ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ល្អ​របស់​អ្នកដឹកនាំ​ស្ថិត​លើ​ការ​មិន​ចេះ​ខឹង​ក្រោធ

3 ឆ្នាំ មុន

ការ​មិន​ខឹង​ក្រោធ​ជា​គុណធម៌​យ៉ាង​ពិសេស​ដែល​អ្នកដឹកនាំ​ទាំងឡាយ​គួរ​រក្សា​ឱ្យ​កើត​មាន​ក្នុង​ចិត្ត ជា​និច្ច​ទើប​នាំ​មក​នូវ​សុខ​ចម្រើន​ដល់​អង្គភាព ក៏​ដូច​សមាជិក​ក្រោម​ឱវាទ​ប្រតិបត្តិការ​ដោយ​ត្រជាក់ត្រជំ ។ គប្បី​ដឹង​ថា​សេចក្តី​ក្រោធ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​គឺ​ងាយ​នឹង​ឆាប់​ឆាប​ជាង​អ្នក​តូចតាច​ខ្លាំង​ណាស់ ឬ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​វិញ ការ​ខឹង​ក្រោធ​របស់​អ្នកតូច​ប្រៀប​បាន​នឹង​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុកដូចជា​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង គឺ​ងាយ​នឹង​បង្ក​ហានិភ័យ​ខ្លាំង​ណាស់…

ការ​មិន​ខឹង​ក្រោធ​ជា​គុណធម៌​យ៉ាង​ពិសេស​ដែល​អ្នកដឹកនាំ​ទាំងឡាយ​គួរ​រក្សា​ឱ្យ​កើត​មាន​ក្នុង​ចិត្ត ជា​និច្ច​ទើប​នាំ​មក​នូវ​សុខ​ចម្រើន​ដល់​អង្គភាព ក៏​ដូច​សមាជិក​ក្រោម​ឱវាទ​ប្រតិបត្តិការ​ដោយ​ត្រជាក់ត្រជំ ។

គប្បី​ដឹង​ថា​សេចក្តី​ក្រោធ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​គឺ​ងាយ​នឹង​ឆាប់​ឆាប​ជាង​អ្នក​តូចតាច​ខ្លាំង​ណាស់ ឬ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​វិញ ការ​ខឹង​ក្រោធ​របស់​អ្នកតូច​ប្រៀប​បាន​នឹង​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុកដូចជា​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង គឺ​ងាយ​នឹង​បង្ក​ហានិភ័យ​ខ្លាំង​ណាស់ ។

ហេតុ​នោះ​ទើប​អ្នក​ចិត្តសាស្ត្រ​តែ​ដាស់តឿន​ឱ្យ​ប្រយ័ត្ន​ជានិច្ចកុំ​ចូល​ចិត្ត​ខឹង​ក្រោធ​ច្រើន​ពេក ឬ​បើ​សេចក្តី​ក្រោធ​នោះ​ចូល​មក​កាន់​អារម្មណ៍​ហើយ ត្រូវ​រក​មធ្យោបាយ​ពន្លត់ភ្លើង​ក្រោធ​នោះ​ឱ្យ​បាន​រលត់​មួយ​រំពេច កុំឱ្យ​ឆាប់ឆេះ​រាលដាល​ទាន់​ព្រោះ​វា​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​បំផុត ។

មេត្តាជាធម៌រម្ងាប់សេចក្តីក្រោធយ៉ាងស័ក្តិសិទ្ធិ មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោកដើម្បីផ្សាយសេចក្តីសុខដល់សព្វសត្វគឺក្នុងបំណង​ចង់​ឲ្យ​អ្នក​ដទៃ​បាន​សេចក្ដី​សុខ-ចម្រើន​ដូច​ៗគ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ