សូមបញ្ជាក់ជូនថា Iker Casillas បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់កាលពីខែកុម្ភះកន្លងទៅថ្មីៗនេះ បន្ទាប់ពីជាសះស្បើយពីការព្យាបាលជំងឺគាំងបេះដូង អំឡុងពេលហ្វឹកហាត់របស់ខ្លួន។ បើទោះបីជាចូលនិវត្តន៍ ប៉ុន្តែរូបគេបានទទួលតំណែងជាទីប្រឹក្សាបច្ចេកទេសពីក្លិបចុងក្រោយរបស់ខ្លួន FC Porto។
សូមរំលឹកជូនថា វីរៈបុរសបាល់ទាត់អេស្ប៉ាញខាងលើ បានបង្ហាញខ្លួនចំនួន ១០៥២ប្រកួតទាំងក្រុមជម្រើសជាតិ និងក្លិបអាជីព។ ហើយរូបគេជោគជ័យខ្លាំងបំផុតជាមួយក្រុម Real Madrid ដោយឈ្នះពានរង្វាន់ធំជាច្រើនជាពិសេស La Liga ៥ដង និង Champions League ៣ដង ។ ដោយឡែកក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Casillas បានជួយប្រទេសខ្លួនឈ្នះ World Cup ឆ្នាំ ២០១០ និង Euro នៅឆ្នាំ ២០០៨ និង ២០១២ ផងដែរ ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ