ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ចង់​ឈ្នះ​គេ​នោះ​មិន​បាន​សុខ​ទេ

3 ឆ្នាំ មុន

បុគ្គល​គប្បី​អប់រំ​បន្ទំ​ចិត្ត​ឱ្យ​ស្ថិត​ទៅ​ក្នុង​លក្ខណៈ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកា​ន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ខ្លួន​អញ​ត្រូវ​តែ​ឈ្នះ​គេ​គ្រប់​យ៉ាងនោះ ការ​គិត​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់​ទេ ត្រូវ​ត្រិះ​រិះរក​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ គឺ​គ្មាន​ទេ​សេចក្តីសុខ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌​ទើប​ស្ងប់​សុខ ។…

បុគ្គល​គប្បី​អប់រំ​បន្ទំ​ចិត្ត​ឱ្យ​ស្ថិត​ទៅ​ក្នុង​លក្ខណៈ​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកា​ន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ខ្លួន​អញ​ត្រូវ​តែ​ឈ្នះ​គេ​គ្រប់​យ៉ាងនោះ ការ​គិត​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់​ទេ ត្រូវ​ត្រិះ​រិះរក​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ គឺ​គ្មាន​ទេ​សេចក្តីសុខ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌​ទើប​ស្ងប់​សុខ ។

បុគ្គល​ត្រូវ​ហ្វឹកហាត់​ខ្លួន​ឱ្យ​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ខ្លះ​ផង ព្រោះ​បើ​យើ​ង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល​យ៉ាងនេះ យ៉ាងនោះ​ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ​នោះ មិន​មាន​សេចក្ដីសុខ​ក្នុង​ជីវិត​ទេ នឹង​ត្រូ​វ​តស៊ូ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដើម្បី​ទាមទារ​រកហេតុ​ផល​ឲ្យ​ខ្លួនឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ។

ដូចនេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹងឯង ទើបបាន​សេចក្ដីសុខ​ក្នុង​ជីវិត និង​បាន​ឈ្នះ​នូវ​កិលេស ឈ្នះ​នូវ​មានះ​ក្នុង​ខ្លួនឯង ហើយ​បាន​សុខ​ជា​និច្ច ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ