ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ស្លាក​លេខ​ពិសេសមួយ​”​កម្ពុជា ៥” បាន​ជិត​២០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​នាំ​យក​ថវិកា វិភាគទាន​សប្បុរសធម៌…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​នាំ​យក​ថវិកា វិភាគទាន​សប្បុរសធម៌ ដែល​បាន​មក​ពី​ការ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា ៥” មានទឹកប្រាក់​ចំនួន ៨០០,៤៨០,០០០​រៀល (បើគិតជាប្រាក់ដុល្លារអាមេរិកប្រមាណជា 197,163$) ជូនទៅ​ប្រគល់​ជូន​មន្ទីរ ពេទ្យ​គន្ធ​បុប្ផា នេះបើយោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន ។

វិធី​ជូន​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ ប្រព្រឹត្ត​ទៅ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈកម្មការ​អន្តរក្រសួង មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

ថ្ងៃនេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​បាន​ប្រគល់​ថវិកា​វិភាគទាន​សប្បុរសធម៌ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ថវិកា ដែល​បាន​ប្រគល់​ជូន​លើក​នេះ មាន​ទឹកប្រាក់​ចំនួន ៨០០,៤៨០,០០០​រៀល បាន​មក​ពី​ការ​ដេញថ្លៃ លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា ៥” កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

សូម​ជម្រាប​ជូន​ថា​៖ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដែល​មាន លក្ខណៈ​ពិសេស​អាច​កម្ម​ង់​តាម​ការ​ពេញចិត្ត ដើម្បី​បំពេញតម្រូវការ​និង​ផ្តល់​ជម្រើស​សម្បូណ៌​បែប​ជូន ប្រជាពលរដ្ឋ ហើយ​ស្លាក​លេខ​ប្រភេទ​នេះ​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា លើ​ឆាក​អន្តរជាតិ អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​រដ្ឋ និង​អាច​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត ថ្មី​របស់​ខ្លួន​ក្រោយ​ៗ​ទៀត​។ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​លក់​លេខ​ពិសេស មាន​អាសយដ្ឋាន https://vehicle.mpwt.gov.kh

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ការ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត កន្លង​ទៅ​នេះ​ជា​ប្រភព​ចំណូល​ថ្មី​មួយទៀត ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណ ការ និង​ដឹក​ជញ្ជូន​បាន​បង្កើត​ឲ្យ​មានការ​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដើម្បី​ជា គុណប្រយោជន៍​ដល់​ថវិកាជាតិ​។ ចំណូល​ពី​ការ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា ៥” ដែល​ទទួល​បាន ទឹកប្រាក់​ចំនួន​៨០០ ៤៨០ ០០០​រៀល​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រភេទ​លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយ​នេះ លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​គួរ​ជាទី​មោ​ទ​នៈ​។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​បាន​ធ្វើ​ឱ្យ​សេវា​សាធារណៈ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​អាច​បង្កើន​ប្រាក់​ចំណូល​ជូន​រដ្ឋ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​អន្តរក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន​នា​ពេល​កន្លង​មក ដោយ​ទទួល បាន​នូវ​ល្អ​លទ្ធផល​ល្អ​ប្រសើរ និង​បាន​ស្នើ​ឲ្យ​បន្ត​កិច្ចសហការ​ល្អ​បន្ត​ទៀត ដើម្បី​ឱ្យ​សេវា​នេះ​កាន់តែ​ល្អ ប្រសើរ​ឡើង​ថែម​ទៀត និង​អាច​រក​ណូ​ល​ជូន​រដ្ឋ​បាន​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ