ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេទទី៣ដឹកប្រុសម្នាក់មកក្នុង​បន្ទប់ ​តែ​អស់​​ពី​​ស្ងាត់ ​ស្រែក​ផ្អើល​ហៅ​គេ​ជួយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ភេទ​ទី​៣​ម្នាក់ ​ត្រូវ​ជនសង្ស័យ​ប្រើ​កូនកាំបិត​ចាក់​ត្រូវជា​ច្រើន​កន្លែង​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​មិថុនា ស្ថិតនៅ​ក្នុង​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​កម្មករ…

ខេត្តបាត់ដំបង​ ៖ បុរស​ភេទ​ទី​៣​ម្នាក់ ​ត្រូវ​ជនសង្ស័យ​ប្រើ​កូនកាំបិត​ចាក់​ត្រូវជា​ច្រើន​កន្លែង​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​មិថុនា ស្ថិតនៅ​ក្នុង​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ជា​អំពើ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​ តែ​មិន​បាន​ស​ម្រ​ច​។

​ ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​នឿ​ន រ៉ា​ឌី ហៅលូ ភេទ​ទី​៣ អាយុ​៣១​ឆ្នាំ រស់នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ តែ​បាន​មក​ស្នាក់​នៅ​បន្ទប់​ជួល​ត្រង់​ចំណុច​ខាងលើ​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើង ក្រោយ​ជន​រង​គ្រោះ​វិល​ត្រឡប់​មក​ពី​កម្មវិធី​ខួបកំណើត​ប្អូន​វិញ ដោយ​មាន​ដឹក​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មក​ជាមួយ​ផង​។

​ស្ត្រី​ម្នាក់​ដែល​នៅ​ក្បែរ​បន្ទប់​ជួល​បាន​និយាយ​ដែរ​ថា ពេល​ដែល​ជន​រង​គ្រោះ​ដឹក​មនុស្ស​ម្នាក់​ចូល​ក្នុង​បន្ទប់ គេ​មិន​ឮឈ្មោះ​ប្រ​កែក​គ្នា​ទេ តែ​បន្តិច​ក្រោយមក ​ស្រាប់តែ​គេ​ឮ​សម្លេង​ជន​រង​គ្រោះ​ស្រែក​ឱ្យ​គេ​ជួយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​។ សាក្សី​រូប​បាន​បញ្ជាក់​ថា អ្នក​នៅ​ក្បែរ​ៗ​នោះ​ បាន​បើកទ្វារ​រត់​ទៅ​ជួយ ស្រាប់ តែ​ឃើញ​ជន​រង​គ្រោះ​បើកទ្វារ​រត់​ចេញ​ក្រៅ ទាំង​ឈាម​ជោក​ជាំ​ពេញ​ខ្លួន​និង​នៅ​លើ​ឥដ្ឋ​ការ៉ូ​។ ស្រប​ពេល​នោះ គេ​ឃើញ​បុរស​ម្នាក់​បាន​ស្ទុះ​រត់​ចេញពី​បន្ទប់​គេចខ្លួន​បាត់​ទាំង​យប់​ភ្លាម​ៗ​ដែរ​។

​ប្អូនប្រុស​ជន​រង​គ្រោះ​ឈ្មោះ នឿ​ន កក្កដា អាយុ​២៦​ឆ្នាំ បាន​និយាយ​ដែរ​ថា នៅ​យប់​កើតហេតុ​នោះ បង​ប្រុស​ខ្លួន (​ជន​រង​គ្រោះ​) បាន​ទៅ​ចូលរួម​ខួបកំណើត​ខ្លួន​ ដែល​ធ្វើ​នៅ​ម្ដុំ​បូ​រី​រំចេក តែ​ពេល​ចប់​កម្មវិធី​គាត់​ត្រឡប់​មក​បន្ទប់​វិញ​តែ​ម្នាក់ឯង​ទេ​។ ប៉ុន្តែ​ពេល​កើតហេតុ​ បែរជា​ឮ​ថា គាត់​ដឹក​មនុស្ស​ប្រុស​ទៅ​បន្ទប់​ជួល និង​បង្ក​ឱ្យ​មានរឿង​បែប​នេះ​។

នឿ​ន កក្កដា បាន​បញ្ជាក់​ថា បងប្រុស​ខ្លួន​ត្រូវ​ជន​ដៃដល់​ចាក់​ត្រូវ​ពោះ​ចំនួន​៣​កន្លែង នឹង​ត្រូវ​ចំ​ស្មារ​ចំនួន​២​កន្លែង​ទៀត ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ រហូត​ដល់​ពេល​នេះ​បងប្រុស​ខ្លូ​ន​នៅស្តូកស្ដូក​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ ខ្លួន​សង្ស័យ​ថា ជន​ដៃដល់​បាន​ប្រើ​កូនកាំបិត​ចាក់​ទៅ​លើ​បងប្រុស​ខ្លួន​ក្នុង​បំណង​សម្លាប់ រួច​ប្លន់​យក​ម៉ូតូ​ម៉ាក​ឃ្លិ​ក​ស៊េរី​ឆ្នាំ​២០១៩​របស់​បងប្រុស​ខ្លួន​តែ​ម្ដង តែ​មិន​បាន​សម្រេច​។

នៅ​កន្លែង​កើតហេតុ ​គេ​ឃើញ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យស្លាក​ស្នាម​នៅ​ក្នុង​បន្ទប់​ជួល ដែល​មាន​ឈាម​ពាសពេញ​តាំងពី​ក្នុង​បន្ទប់​រហូត​មក​ដល់​ខាងក្រៅ​។ សមត្ថកិច្ច​បាន​រក​ឃើញ​កូនកាំបិត​តូច​១ និង ឃើញ​សម្លៀក​បំពាក់​រប៉ាត់រប៉ាយ​ពេញ​ក្នុង​បន្ទប់ ដែល​គេ​សន្និដ្ឋាន​ថា ទំនង​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ប្រតាយ​ប្រតប​គ្នា មុន​ពេល​ជន​រង​គ្រោះ​រត់​ចេញ​ក្រៅ​ស្រែក​ឲ្យ​គេ​ជួយ ​។

សមត្ថកិច្ច​បាន​និយាយ​ថា ពេល​នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ដរាបណា​ជន​រង​គ្រោះ​នៅ​សន្លប់​មិន​អាច​និយាយ​បាន ដូច្នេះ​យើង​ត្រូវ​រង​ចាំ​ជន​រង​គ្រោះ​ដឹងខ្លួន​សិន​។ ទោះ​យ៉ាងណា​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ​មុខសញ្ញា​ជន​ដៃដល់​តាម​រយៈ​​សាក្សី​នានា នឹងកាមេរ៉ា​សុវត្ថិភាព​ដែល​គេ​បំពាក់​នៅ​តាម​ដងផ្លូវ​ចេញចូល​ទៅ​កន្លែង​កើតហេតុ ​៕

អត្ថបទសរសេរ ដោយ