ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ កម្ពុជា​មិន​ធ្លាក់​ក្នុង​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ណាមួយ​ធ្វើ​អាវុធ​មហា​ប្រល័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ដល់​ការ​រីកសាយ​ភាយ​អាវុធ មហា​ប្រល័យ​កម្ពុជា​មិន​អាច​ធ្លាក់​ក្នុង​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ណាមួយ​ធ្វើ​អាវុធ​មហា​ប្រល័យ​នោះ​ទេ ។ នេះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ លោក កើត…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ដល់​ការ​រីកសាយ​ភាយ​អាវុធ មហា​ប្រល័យ​កម្ពុជា​មិន​អាច​ធ្លាក់​ក្នុង​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ណាមួយ​ធ្វើ​អាវុធ​មហា​ប្រល័យ​នោះ​ទេ ។ នេះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច វិបុល សេនា ភក្តី​សាយ​ឈុំ​ប្រធាន​ព្រឹទ្ធសភា​ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ប្រជុំ​៥៨ រូប ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ គឺ​ធ្វើ​ឡើង​សំដៅ​ដល់​កាតព្វកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​សមាជិក​របស់​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ស្តី​ពី​ការ​សម្អាត​ប្រាក់ ដើម្បី​ធ្វើ​របាយការណ៍​នៃ​ប្រយុទ្ធ​ប្រឆាំង​ដល់​ការ​រីកសាយ​ភាព​នៃ​អាវុធ​មហា​ប្រល័យ ។

ច្បាប់​នេះ​ទាក់ទង និង​ការ​ធ្វើ​ឲ្យ​មាន​អាវុធ​មហា​ប្រល័យ​នានា ប៉ុន្តែ​ប្រឆាំង​នឹង​ការ​ធ្វើ​ហិរញ្ញប្បទាន​ដែល​ការ​រីកសាយ​ភាយ​នៃ​អាវុធ​មហា​ប្រល័យ​ក្នុង​តំបន់​ក៏​ដូច​ជា ក្នុង​ពិភពលោក ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖«​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​មិនមែន​ជា​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ណាមួយ​អង្ក​ការ​ណាមួយ​ធ្វើ​អាវុធ​មហា​ប្រល័យ​ណាមួយ ។ អី​ញ្ចឹ​ង​ហើយ​បានជា​ជំហរ​ច្បាប់​នេះ គឺ​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​រីកសាយ​ភាយ​នៃ​អាវុធ​មហា​ប្រល័យ​» ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ច្បាប់​នេះ​ក៏​ធានា​ឲ្យ​កម្ពុជា​ក្នុង​ការ​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន ។ តាម​រយៈ​ច្បាប់​នេះ​ក៏​បាន​ភ្ជាប់​នឹង​ឧ​ប​សម្ព័ន្ធ​ដែល​សុទ្ធតែ​ជា​ការ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្ក​ការ​សហប្រជាជាតិ​ដែល​កម្ពុជា​មាន​ឋានៈ​ជា​សមាជិក មាន​កាតព្វកិច្ច​ក្នុង​ការ​សម្រេច​តាម ។ លោក​បញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​នៅ​មានការ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ ទាក់ទង និង​ការ​ហាមឃាត់​ចំពោះ​សកម្មភាព​ណាមួយ​នៅ​កម្ពុជា​នោះ​កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​តែ​ចូល​ក្នុង​ការ​អនុវត្តន៍ ។

ធាតុ​ពិត​កម្ពុជា​ធ្វើ​បាន​ក្នុង​រូបភាព​កិច្ច​សហប្រតិបត្តិការ ឬ​ទំនាក់ទំនង​នូវ​ការ​រកស៊ី ។ អី​ញ្ចឹ​ង​អាច​មាន​បុគ្គល​មួយ​ចំនួន​គាត់​ធ្វើការ​ស៊ី​នៅ​កម្ពុជា ប៉ុន្តែ​នៅ​ពេល​គាត់​រកស៊ី​នៅ​កម្ពុជា​គាត់​បាន​ផ្តល់​ចំណូល​ដល់​អង្ក​ការ​ណាមួយ​ដែល​បាន​ហាមឃាត់​ដោយ សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហ​ប្រជា​តិ​នោះ កម្ពុជា​ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​ច្បាប់​ខាងលើ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កម្ពុជា​មាន​ភាព​ស្អាតស្អំ ហើយ​បាន​ចូលរួម​ជា​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ ។ ជាង​នេះ​ច្បាប់​នេះ​ក៏​បាន​ជួយ​កម្ពុជា​ដែល​កន្លង​មក​គេ​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រ​ផះ ដោយសារ​គេ​រក​ឃើញ​កម្ពុជា​ខ្វះខាត​មូលដ្ឋាន​គតិ​យុ​ត្ត​មួយ​ក្នុង​ការ​ប្រឆាំង​ហិរញ្ញប្បទាន​នៃ​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ ។ លោក​បន្ថែម​ថា ច្បាប់​ទាំងនេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ការ​ដាក់​ចូល​ក្នុង​បញ្ជី​ប្រ​ផះ ឬ​ដាក់​ក្នុង​បញ្ជីខ្មៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ