ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា រង​បណ្តឹង​ថ្មី​មួយទៀត​​ម្ចាស់​បណ្តឹង​ជា​ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពើប​ប្រ​ទៈ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ជំទាវ​វ័យក្មេង​មួយ​រូប​បាន​ប្តឹង​ទារជំងឺចិត្ត​ពី​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រឹម​១០០ រៀល​មិន​ទាន់​បាត់​ក្តៅ​ផង​នោះ ពេល​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​រង​បណ្តឹង​ថ្មី​មួយទៀត​ប្តឹង​ពី​បទ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពើប​ប្រ​ទៈ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ជំទាវ​វ័យក្មេង​មួយ​រូប​បាន​ប្តឹង​ទារជំងឺចិត្ត​ពី​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រឹម​១០០ រៀល​មិន​ទាន់​បាត់​ក្តៅ​ផង​នោះ ពេល​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ត្រូវ​រង​បណ្តឹង​ថ្មី​មួយទៀត​ប្តឹង​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​អោយ​មានការ​រើសអើង​» ។

សម្រាប់​បណ្តឹង​ថ្មី​នេះ គឺ​ដើមបណ្តឹង​គឺ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ដាក់​ចូល​ទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ១៦ មិថុនា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​តារាចម្រៀង​ស្រី​រូប​នេះ ចំនួន​២​បទល្មើស គឺ​បទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​អោយ​មានការ​រើសអើង​» ព្រមទាំង​ទារជំងឺចិត្ត​តាម​ច្បាប់​កំណត់​ផង​ដែរ ។

យោង​តាម​ពាក្យបណ្តឹង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​លើក​ឡើង​ថា ទ​ង្វើ​របស់​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា គឺ ជា​ការ​ប្រមាថ​និង​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​លោកស្រី ជា​ពិសេស​ធ្វើ​អោយ​សាធារណជន មានការ​ភ័ន្ត​ច្រឡំ ចោទប្រកាន់​មក​លើ​លោកស្រី អោយ​មានការ​រើសអើង​ក្នុង​សង្គម ដូច្នេះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត សំណូមពរ​អោយ​តុលាការ ផ្តន្ទាទោស​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បក្ខពួក​ទៅ​តាម​ច្បាប់ និង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​តាម​ច្បាប់​កំណត់ ។

ជុំវិញ​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត សម្រេច​ដាក់​ពាក្យ​ប្តឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា គឺ​ពាក់ព័ន្ធ​នឹង​សម្តី​របស់​តារាចម្រៀង​ស្រី​ដែល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី ៣០ ឧសភា​ឆ្នាំ​២០២០ ដែល​នាង​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ដោយ​បាន​ពោល​ថា​៖ ១- មនុស្ស​ចាស់​អី​អ​ញ្ចឹ​ង ?​ជួយ​គិត​មើល​! អា​ក្មេង​នេះ​ជា​ក្មេង​ពាល​តែងតែ​ជេរ​បញ្ជោរ​ប្រមាថ​ថ្នាក់ដឹកនាំ និង​រដ្ឋាភិបាល​ខ្មែរ​កប់​ៗ​មាត់ តែ​បែរជា​មីង​ជំទាវ​នេះ សេពគប់​ជាមួយ​ទៅ​វិញ​តើ​ព្រោះ​អ្វី ? ក្បត់? ឬ​ប្រយោជន៍​អាថ៌​កំបាំង​ណាមួយ? ឬ​ក្រែង​មីង​ជំទាវ​នេះ​ជា​ដៃគូ​មីង ហ៊ុន ស៊ី​ណាត ? តើ​រឿង​នេះ​មីង​ជំទាវ ស៊ី​ណាត លោក​ដឹង​ទេ ?

និង​ចំណុច​ទី ២- សូម​បញ្ជាក់​៖ មិនមែន​ខ្ញុំ​តប​ជាមួយ​ពួក​ក្បត់​នេះ​ទេ តែ​ខ្ញុំ​កំពុង​ប្រមូល​អ្វី​ជា​ការ​បំពាន​របស់​ពួក​គេ​មក​លើ​ខ្ញុំ ដើម្បី​ទុកជា​ភស្តុ​តាង ព្រោះ​មុន​នេះ ជំទាវ​ស៊ី​ណាត បាន​សុំ​អោយ​ខ្ញុំ​លើកលែង​ហើយ អោយ​ខ្ញុំ​ឈប់​និយាយ​បាន​ន័យ​ថា គាត់​មិន​ចង់​មានរឿង​ដូច្នេះ បើ​គាត់​អ្នក​សុំ​តែ​បែរជា​គូរ​កន​គាត់​គឺ​យាយ​បូ​រី​នេះ បែរជា​ខំ​ស៊ែ​តែ​រឿង​អាក្រក់​ចោទ និង​សំអុយ​ឈ្មោះ​ខ្ញុំ​មក​ផុស​ដូច្នេះ បាន​ន័យ​ថា​គាត់​បំពាន​សំដី​ជំទាវ ស៊ី​ណាត ។

សូម​បងប្អូន​ជ្រាប និង​កុំ​បន្ទោស​ថា​ខ្ញុំ​មិន​ព្រម​ចប់​» ។ គិត​ត្រឹម​ម៉ោង ៣​និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មិថុនា នេះ​គេ​ពុំ​ទាន់​ឃើញ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​ប្រតិកម្ម​បែប​ណា​នៅឡើយ ចំពោះ​បណ្តឹង​ទី ២ ដែល​ដាក់​ដោយ​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត ។

តែ​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា កន្លង​ទៅ​តារាចម្រៀង​ចាស់វស្សា ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​ថ្លែងប្រាប់​ទៅ​អ្នកគាំទ្រ​របស់​នាង​ថា​តាម​រយៈ​វី​ដេ​អូ live ថា ពាក្យបណ្តឹង «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ប្រឆាំង​រូប​អ្នក​នាង ដែល​ម្ចាស់​បណ្តឹង​គឺជា​ជំទាវ​វ័យក្មេង រស់ សោ​ភ័​ណ្ឌ ដែល​ជា​ភរិយា​លោក មួ​ង ឃី​ម អតីត​ប្តី​របស់​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ថា ត្រឹម​សំណង​ទាមទារ​១០០ រៀល​នោះ​ដែល​ជំទាវ រស់ សោ​ភ័​ណ្ឌ ទាមទារ គឺ​អត់​មាន​បញ្ហា​ចោទ​ចំពោះ​អ្នក​នាង​ឡើយ ។ ក៏​ប៉ុន្តែ​អ្នក​នាង​បាន​បញ្ជាក់​ថា ចំពោះ​ការ​ទាមទារ​ឲ្យ​អ្នក​នាង «​សុំ​ទោស​ជា​សា​សាធារណៈ​» នោះ​គឺ​ដេកចាំ​ទៅ ទោះ​១០​ជាតិ​ទៅ​មុខ​ទៀត ក៏​គ្មាន​ពេ​ជ្ជ​តា សុំ​ទោស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ