ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! ស្រស់​ស្រី​វ័យក្មេង​បើក​​​ស៊េរី​ទំនើប​​លឿន​ដូច​ហោះ​ព្រលះ​ខ្ទេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បើករថយន្ត ​Range Rover velar ស៊េរី​ទំនើប លឿន​​ដូច​ហោះ ក៏​ជ្រុល​ទៅ​ព្រលះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បើករថយន្ត ​Range Rover velar ស៊េរី​ទំនើប លឿន​​ដូច​ហោះ ក៏​ជ្រុល​ទៅ​ព្រលះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ចំណុច​ស្តុ​ប​ចំការមន បណ្តាល​​អោយ​រថយន្ត​ខ្ទេច​មុខ​មួយ​ចំហៀង រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទល់មុខ​នឹង​រដ្ឋបាល​ជលផល​ខណ្ឌ ជិត​ស្តុ​ប​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អ្នក​រត់​ម៉ូតូ​កង់​បី ចត​ចាំ​ម៉ូយ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក RANGE ROVER VELAR ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២BJ-៤៥៤៥ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​វៀច​ខូចខាត​ទ្រង់ទ្រាយ​ដើម​ចំនួន​២​កង់ ចំណែក​រថយន្ត​បង្ក​វិញ ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​ខាងស្តាំ អូស​ជាង​១០០​ម៉ែត្រ រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ដាច់​កង់​ខ្ទាត​ចេញពី​រថយន្ត​ទៅ​ចំហៀង​ម្ខាង​ផ្លូវ​ទៀត សុទ្ធតែ​បំណែក​រថយន្ត​រាយ​ប៉ាយ​ពេញ​ដងផ្លូវ ។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ ចេញពី​រថយន្ដ​ក្នុង​ស្ថានភាព​របួស​បែក​មាត់​ចេញ​ឈាម​តិចតួច ហើយ​ភ្លាម​ៗ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​រថយន្ត បាន​ដឹក​នារី​រូប​នោះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ អោយ​សមត្ថកិច្ច​វាស់វែង ។

ក្រោយ​កើតហេតុ អ្នកបើកប​រថយន្ត បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ទៅ នៅ​សល់​តែ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​ក្រុង​វាស់វែង ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ