ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ ប៉េ​កាំ​ង​ផ្ទុះ​កូ​វី​ដ​១៩ ជាង​ពាក់កណ្តាល​ក្រុង

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង​ដែល​សម្បូរ​ទៅ​ដោយ​កាមេរ៉ា​សុវត្ថិភាព ពេល​នេះ​មាន​ករណី​កូ​វី​ដ​១៩ ផ្ទុះ​ដល់​ទៅ​ជាង​ពាក់កណ្តាល​ក្រុង​។ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៦ គឺ​មាន​ខណ្ឌ​៩​ហើយ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង​ដែល​សម្បូរ​ទៅ​ដោយ​កាមេរ៉ា​សុវត្ថិភាព ពេល​នេះ​មាន​ករណី​កូ​វី​ដ​១៩ ផ្ទុះ​ដល់​ទៅ​ជាង​ពាក់កណ្តាល​ក្រុង​។ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៦ គឺ​មាន​ខណ្ឌ​៩​ហើយ ដែល​មាន​ករណី​នេះ​កើតឡើង​។

តាម​បណ្តាញ​ប៉ុស្តិ៍​ទូរទស្សន៍ បានឱ្យ​ដឹង​ថា ថ្នាក់រៀន​នឹង​ត្រូវ​ផ្អាក​សម្រាប់​សិស្ស​ទាំងអស់​ចាប់ពី​ម​តេ្ត​យ្យ​ដល់​អនុ​វិទ្យាល័យ ខណៈ​សិស្ស​ឆ្នាំ​មធ្យមសិក្សា​ទុតិយភូមិ និង​មធ្យមសិក្សា នឹង​ត្រលប់​ចូល​រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​វិញ​។

រដ្ឋធានី​ចិន បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​ក្នុងស្រុក​ជាង ១០០​ករណី ក្នុង​រយៈពេល ៥​ថ្ងៃ កន្លង​មក បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ផ្សារ Xinfadi ដែល​ជា​កន្លែង​លក់ដុំ​អាហារ​ធំ​ជាងគេ​ក្នុង​ទីក្រុង​។

អាជ្ញាធរ​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​ដាក់​ការ​ចាក់សោរ​ក្រុង​មិន​ទាន់​តឹងរ៉ឹង​ខ្លាំង ដោយ​ប្តូរ​ពី​កម្រិត​ទី​៣ ទៅ​កម្រិត​ទី​២ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ថ្មី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ