ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ អ្នក​ឃើញ​ហេតុ​ការ​នេះ​ភ្លាត់មាត់​ភ្លាត់​.​ក​គ្រប់​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​សំណាង​១ ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ទៅ​ចុះ ខណៈ​ដែល​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ហើយ​បត់​ឆ្វេង​ដៃ​អត់​មើល​ក្រោយ​ស្រប​ពេល​នោះ​មាន​រថយន្ត​ដឹង​កុងតឺន័រ​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ដែរ បាន​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល ។…

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​សំណាង​១ ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ទៅ​ចុះ ខណៈ​ដែល​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ហើយ​បត់​ឆ្វេង​ដៃ​អត់​មើល​ក្រោយ​ស្រប​ពេល​នោះ​មាន​រថយន្ត​ដឹង​កុងតឺន័រ​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ដែរ បាន​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល ។

ដោយ​ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ​បាន​ខ្ទាត​បែកខ្ញែក​គ្នា​ចេញ​ផុត​ពីក្រោម​កង់​រថយន្ត ទើប​មានសំណាង​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់ ដោយ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ចំណែក​ម៉ូតូ​វិញ​បាន​ជាប់​ក្រោម​ក្បាល​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ​ទើប​រថយន្ត​ឈប់​ស្ងៀម ។

ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្មេង​ប្រុស​ទាំង​៣​នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-7501​។ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង មាន​ស្លាក​លេខ​ដែរ ប៉ុន្តែ​ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​កើតឡើង​ម្ចាស់​បាន​ដោះ​យក​ស្លាក​លេខ​នោះ​ចេញ​បាត់ ព្រោះ​ខ្លាច​អ្នក​សា​ព័ត៌មាន​ថត​ជាប់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​ទាំង​៣​នាក់​ខាងលើ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ ដោយ​មិន​បាន​មើល​ក្រោយ ស្រប​ពេល​នោះ​ក៏​ត្រូវ​បាន​រថយន្ត​កុង​តៃ​ន័​រ​ខាងលើ ពណ៌​លឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ជាន់​ហ្វ្រាំង​មិន​ទាន់ គេច​ចេញ​ក៏​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ប្រាវ​តែ​ម្ដង ។ ប៉ុន្តែ​ជា​សំណាង​បំផុត ដែល​ខណៈ​ពេល​ដួល​ក្មេង​ប្រុស​ទាំងនេះ​បាន​ខ្ទាត​ចេញ​ផុត​ពីក្រោម​កង់​រថយន្ត​ទើប​មិន​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់ ហើយ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ តែ​ក៏​ទទួល​រង​នូវ​ការ​ភិតភ័យ​មិន​តិច​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែកឯ​ម៉ូតូ​បាន​កៀប​ជាប់​ពីក្រោម​ក្បាល​រថយន្ត​ដឹក​កុងតឺន័រ​នោះ និង​ត្រូវ​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ បន្ទាប់​មក​ម្ចាស់​រថយន្ត​ដឹក​កុងតឺន័រ​ខាងលើ​បាន​ដោះ​យក​ស្លាក​លេខ​រថយន្ត​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​បាញ់ថ្នាំ​ដៅ​ចំណាំ​កន្លែង​កើតហេតុ រួច​ទាញ​យក​ម៉ូតូ​ចេញ ហើយ​ឲ្យ​អ្នកបើកបរ​បើក​ថ​យន្ត​ទៅ​ខាង បន្ទាប់​មក​ឲ្យ​ភាគី​ទាំង​២ និង​សម្រប​ស្រួល​គ្នា ហើយ​ភាគី​ខាង​រថយន្ត​បាន​ជួយ​ចេញ​សង​ថ្លៃ​ខូចខាត​ម៉ូតូ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ