ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដ១៩ មិនដឹងឆ្លងតាមច្រកណា! ជាង១០​នាក់​ត្រូវ​ថៃ​ចាប់​ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យោង​តាម​គេហទំព័រ​ និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ចេញផ្សាយ​ថា ​ពលករ​ខ្មែរ​ចំនួន​១៤​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​នៅ​ចំណុច​ផ្លូវ​៣៣៩៥​ រវៀង​ស្រុក​វ៉ា​ថា​ណា​ណា​ក់​ខន ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ មិថុនា​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យោង​តាម​គេហទំព័រ​ និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ចេញផ្សាយ​ថា ​ពលករ​ខ្មែរ​ចំនួន​១៤​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​នៅ​ចំណុច​ផ្លូវ​៣៣៩៥​ រវៀង​ស្រុក​វ៉ា​ថា​ណា​ណា​ក់​ខន ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ មិថុនា​ លើ​រថយន្ត​ថៃ​១​គ្រឿង​ ។

​ពលករ​ទាំង​​១៤​នាក់​​ខាងលើ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ​ក្នុងនោះ ប្រុស​១៣​នាក់​ និង​ស្រី​​ម្នាក់ ហើយក៏​មិនដឹង​ថា​ លួច​ឆ្លង​ដែន​តាម​ច្រករបៀង​ណា​នោះ​ទេ​ ​ចំណែក​​រថយន្ដ​ដែល​ដឹក​ពលករ​ខ្មែរ​និង​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់​និង​ចាប់ខ្លួន​ផង​ដែរ​។​

ករណី​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​នេះ​ គឺ​កើត​មាន​ជា​ញឹកញាប់​មក​ហើយ​ បើ​ទោះជា​ព្រំដែន​ត្រូវ​បាន​ភាគី​ថៃ​បិទ​ ដើម្បី​បង្ការ​​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វីត​១៩​ ហើយ​ប្រមុខ​ក្រសួងមហាផ្ទៃ​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជួរ​មុខ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ក៏​ដោយ​ ។

​គេ​គិត​ថា បើ​ក្រុមការងារ​ប្រចាំ​នៅ​ទីតាំង​ទ​ទួ​ល​ពលករ​បញ្ជូន​ពី​ថៃ​តាម​កិច្ចព្រមព្រៀង​នៃ​ខេត្តបន្ទាយមានជ័យ​និង​ស្រះ​កែវ​(​ច្រករបៀង​អូរ​បី​ជាន់​)​សាកសួរ​លម្អិត​ ពលករ​ដែល​ថៃ​បញ្ជូន​ត្រឡប់​មកវិញ​អាច​នឹង​ដឹង​ថា​ពួក​គេ​(​ពលករ​)​ឆ្លង​ព្រំដែន​តាម​ច្រក​ណា​ឬ​ចំណុច​ណា ​និង​​អាច​ឈាន​ទៅ​ចាប់​បាន​ទាំង​អ្នក​ពាក់ព័ន្ធ​(​មេខ្យល់​)​ខ្លះ​ជាក់​ជា​មិន​ខាន ​ព្រោះ​ក្រុម​ពលករ​មិន​អាច​ដើរ​ពី​ស្រុក​កំណើត​ទៅ​ដល់​ដី​ថៃ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​នោះ​ទេ​។ ​មតិច​ម្ង​ល់​ជា​ច្រើន​លើក​ឡើង​ថា​ ហេតុ​អ្វី​សម័យ​កូ​វីដ១៩ គេ​រឹត​បណ្តឹង​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ​បែ​រ​ជា​មាន​ពលករ​លួច​ឆ្លង​ដែន​ចូល​ទៅ​ដល់​ដី​ថៃ​បាន? (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ