ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម យ៉ាប់យ៉ឺន​យ៉ាងនេះ​ហើយ​នៅ​ធ្វើ​រឿង​នេះ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​ពហុ​ជំនាញ​ដែល​ថ្មី​ៗ​នេះ ហាក់​មាន​យីអ៊ុន​មិនសូវ​ល្អ ត្រូវ​ប្រកាស​លក់​ឡៃ​ឡុ​ង​សំអាងការ និង​មុខ​ជំនួញ​មួយ​ចំនួន​ផ្សេង​ទៀត​មិន​សមប្រកប​ក្តី តែ​អ្នក​នាង ខាត់ សុ​ឃឹម បាន​ប្រកាស​ធ្វើ​រឿង​សប្បុរសធម៌​ដ៏​គួរ​អោយ​កោតសរសើរ​មួយ…

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​ពហុ​ជំនាញ​ដែល​ថ្មី​ៗ​នេះ ហាក់​មាន​យីអ៊ុន​មិនសូវ​ល្អ ត្រូវ​ប្រកាស​លក់​ឡៃ​ឡុ​ង​សំអាងការ និង​មុខ​ជំនួញ​មួយ​ចំនួន​ផ្សេង​ទៀត​មិន​សមប្រកប​ក្តី តែ​អ្នក​នាង ខាត់ សុ​ឃឹម បាន​ប្រកាស​ធ្វើ​រឿង​សប្បុរសធម៌​ដ៏​គួរ​អោយ​កោតសរសើរ​មួយ បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ្នក​នាង​មិន​ហូរហៀរ​ដូច​ពេល​មុន​ៗ ឬ​ក៏​អាច​និយាយ​បាន​ថា ចំណូល​របស់​អ្នក​នាង​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ដុនដាប​ខ្លាំង​ក៏​ដោយ ។

កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ សិល្ប​ការិនី​ពហុ​ជំនាញ​រូប​នេះ​បាន​ប្រកាស​បញ្ចុះតម្លៃ​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ខ្លួន មក​តម្លៃ​មួយ​ថោក​សមរម្យ​សម្រាប់​បងប្អូន​ស្នាក់​នៅ ដោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មាន​សភាព​មិន​ទាន់​ល្អ​ប្រសើរ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង ខាត់ សុ​ឃឹម ។

សូម​រម្លឹក​ថា នា​ពេល​ថ្មី​កន្លង​ទៅ​នេះ សង្កេត​ឃើញ​ថា ស្ថានភាព​គ្រួសារ​របស់​តារាចម្រៀង​អា​យៃ ភ្លេង​ការ និង​សម្អាងការ រូប​នេះ​មាន​សភាព​ធ្លាក់​ចុះ​ជា​ខ្លាំង ដោយសារ​តែ​បាត់​ចំណូល​ស្ទើរតែ​ទាំងស្រុង​ពី​សិល្បៈ និង​បាន​ប្រកាស​លក់​នូវ​របស់​ឡៃ​ឡុ​ង​ភ្នួ​ង​ការ នៅ​ពេល​ជីវភាព​កំពុង​តែ​ខ្វះខាត​ខ្លាំង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី អ្នក​នាង ខាត់ សុ​ឃឹម នៅ​តែ​បន្ត​ធ្វើ​រឿង​សប្បុរស​ដដែល ទៅ​លើ​កា​រប​ញ្ចះ​តម្លៃ​ផ្ទះ​ជួល​របស់​ខ្លួន នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះជា​កំពុង​តែ​ត្រូវការ​លុយ ក្នុង​ការ​ចំណាយ​ផ្សេង​ៗ ។

ទ​ង្វើ​សប្បុរស​មួយ​នេះ​បាន​បង្ហាញ​អោយ​មហាជន​ឃើញ​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​តារាចម្រៀង​ពូកែ​វោហារ​សព្ទ​រូប​នេះ​យ៉ាង​ខ្លាំង ពីព្រោះ​តែ​អ្នក​នាង​បាន​យល់​ច្បាស់​ពី​ភាព​លំបាក​របស់​បងប្អូន សិស្សានុសិស្ស ជា​ពិសេស​កម្មករ កម្ម​ការី នៅ​ស្ថានភាព​ប្រទេស​កំពុង​តែ​ជួប​វិបាក​សេដ្ឋកិច្ច​ដូច​គ្នា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទប់​ជួល​របស់​អ្នក​នាង ខាត់ សុ​ឃឹម មាន​រហូត​ដល់​៣៦​បន្ទប់ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ម្ដុំ​លូ​ប្រាំ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕

កែសម្រួលដោយ