ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ដំបូន្មាន​ជួយ​ឱ្យ​អ្នក​ទាមទារ​ឡើង​ប្រាក់ខែ​បី​ដង

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​អាច​យល់​ស្រប​ថា វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល គឺ​ការ​បង្កើន​ប្រភព​ចំណូល ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​រក​លុយ​បាន​ច្រើន​ប្រសិនបើ​អ្នកមាន​ការងារ​ធ្វើ​ពេញ​ម៉ោង​ទេ ។ សម្រាប់​អ្នក​ដែល​ចង់​មើលឃើញ​ប្រាក់ខែ​របស់​ខ្លួន​កើនឡើង​បី​ដងនោះ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖ ១….

មនុស្ស​ជា​ច្រើន​អាច​យល់​ស្រប​ថា វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល គឺ​ការ​បង្កើន​ប្រភព​ចំណូល ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​រក​លុយ​បាន​ច្រើន​ប្រសិនបើ​អ្នកមាន​ការងារ​ធ្វើ​ពេញ​ម៉ោង​ទេ ។ សម្រាប់​អ្នក​ដែល​ចង់​មើលឃើញ​ប្រាក់ខែ​របស់​ខ្លួន​កើនឡើង​បី​ដងនោះ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖

១. ពង្រឹង​ជំនាញ​របស់​ខ្លួន
អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​ប្រសិនបើ​អ្នក​អាច​បង្កើន​តម្លៃ​ខ្លួន​របស់​អ្នក​ដែរ ហើយ​វិធី​ដែល​ល្អ​បំផុត​គឺ​ការ​ពង្រឹង​ជំនាញ​ដែល​អ្នកមាន ជា​ពិសេស​ជំនាញ​ដែល​អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន ឬ​ក្រុមការងារ​របស់​អ្នក​មិន​មាន​ជាដើម ។
ជាក់ស្តែង​ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវ​លះបង់​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ពេល​ចូល​ដំណេក​ជា​ច្រើន ប៉ុន្តែ​វា​នឹង​ផ្តល់​មូលហេតុ​សម​ហេតុ​សម​ផល​ដែល​ធ្វើ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​ដំឡើង​ប្រាក់ខែ​ឲ្យ​អ្នក ។

២. បង្កើត​ទំនាក់ទំនង​ក្រៅ​ផ្នែក
ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ​ដែល​អ្នក​ជួប​ជា​រៀងរាល់ថ្ងៃ​មាន​សារៈសំខាន់​ហើយ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដែល​នៅ​ក្រៅ​ផ្នែក​របស់​អ្នក​ដែរ ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​អ្វី​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ក្រុមហ៊ុន និង​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ចូលរួម​បន្ថែម​ដល់​កន្លែង​ការងារ​ដែរ ។

៣. ទៅ​សម្ភាសន៍​នៅ​ក្រុមហ៊ុន​ដទៃ​ដើម្បី​ដឹង​ពី​តម្លៃ​របស់​អ្នក
ទោះជា​អ្នកមាន​ការងារ​ដែល​អ្នក​ពេញចិត្ត​ច្បាស់លាស់​ហើយ​ពិតមែន​ក្តី អ្នក​គួរតែ​ឆ្លៀតឱកាស​ទៅ​សម្ភាសន៍​នៅ​ស្ថាប័ន​ការងារ​ផ្សេង​ៗ​ដើម្បី​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន ព្រោះ​ពេល​ដែល​អ្នកមាន​ជម្រើស​ច្រើន អ្នក​ក៏​មានឱកាស​ខ្ពស់​ក្នុង​ការ​ចរចា​លើ​ប្រាក់ខែ​ដែរ ។

៤. ទាមទារ​អ្វី​ដែល​អ្នក​គិត​ថា អ្នក​គួរតែ​ទទួល​បាន
ចុង​ក្រោយ ប្រសិនបើ​អ្នក​ចង់បាន​ប្រាក់ខែ​បន្ថែម អ្នក​មិន​អាច​រង​ចាំ​រហូត​មនុស្ស​ដំឡើង​ប្រាក់ខែ​ឲ្យ​អ្នក​ដោយ​ឯកឯង​ទេ​មិន​ថា​អ្នក​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​អ្នក​ប៉ុនណា​ក្តី ។ ដូច្នេះ​ហើយ​ទើប​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ក្នុង​ការ​ស្នើ​សុំ​ទៅ​ស្ថាប័ន​ការងារ​វិញ ។ អ្នក​មិន​ត្រូវ​សន្មត់​ថា​លទ្ធផល​ការងារ​របស់​អ្នក​បង្ហាញ​ពី​តម្លៃ​ខ្លួន​អ្នក​ទេ ព្រោះ​ចៅហ្វាយ​របស់​អ្នក​អាច​នឹង​រវល់ និង​គ្មាន​ពេល​តាមដាន​ការងារ និង​ប្រាក់ខែ​របស់​អ្នក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ