ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ព្រម​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M បាន​យល់ព្រម​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩ ។ ការ​យល់ព្រម​បញ្ជា​ទិញ​ពី​ក្រុម​ធំ​ៗ​ទាំង​ពីរ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M បាន​យល់ព្រម​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩ ។ ការ​យល់ព្រម​បញ្ជា​ទិញ​ពី​ក្រុម​ធំ​ៗ​ទាំង​ពីរ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ខណៈ​សហជីព​បាន​សាទរ​ផង​ដែរ​ចំពោះ​ដំណឹង​ល្អ​នេះ ។

ការ​ព្រម​ទទួលបញ្ជា​ទិញ​ផលិតផល​ឧស្សាហកម្ម​កាត់ដេរ​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​ធំ​ៗ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នៅ​ជំនួប​រវាង​តំណាង​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ជាមួយ​លោក ប៉ាន សូរ​ស័ក្ដិ កាលពី​ថ្ងៃ​ទី​១៦ មិថុនា នៅ​ក្រុងភ្នំពេញ ។

តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​មាន​លោក ម៉ាត​ធ្យូ អាំ​ស្ត្រ​ង (Matthew Armstrong) នាយក​ផ្នែក​បញ្ជា​ទិញ​នៃ​ការិយាល័យ​តំណាង​ក្រុមហ៊ុន Adidas និង​លោក គ្រី​ស្តឺ ហ៊​ន អា​ហ្វ អាមីន (Christer Horn af Aminne) នាយក​ផ្នែក​ផលិតកម្ម​ទទួល​បន្ទុក​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​ក្រុមហ៊ុន H&M បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​លោក​ប៉ាន សូរ​ស័ក្ដិ ដែល​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​បន្ត​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន ជម្រាប​ទៅ​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រីក​ពិពិធ​កម្ម​ទីផ្សារ តាម​រយៈ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ប្រទេស​នានា ។ លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​ធ្វើការ​ចរចា និង​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មួយ​ចំនួន ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​ព្រម​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ។ លោក​ថា ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ជា​ក្រុម​ធំ​ដែល​ធ្លាប់​បាន​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា​ប្រមាណ​ជិត​១០០​រោងចក្រ ។

បើ​តាម​លោក អាត់ ធន់ ក្រុមហ៊ុន​ទាំង​ពីរ​ជា​ក្រុមហ៊ុន​គិតគូរ​ពី​សិទ្ធិ​មនុស្ស និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ផង​ដែរ ។

សូម​ជម្រាប​ថា​ក្រុមហ៊ុន​បញ្ជា​ទិញ​សឹង​ទាំងអស់ មិន​បាន​ធ្វើការ​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​ទេ ក្រោយ​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ។ ការ​នាំ​ផលិតផល​ឧស្សាហកម្ម​កាត់ដេរ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នា​ពេល​នេះ ជា​ការ​បញ្ជា​ទិញ​មុន​មាន វត្តមាន​ជំងឺ​កូ​វី​ដ​១៩ តែ​ប៉ុណ្ណោះ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​សហជីព​កម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ