ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​សេ្ត​រ៉ូ​អុីត​ដ៏​ពេញ​និយម​មួយ បាន​បន្ថយ​​អត្រា​បាត់បង់​ជីវិត​លើ​អ្នកជំងឺ​កូវីដ​​១៩

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា ថ្នាំ Dexamethasone ដែល​ជា​ប្រភេទ​ថ្នាំ​សេ្ត​រ៉ូ​អ៊ី​ត…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា ថ្នាំ Dexamethasone ដែល​ជា​ប្រភេទ​ថ្នាំ​សេ្ត​រ៉ូ​អ៊ី​ត កាត់​បន្ថយ​ការ​រលាក​អាច​ប្រើ​បាន​ជា​ថ្នាំ​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ដាក់​ខ្យល់​អុក​ស៊ី​សែន​។

ការ​រក​ឃើញ​របស់​ពួក​គេ គឺជា​ការ​រក​ឃើញ​បឋម ហើយ​ក៏​កំពុង​តែ​ធ្វើការ​ប្រមូល​អំណះអំណាង​ថ្មី​ៗ​ទៀត និង​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​ជួយ​ពិនិត្យ​បន្ថែម​។ អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​២​នាក់ នៅ​អង់គ្លេស បាន​ប្រកាសប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​សន្និសីទកាសែត​តាម​អ៊ី​ន​ធើ​រ​ណេ​ត​មួយ កាលពី​ថ្ងៃ​អង្គា​រ៍ថា ការ​ប្រើ​កម្រិត​ទាប​នៃ​ថ្នាំ Dexamethasone រយៈពេល​១០​ថ្ងៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់​បង់ជីវិត​ដោយ​មួយ​ភាគ​បី ក្នុង​ចំណោម​អ្នក​ជំងឺ នៅ​មន្ទីរពេទ្យ ដែល​តម្រូវ​ឱ្យ​មានការ​ដាក់​ខ្យល់​អុក​ស៊ី​សែន​។

លោក Martin Landray អនុប្រធាន​អ្នក​សិក្សា​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យា​ល័យ Oxford បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​៖ «​នេះ​គឺជា​លទ្ធផល​ស្ថិតិ​ដ៏​សំខាន់​។ នេះ​គឺជា​លទ្ធផល​គួរ​ឱ្យ​ទាក់ទាញ​។ ប្រសិនបើ​យើង​មើលទៅ​លើ​អ្នកជំងឺ​ដែល​មិន​ត្រូវការ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទេ តែ​គ្រាន់តែ​ត្រូវការ​អុក​ស៊ី​សែន ថ្នាំ​នេះ​ក៏​ជួយ​បន្ថយ​អត្រា​បាត់បង់​ជីវិត​បាន​ដល់​ទៅ​ប្រហែល​​មួយ​ភាគ​ប្រាំ​ដែរ​។ តែ​យើង​មិនឃើញ​មាន​ផល​ល្អ​អ្វី មក​លើ​អ្នកជំងឺ​ដែល​មិនសូវ​ធ្ងន់ធ្ងរ ដែល​មិន​ត្រូវការ​ជំនួយ​ដង្ហើម ឬ​អុក​ស៊ី​សែន​នៅ​មន្ទីរពេទ្យ​ឡើយ​»​។

Landray បាន​បន្ថែម​ថា អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មិន​ធ្ងន់ធ្ងរ មិន​គួរ​ប្រើប្រាស់ Dexamethasone ឡើយ ដោយសារ​តែ​គេ​មិន​ទាន់​ធ្វើការ​សិក្សា​លើ​ប្រជាជន​ក្នុង​សហគមន៍ ហើយ​ថ្នាំ​នេះ​ក៏​មិន​មាន​ផល​អ្វី​ដែល​អ្នក​ដែល​មិន​ត្រូវការ​ដាក់​អុក​ស៊ី​សែន​នោះ​ទេ​។

ការ​សិក្សា​នេះ បាន​ធ្វើ​នៅ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩ សម្រាក​នៅ​មន្ទីរពេទ្យ ២១០០​នាក់ ដែល​ត្រូវ​ផ្តល់​ឱ្យ​នូវ​ថ្នាំ Dexamethasone ខណៈ​ដែល​អ្នកជំងឺ ៤៣០០​នាក់​ផ្សេង​ទៀត មិន​ត្រូវ​បាន​ផ្តល់​ថ្នាំ​នេះ បន្ថែម​ទៅ​លើ​ថ្នាំ​ព្យាបាល​ធម្មតា​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ