ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើចោរកម្ម​! កើតស្ទើរ​រាល់ថ្ងៃហើយ​ក្នុង​​ខេត្ត​បាត់ដំបង​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ បើ​ពិនិត្យ​លើ​សកម្មភាពនៃ​អំពើ​ចោរកម្ម​ ដែល​បាន​និង​កំពុង​កើតឡើង​ស្ទើរ​រាល់ថ្ងៃ នៅ​ក្នុង​ខេត្តបាត់ដំបង​នា​បច្ចុប្បន្ន​នេះ​ វា​ហាក់ដូចជា​មិន​ធ្ងន់ធ្ងរ​ឬ​ធំដុំ​ប៉ុន្មាន​ទេ តែ​វា​បាន​រុក​ឆ្កៀល​មិន​ឲ្យ​សមត្ថ​កិច្ច​ដេក​បាន​សុខ ឬ​បាន​នៅ​ទំនេរ​ខ្លះ​ឡើយ ហើយ​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូ​ដ្ឋា​ន​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ…

ខេត្តបាត់ដំបង ៖ ​ បើ​ពិនិត្យ​លើ​សកម្មភាពនៃ​អំពើ​ចោរកម្ម​ ដែល​បាន​និង​កំពុង​កើតឡើង​ស្ទើរ​រាល់ថ្ងៃ នៅ​ក្នុង​ខេត្តបាត់ដំបង​នា​បច្ចុប្បន្ន​នេះ​ វា​ហាក់ដូចជា​មិន​ធ្ងន់ធ្ងរ​ឬ​ធំដុំ​ប៉ុន្មាន​ទេ តែ​វា​បាន​រុក​ឆ្កៀល​មិន​ឲ្យ​សមត្ថ​កិច្ច​ដេក​បាន​សុខ ឬ​បាន​នៅ​ទំនេរ​ខ្លះ​ឡើយ ហើយ​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូ​ដ្ឋា​ន​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ តែបើ​សមត្ថកិច្ច​ធ្វើ​ព្រងើយកន្តើយ អំពើ​ចោរកម្ម​កំប៉ិក​កំប៉ុក​នេះ អាច​នឹង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​ៗ រហូត​សមត្ថកិច្ច​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។

ជាក់ស្ដែង​ អំពើ​ចោរកម្ម​ដ៏​តូចតាច​មួយ ដែល​ផ្ដើម​ចេញពី​ការ​គាស់​ទម្លុះ​ទម្លាយបាន​ចូល​លួច​សម្ភារនៅ​ក្នុង​បន្ទប់ នៃ​ស្នាក់​ការ​អង្គការ​មួយ​កន្លែង នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ប្រធាន​អង្គការ​នេះ ​បានដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា នៅ​ពេល​ទៅ​ធ្វើការ ​។ សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុបាន​ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​កើតហេតុ​នោះ ជា​ស្នាក់​ការ​របស់​អង្គការ «​អមរា បណ្ដាញ​ការងារ​ស្ត្រី​ដើម្បី​អភិ​វ​ឌ្ឍន៍​» ស្ថិត​នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​។

ប្រធាននៃ​អង្គការ​នេះ​ គឺ​លោក សួ​ស រ៉ា​ម៉ូ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ដែល​គេ​មិន​ស្គាល់​ភិនភាគ​នោះ បាន​ចូល​ទៅ​ខាងក្នុង នៃ​បន្ទប់ធ្វើការ​របស់​លោក​​សួ​ស រ៉ា​ម៉ូ រួច​បាន​លួច​យក​នូវ​សម្ភារៈ​ប្រើប្រាស​មួយ​ចំនួន​ដូច​ជា កុំព្យូទ័រ​, LCD, រួម​ទាំង​ស្លាក​លេខ​ម៉ូតូ​មួយ​សន្លឹក​ផង ដែល​មាន​លេខ បាត់ដំបង !A-2490 និង សម្ភារៈ​ផ្សេង​មួយ​ចំនួន​ទៀត​ ។

បើ​តាម​អ្នក​គ្រង់​គ្រង់​អង្គការអមរា ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដីបាន​និយាយ​ថា គាត់​បានដឹង​ថា បាត់បង់​សម្ភារ​នៅ​ក្នុង​បន្ទប់ធ្វើការ នៅ​ពេល​ព្រឹក ពេល​គាត់​ចូល​ធ្វើការ ហើយ​ក៏​រាយ​ការ​ណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​តែ​ម្ដង ​។ ជុំវិញ​អំពើ​ចោរកម្ម​ដ៏​មមារញឹក​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរ ដែល​ភាគច្រើន​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​​សញ្ញាណ​នេះ ហាក់​មិន​មានការ​ថមថយ​ខ្លះ​ទេ​។

នេះ​បើ​តាម​ការ​កត់សម្គាល់​នូវ​សកម្មភាព​នានា ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​កន្លង​ទៅ​នេះ បើ​ទោះជា​ពេល​នេះ​ ។ បែប​ទំនង​ដោយសារ​តែ​គ្មាន​សញ្ញា​ថមថយនៃ​បទល្មើស​នេះ​ហើយ ទើប​នៅ​ក្នុង​អង្គភាព​ស្នង​ការ​​ខេត្តបាត់ដំបង សព្វ​ថ្ងៃនេះ ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​តែងតាំង​លោកស្នងការ​រង​ចំនួន​​២​រូប ដើម្បី​ក្ដោប​ក្ដាប់​ផែន​ព្រហ្មទណ្ឌ​ ។ លោកស្នងការ​រង​ទាំង​២​រូប​នោះ មាន​លោក​វរ​សេនី​យ៍​ទោ លឹ​ម ពុ​ទ្ធី​ឡា និង លោក​វរ​សេនី​យ៍​ទោ ប៉ូវ វណ្ណ​ឌី​ ។

បេក្ខភាព​លោកស្នងការ​រង​ទ​ទូល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ទាំង​២​រូប​នេះ សុទ្ធតែ​ជា​ស្នងការ​រង​ដែល​ទើបតែ​ង​តាំង​ថ្មីជំនួស​លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី អតី​ត​ស្នងការ​រង​ខេត្ត ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ដាក់​ឲ្យ​ចូល​និវត្ត​ន៍កាលពី​ខែ​មុន​នេះ ​។ បើ​ទោះជា​មាន​លោកស្នងការ​រង​២​រូប តាម​ក្ដោប​បទល្មើស​ព្រហ្មទណ្ឌ​មិន​ឲ្យ​កំរើក​ក្ដី តែ​បទល្មើស​នេះ​ ហាក់​មិន​ទាន់​មាន​សញ្ញា​ណាមួយ ដែល​អាច​សន្មត់​បាន​ថា វា​បាន​ចុះ​នៅឡើយ​ទេ​។

ជា​ពិសេស​ បទល្មើស​«​ឆក់ កាច់​សោ​​លួច​ម៉ូ​តូ គាស់​ទំ​លុះ​ទម្លាយ​លំនៅ​ឋាន​លួច​ទ្រព្យសម្បត្តិ​»​។ បើ​ពិនិត្យ​ទៅ​ព្យុស​ន​កម្មនៃ​បទល្មើស​ទាំងនេះ ហាក់​មាន​ទំហំ​តូចតាច​ទេ តែ​វា​បង្ក​ភាព​អសន្តិសុខ​ធំដុំ​បំផុត​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​រាល់ថ្ងៃ​ ។ ដូច្នេះ​ ដោយ​ផ្អែក​ទៅ​លើ​វត្តមាន​លោកស្នងការ​រង​រហូត​ដល់​ទៅ​២​រូប ទ​ទួលផែន​ព្រហ្មទណ្ឌ​យ៉ាង​ណែន​ពេញ​ក្នុង​ដៃ​នា​ពេល​នេះ ទាំង​មន្ត្រី ទាំង​ប្រជាពលរដ្ឋ​រំពឹង​ថា បទល្មើស​នានា នឹង​អាច​ថយ​ចុះ​ខ្លះ​ជា​មិន​ខាន បើ​ទោះជា​ពេល​នេះ​គ្មាន​សញ្ញា​ថយ​ចុះ​ក្ដី​ ៕

អត្ថបទសរសេរ ដោយ