ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា​ទើប​ចាំបាច់​ត្រូវ​ប្ដូរ​ហ្វ្រាំងរថយន្ត​ចេញ​ចៀសវាង​ជួប​គ្រោះ​អន្តរាយ

9 ឆ្នាំ មុន

ចំពោះ​ការ​ផ្លាស់​ប្ដូរ​ហ្វ្រាំងរថយន្ត​គឺ​គេ​អនុវត្ត​ឡើង​ដោយ​ផ្អែក​ទៅ​តាម​បំរែបម្រួល​ទីតាំង​និង​របៀប​បើកបរ​ដែល​វា​រត់​ដំណាលគ្នា​ជាមួយនឹង​អាយុកាល​របស់​ទ្រនាប់ ឬ​ស្បែក​ហ្វ្រាំង​ជា​គ្រឿង​កកិត​និង​ត្រដុស​ខាំ​ជាប់​ជាមួយ​តួ​នៃ​ថាស​ហ្វ្រាំង​ដើម្បី​បញ្ឈប់​ចលនា​របស់​រថយន្ត ។

ចំពោះ​ការ​ផ្លាស់​ប្ដូរ​ហ្វ្រាំងរថយន្ត​គឺ​គេ​អនុវត្ត​ឡើង​ដោយ​ផ្អែក​ទៅ​តាម​បំរែបម្រួល​ទីតាំង​និង​របៀប​បើកបរ​ដែល​វា​រត់​ដំណាលគ្នា​ជាមួយនឹង​អាយុកាល​របស់​ទ្រនាប់ ឬ​ស្បែក​ហ្វ្រាំង​ជា​គ្រឿង​កកិត​និង​ត្រដុស​ខាំ​ជាប់​ជាមួយ​តួ​នៃ​ថាស​ហ្វ្រាំង​ដើម្បី​បញ្ឈប់​ចលនា​របស់​រថយន្ត ។

ដោយ​សំអាង​លើ​ហេតុផល​នេះ​ប្រសិនបើ​អ្នក​បើក​ត្រឹមតែ​១២.៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ និង​ច្រើន​តែ​អនុវត្ត​លើ​ផ្លូវ​ក្នុង​ក្រុង​នោះ​វា​នឹង​តម្រូវ​ឱ្យ​ផ្លាស់​ប្ដូរ​ស្បែក​ហ្វ្រាំង​ឱ្យ​បាន​ញឹកញាប់​ជា​ជាង​អ្នក​បើក​៤៥.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​តាម​ទី​រាបស្មើ​ឬ​ផ្លូវជាតិ​ធំ​ៗ ។ ដូច្នេះ​ករណី​នេះ​ពុំ​មានការ​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ណាមួយ​ឡើយ​ថា​តើ​ពេល​ណា​ដល់​វេលា​ប្ដូរ​ហ្វ្រាំងរថយន្ត​ចេញ​ដូចនេះ​គឺ​លោក​អ្នក​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​ការ​ស្ដាប់​សំឡេង​ខុស​ប្រក្រតី​របស់​ហ្វ្រាំង​ដោយ​ផ្ទាល់​ត្រចៀក​ហើយ​គួប​ផ្សំ​ជាមួយនឹង​ការ​ផ្ដល់​សេចក្ដីណែនាំ​ពី​ជាង​បច្ចេកទេស​ដែល​មាន​បទ​ពិសោធ​ថែម​ទៀត​ទើប​ប្រសើរ ។​រថយន្ត​ភាគច្រើន​គួរតែ​បង្វិល​ថ្លឹង​កង់​យ៉ាង​ហោច​ជា​រៀង​រាល់​៦​ខែ​ម្ដង នៅ​គ្រានោះ​វា​គឺជា​ឱកាសល្អ​ក្នុង​ការ​ពិនិត្យ​មើលទៅ​លើ​ហ្វ្រាំង​ផង​ដែរ​។ ជាង​ឬ​អ្នកបច្ចេកទេស​គឺ​អាច​ពិនិត្យ​ឃើញ​ពី​ភាព​សឹក​ស្ដើង​នៃ​ស្បែក​ហ្វ្រាំង​និង​ស្ថានភាព​នៃ​គ្រឿងផ្សំ​របស់​វា​ដើម្បី​កត់សម្គាល់​ពី​កម្រិត​និង​ទំហំ​នៃ​ការ​ខូចខាត​បាន ។ ម្យ៉ាងទៀត​រថយន្ត​ភាគច្រើន​គឺ​មាន​បំពាក់​ឧបករណ៍​ផ្ដល់​ព័ត៌មាន​ពី​ភាព​សឹក​រិច​រិល​នៃ​ដំណើរការ​កកិត​និង​ថាស​ហ្វ្រាំង​នៅ​ពេល​ណា​ស្បែក​ខាងក្នុង​របស់​វា​ត្រូវការ​ផ្លាស់​ចេញ​នោះ ។ ហើយ​អ្នកបើកបរ​ក៏​នឹង​ឮ​ស្នូរ​ការ​បញ្ចេញ​សំឡេង​ងឺ​ត​ៗ​ខណៈ​ពេល​ជាន់​ហ្វ្រាំង​ដែរ ។

មួយវិញទៀត​ឧបករណ៍​ផ្ដល់​ព័ត៌មាន​នោះ​គឺ​មិន​សុទ្ធតែ​មាន​បំពាក់​លើ​គ្រប់​រថយន្ត​ឡើយ​ដូច្នេះ​អ្នកបើកបរ​គួរតែ​ស្ដាប់​សូរ​សំឡេង
ងឺ​ត​ៗ​និង​សំឡេង​កកិត​ក៏​ដូច​ជា​សំឡេង​ផ្សេង​ទៀត​ដែល​ចង្អុលបង្ហាញ​ពី​ភាព​សឹក​ខូច​របស់​ស្បែក​ហ្វ្រាំង​ដោយ​ខ្លួនឯង ។ រីឯ​សំឡេង​ដែល​បន្លឺ​តិច​ៗ​មួយ​ចំនួន​អាច​នឹង​ត្រូវធ្វើ​ឱ្យ​លែង​ឮ​វិញ​តាម​រយៈ​ការ​សម្អាត​ហ្វ្រាំង ប៉ុន្តែ​សំឡេង​ដែល​បន្លឺ​ឡើង​ជាប់​ជា​និច្ច​ទាំង​កម្រោល​នោះ​បញ្ជាក់​ថា ស្បែក​ហ្វ្រាំង​សឹក​ខូច​ខ្លាំង​ជា​មិន​ខាន ។

ចំណុច​មួយទៀត​នោះ​គឺ​គ្រប់់​រថយន្ត​ទាំងអស់​មាន​បំពាក់​នូវ​ប្រព័ន្ធ​ភ្លើង​ក្រហម​ព្រមាន​ពី​អាកា​រៈ​នៃ​បញ្ហា​របស់​ហ្វ្រាំង​នៅ​លើ​ផ្ទាំង​តាប់​ឡូ​ដែល​រចនា​ឡើងជា​អក្សរ​Brake គឺ​វា​នឹង​លោត​ភ្លើង​ភ្លាម​ៗ​ក្នុងអំឡុងពេល​ប៉ុន្មាន​នាទី​រៀង​រាល់ពេល​អ្នក​ចាប់ផ្ដើម​ដេ​បញ្ឆេះ​រថយន្ត ។ ប៉ុន្តែ​ប្រសិនបើ​វា​ឱ្យ​ពន្លឺ​នៅ​ពេល​លោក​អ្នក​កំពុង​បើកបរ​វិញ​នោះ​អាច​មាន​ន័យ​ថា ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​ប្រាកដជា​មាន​បញ្ហា​គឺ​អាច​មក​ពី​កម្រិត​ប្រេង​ហ្វ្រាំង​តិច ឬ​ក៏​ខ្វះ​តែ​ម្ដង ហើយ​ពេល​ខ្លះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​ដែល​កើតឡើង​ចំពោះ​សី​ុ​ឡាំង​មេ​របស់​ហ្វ្រាំង​ក៏​ថា​បាន ។

ចូរ​កត់​សម្គាល់ថា ត្រង់​ចំណុច​នេះ​ពុំ​មាន​ភ្លើង​ព្រមាន​ដូច​គ្នា​ឡើយ​ដែល​លោត​ឡើង​ពេល​អ្នក​ដាក់​ហ្វ្រាំង​ដៃ​ឬ​ជើង​ក្នុង​ប្រតិបត្តិការ​ចូល​ចត ៕