ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជនជាតិ​ចិន​វិនិយោគ​លើ​ការ​អប់រំ​កូន​ៗ​យ៉ាងដូចម្តេច?

3 ឆ្នាំ មុន

ចំនួន​មហាសេដ្ឋី​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​លឿន និង​មិន​ឈប់​ឈរ ។ ក្រៅពី​ការ​រក​ឱកាស​រក​លុយរាប់​លាន​ដុល្លារ​ហើយ មហាសេដ្ឋី​ជនជាតិ​ចិន​មាន​ទម្លាប់​បញ្ជូន​កូន​ៗ​ទៅ​បរទេស​ដើម្បី​បន្ត​ការ​សិក្សា ។ ប៉ុន្តែ​យោង​ទៅ​តាម Hurun Research Institute…

ចំនួន​មហាសេដ្ឋី​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​លឿន និង​មិន​ឈប់​ឈរ ។ ក្រៅពី​ការ​រក​ឱកាស​រក​លុយរាប់​លាន​ដុល្លារ​ហើយ មហាសេដ្ឋី​ជនជាតិ​ចិន​មាន​ទម្លាប់​បញ្ជូន​កូន​ៗ​ទៅ​បរទេស​ដើម្បី​បន្ត​ការ​សិក្សា ។ ប៉ុន្តែ​យោង​ទៅ​តាម Hurun Research Institute បាន​ឲ្យ​ដឹង​ថា ពាក់កណ្តាល​នៃ​មហាសេដ្ឋី​ក្នុង​ប្រទេស​ចិន​ដែល​មានទ្រព្យ​សម្បត្តិ​លើស ១​ប៊ី​លាន​ដុល្លារ​បច្ចុប្បន្ន​នេះ​មិន​មាន​បិ​រញ្ញា​ប័ត្រ​ទេ ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ South China Morning Post បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ជនជាតិ​ចិន​ផ្តល់​តម្លៃ​ខ្ពស់​ណាស់​ដល់​ការ​អប់រំ​របស់​កូន​ៗ ដោយ​រៀបចំ​ម៉ោង​រៀន​ពេញ​រាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍​មិន​ថា​ការ​រៀន​បន្ថែម​លើ​មុខ​ជំនាញ​សំខាន់​ៗ ឬ​រៀន​តន្ត្រី​ទេ ។ខាងក្រោម​ជា​កូនមហា​សេដ្ឋី​ធំ​ៗ​ដែល​ទទួល​បានការ​វិនិយោគ​ជា​ច្រើន​ពី​ឱ​ពុក​ម្តាយ​លើ​ការ​សិក្សា ៖

១. កញ្ញា អាណា​បេ​ល យ៉ាវ (Annabel Yao)
កញ្ញា​មាន​អាយុ ២២​ឆ្នាំ និង​បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Harvard ។ កញ្ញា​ជា​កូនស្រី​របស់​ស្ថាបនិក​របស់​ក្រុមហ៊ុន Huawei គឺ​លោក រិ​ន ចេ​ង​ហ្វៃ ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១.១​ប៊ី​លាន​ដុល្លារ ។

២. លោក ស៊ី​កុង វ៉ាង (Sicong Wang)
កូនប្រុស​របស់​លោក ជៀន​លី​ន វ៉ាង (Jianlin Wang) ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១៤.១​ប៊ី​លាន​ដុល្លារ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាងគេ​ក្នុង​ប្រទេស​ចិន​គឺ Dalian Wanda Group ទទួល​បានការ​អប់រំ​នៅ​បរទេស ដែល​សាលាដំបូង​របស់​លោក​ស្ថិត​ក្នុង​ប្រទេស​សិង្ហ​បុរី មុន​នឹង​ទៅ​បន្ត​ការ​សិក្សា​នៅ​ចក្រភព​អង់គ្លេស ។

៣. កញ្ញា លី អាន (Li Yan)
កញ្ញា លី អាន ដែល​មាន​អាយុ ១៣​ឆ្នាំ​ជា​កូនស្រី​របស់​តារាចម្រៀង ហ្វៃ វ៉ុ​ង (Faye Wong) ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១៥០​លាន​ដុល្លារ ។ បច្ចុប្បន្ន លី អាន​កំពុង​សិក្សា​នៅ Alpin Beau Soleil ក្នុង​ប្រទេស​ស្វ៊ី​ស​ដែល​ថ្លៃ​ប្រមាណ ១២,០០០​ដុល្លារ​ក្នុង​មួយ​ខែ ។

៤. កញ្ញា វេន​ឌី យូ (Wendy Yu)
វេន​ឌី ជា​កូនស្រី​របស់​លោក​ជី​ង​យាន់ យូ (Jingyuan Yu) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Mengtian ។ កញ្ញា​ល្បី​ផ្នែក​អួតអាង​ទ្រព្យសម្បត្តិ និង​ការ​រស់នៅ​ឡូយឆាយ​លើ​ប្រព័ន្ធ​សង្គម ។ កញ្ញា​បាន​ទៅ​រៀន​នៅ London College of Fashion ផ្នែក​គ្រប់គ្រង​ក្នុង​វិស័យ​ម៉ូ​ដ​សម្លៀក​បំពាក់ ។

៥. លោក ម៉ា​រី​អូ ហូ យ៉ូ​ខ្វាន់ (Mario Ho Yau-kwan)
កូនប្រុស​របស់​លោក​ស្តា​ន់​លី ហូ (Stanley Ho) ដែល​បាន​ទទួលមរណភាព​ក្នុង​ពេល​ថ្មី​ៗ​នេះ​ធ្លាប់​ឈ្នះ​ការ​ប្រ​កូត​ប្រជែង​គណិត​វិទ្យា​ប្រចាំ​ហុងកុង​ពីរ​ដង ។ លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ Massachusetts Institute of Technology (MIT) និង​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈពេល ៣​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ