ក្លិបនៅលីគកំពូលវៀតណាមរងពិន័យជាង១០លានដុង ក្រោយធ្វើរឿងមួយ
ប្រទេសវៀតណាម ៖ ក្លិបបាល់ទាត់ Hiong Linh Ha Tinh ត្រូវបានសហព័ន្ធបាល់ទាត់វៀតណាម (VFF) ពិន័យចំនួន១៥លានដុង…
ប្រទេសវៀតណាម ៖ ក្លិបបាល់ទាត់ Hiong Linh Ha Tinh ត្រូវបានសហព័ន្ធបាល់ទាត់វៀតណាម (VFF) ពិន័យចំនួន១៥លានដុង…
ប្រទេសវៀតណាម ៖ ក្លិបបាល់ទាត់ Hiong Linh Ha Tinh ត្រូវបានសហព័ន្ធបាល់ទាត់វៀតណាម (VFF) ពិន័យចំនួន១៥លានដុង (៦៥០ ដុល្លារ) បន្ទាប់ពីបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលក្នុងកីឡដ្ឋានខ្លួន ច្រើនលើសចំនួនកំណត់ អំឡុងពេលនៃការប្រកួតដែលស្មើ ១-១ ជាមួយក្រុម Ha Noi ក្នុងសប្តាហ៍ទី៤ នៃក្របខណ្ឌ V.League 1 កាលពីថ្ងៃសុក្រកន្លងទៅ។
ការពិន័យនេះ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ លោក Vu Xuan Thanh ប្រធានផ្នែកក្រមវិន័យរបស់ VFF បានឱ្យដឹងថា «នេះគឺជាការព្រមានមួយលើក្រុម Hiong Linh Ha Tinh ដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលកីឡដ្ឋានលើសកំណត់ ដែលរំខានដល់ការប្រកួត។ ទោះយ៉ាងណាបញ្ហាសន្តិសុខ ពុំមានអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។ ហើយមន្ត្រីអាជ្ញាកណ្តាល, កីឡាករ និងបុគលិគរបស់ក្លិបទាំងពីរសុទ្ធតែមានសុវត្ថិភាព។
សូមជម្រាបថា ក្នុងការប្រកួតរវាងក្រុមទាំងពីរ សំបុត្រត្រូវបានកំណត់លក់ត្រឹមតែ ១០,០០០ ក្នុងចំណោមសំបុត្រចំនួន ១៦,០០០ ដើម្បីធានាសុវត្ថិភាព និងគម្លាតសង្គមអំឡុងពេលវិបតិ្តកូវីដ-១៩។ ប៉ុន្តែនៅពេលការប្រកួតបានចាប់ផ្តើមកៅអីក្នុងកីឡដ្ឋានទាំងអស់ពេញគ្មានសល់។ រហូតឈានដល់នាទី ២០ មនុស្សចូលកាន់តែច្រើនលើសចំនួនកំណត់ រហូតមានអ្នកឈរនៅតំបន់ត្រូវហាមឃាត់ ដែលបង្ខំឱ្យក្រុមសន្តិសុខចាត់វិធានការភ្លាមៗ។
បើយោងតាមការបញ្ជាក់ពី ប្រធានសហព័ន្ធកីឡាបាល់ទាត់អាជីពវៀតណាម (VPF) លោក Tran Anh Tu បាននិយាយថា ការផ្ទុកលើសចំនួនកំណត់នេះ បណ្តាលមកពីបុគ្គលិកក្នុងកីឡដ្ឋាន បានអនុញ្ញាតឱ្យសមាជិកគ្រួសាររបស់ពួកគេចូល ហើយអ្នកគាំទ្រខ្លះបានចូលដោយកាន់សំបុត្រក្លែងក្លាយ ៕ (ដកស្រង់ចេញពី vnexpress)
ចែករំលែកព័តមាននេះ