ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ព្រឹទ្ធសភា ៖ ច្បាប់​ប្រឆាំង​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នឹង​ជួយ​លុប​បំបាត់​ការ​លាង​លុយ​កង្វក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នឹង​ជួយ​លុប​បំបាត់​លុយ​កង្វក់​ទាំង​នៅ​ប្រទេស​ជា​សមាជិក និង​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នឹង​ជួយ​លុប​បំបាត់​លុយ​កង្វក់​ទាំង​នៅ​ប្រទេស​ជា​សមាជិក និង​នៅ​កម្ពុជា ។

ផ្តល់​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោយ ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ លោក ម៉​ម ប៊ុ​ន​នាង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ ច្បាប់​៣ ដែល​ព្រឹទ្ធសភា​អនុម័ត​គឺ​ស្ថិត​ក្នុង​ចង្កោម​តែ​មួយ គឺ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​កំណត់​ឲ្យ​យើង​ធ្វើ ដើម្បី​លុប​បំបាត់​ការ​លាង​លុយ​កង្វក់​សហការ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ច្បាប់ ដើម្បី​បង្កក​ប្រាក់​ដកហូត​ប្រាក់​ដែល​មិនល្អ ឬ​ក៏​ប្រាក់​ដែល​សម្រាប់​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រទេស​មួយ​ចំនួន​ក៏​ដូច​ជា មួយ​កម្ពុជា​ផង​ដែរ ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្ក​កា​សហប្រជាជាតិ​គាត់​ឲ្យ​យើង​ធ្វើ​ដោយសារ​យើង​ជាប់​ក្នុង​បញ្ជី​ប្រ​ផះ ។ អី​ញ្ចឹ​ង​បើសិនជា​យើង​រៀបចំ​ច្បាប់​ទាំង​៣ រួច​ហើយ​ដាក់​ទៅ​ក្រុមប្រឹក្សាសន្តិសុខ អង្ក​កា​សហប្រជាជាតិ​ដែល​មាន​សមាជិក​៤១ ប្រទេស​ពិនិត្យ​ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​លុយ​ថា ត្រឹមត្រូវ ឬ​អត់​ទេ ឬ​កា​រវេ​លុយ​ចេញចូល​ស្រប​តាម​ច្បាប់​ហិរញ្ញប្បទាន​អន្តរជាតិ​ដែរ ឬទេ ។

ក្នុង​ករណី​ដែល​ការ​ផ្ញើ​លុយ​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មានមុខមាត់ និង​មាន​ទំនុកចិត្ត សម្រាប់​ឲ្យ​អ្នក​វិនិយោគទុន​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖«​នៅ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​ទទួលស្គាល់​ហើយ យើង​នឹង​លែង​ជាប់​ក្នុង​បញ្ជី​ប្រ​ផះ​ទៀត​ទេ ។ គេ​អត់​សង្ស័យ​ទៀត​ទេ ព្រោះថា នៅ​ពេល​ច្បាប់​កើតឡើង​ហើយ​អនុម័ត​ហើយ ហើយ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើ​នោះ​យើង​ស្រប​ជាមួយនឹង​ប្រទេស​ដែល​ជា​សមាជិក​ចំនួន​៤១ ដូច​គ្នា ។ អី​ញ្ចឹ​ង​បាន ជា​រាជរដ្ឋាភិបាល​រៀបចំ​ច្បាប់​នេះ​ឡើង ហើយ​មាន​ឲ្យ​មាន​ទំនុក​កិច្ច​ពី​មក​វិនិយោគ​» ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ថា ច្បាប់​ទាំងនេះ​ក៏​បាន​ឲ្យ​អ្នក​និ​យោគ​ផ្តល់​សេចក្តី​ទុកចិត្ត​ព្រោះថា ពេល​ខ្លះ​លុយ​ដែល​អ្នក​វិនិយោគទន់​មក​ដាក់​វិនិយោគ​មាន​ភាព​មិន​ប្រក្រតី​នោះ បណ្តា​សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​នឹង​តាមដាន​មក​ព្រោះ​ខ្លាច​យក​លុយ​នឹង​មក​ធ្វើ​ភេរវកម្ម​ជាមួយ​រដ្ឋាភិបាល​គេ ។

ចំណែក​កម្ពុជា​យើង​ក៏​មាន​សិទ្ធិ​ក្នុង​ការ​តាមដាន​ផង​ដែរ នៅ​ពេល​មានច្បាប់​នេះ​រួច​ហើយ ។ លោក ម៉​ម ប៊ុ​ន​នាង​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​យើង​មាន​សិទ្ធិ​អាច​សហការ ដើម្បី​ឃាត​រក ដើម្បី​បង្កក​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ មិន​ដូច​អ្នកខ្លះ​ចេះ​តែ​ថា បង្កក​ទ្រព្យ​អ្នក​នេះ​បង្ករ​ទ្រព្យ​អ្នក​នោះ តែ​អត់​មានច្បាប់​នោះ​ទេ ។ អី​ញ្ចឹ​ង​ពេល​នេះ​យើង​មានច្បាប់​ច្បាស់លាស់ ហើយ​» ។ លោក​បន្ថែម​ថា ច្បាប់​នេះ​ក៏​បាន​ផ្តល់​ឱកាស និង​ការពារ​ដល់​អ្នក​វិនិយោគ ដោយ​មិន​ចេះ តែ​ចោទ និង​លាប​ព៌​ណ​ចោទប្រកាន់​នោះ​ទេ ។ ព្រោះ​កម្ពុជា​មាន​ទាំង​ច្បាប់​និង​មាន​តុលាការ នៅ​លក្ខណៈ​អន្តរជាតិ ។

សូម​ជម្រាប​ថា​សេចក្តីព្រាងច្បាប់​ចំនួន​៣​ពាក់ព័ន្ធ​ក្នុង​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​សម្លេង​គាំទ្រ​ចំនួន​៥៨​សម្លេង​នៃ​ចំនួន​សមាជិក​ទាំងមូល​រួម​មាន​៖ ១. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់ ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​។ ២. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​។ ៣. សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ