ប្រតិភូ​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំ​ចេញ​បន្លែស្រស់​ទៅ​សហគមន៍​អឺរ៉ុប​ប្រមាណ​១៨០​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ