ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អ្នកទោស​ដក​តំរុយ​ព្រំដែន​ចាប់ផ្ដើម​អស់ជំនឿ អ្នកដឹកនាំ​ឱ្យធ្វើ​បែរជា​គេចខ្លួន​ទៅ​សម្ងំ​នៅ​ឯ​ក្រៅប្រទេស

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ពន្ធនាគារ​ខេត្ដស្វាយរៀង ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ២០១០ ថា ពន្ធនាគារ​ខេត្ដ​នៅ​មិន​ទាន់​បានសំរេច​សំណើសុំ​ចូល​ជួប​សួរសុខទុក្ខ​អ្នកទោស ​២ នាក់​នៅ​ថ្ងៃ​ទី​១៨ ឧសភា របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សម រ​ង្ស៊ី ២៥​រូប ថាតើ​ឱ្យចូល​ជួប ឬ​អត់​នៅឡើយ​ទេ ។យោង​តាម​លិខិត​ផ្ញើ​ជូន​ប្រធាន​សាលាដំបូង​ខេត្ដស្វាយរៀង របស់​អ្នកតំណាង​រាស្ដ្រគណបក្ស​សមរ​ង្ស៊ី ឱ្យ​ដឹង​ថា “​អ្នកតំណាងរាស្ដ្រ​ចំនួន​២៥​រូប មាន​បំណង​ចូល

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ពន្ធនាគារ​ខេត្ដស្វាយរៀង ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ២០១០ ថា ពន្ធនាគារ​ខេត្ដ​នៅ​មិន​ទាន់​បានសំរេច​សំណើសុំ​ចូល​ជួប​សួរសុខទុក្ខ​អ្នកទោស​២ នាក់​នៅ​ថ្ងៃ​ទី​១៨ ឧសភា របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សម រ​ង្ស៊ី ២៥​រូប ថាតើ​ឱ្យចូល​ជួប ឬ​អត់​នៅឡើយ​ទេ ។យោង​តាម​លិខិត​ផ្ញើ​ជូន​ប្រធាន​សាលាដំបូង​ខេត្ដស្វាយរៀង របស់​អ្នកតំណាង​រាស្ដ្រគណបក្ស​សមរ​ង្ស៊ី ឱ្យ​ដឹង​ថា “​អ្នកតំណាងរាស្ដ្រ​ចំនួន​២៥​រូប មាន​បំណង​ចូល​ទៅ​សួរ​សុខទុក្ខ​អ្នកទោស​អ្នកស្រី មាស ស្រី អាយុ​៣៩​ឆ្នាំ និង​លោក​ព្រំ ជា អាយុ​៤១​ឆ្នាំ ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុង​ខេត្ដស្វាយរៀង​” ។ អ្នកទោសទាំង​ពីរ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យខូចខាត​ដោយ​ចេតនា​នូវ​តំរុយ​បង្គោលព្រំដែន លេខ​១៨៥ ។ទោះបីជា​យ៉ាងណា​ក្ដី​ក្រុម​គ្រួសារ​អ្នកទោស​និយាយ​ថា ពួក​គេ​ដូច​ជា​មិន​មាន​ជំនឿទៅ​លើ​លោក​សម រ​ង្ស៊ី​ទៀត​ទេ ខណៈ​ដែលពេល​នេះ លោក​ស្ថិត​នៅ​ឯ​បរទេស​រួច​ផុត​ពីការ​ចាប់ខ្លួន ឬ​ជាប់​ពន្ធនាគារចំណែកឯ​អ្នកភូមិ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ម្នាក់​ៗ១​ឆ្នាំ និង​ចូលរួមបង់​ពិន័យ​ចំនួន​៥០​លាន​រៀល​ទៀត​ផង ។

សាច់ញាតិ​របស់​អ្នកស្រី មាស ស្រី និង​ព្រំ ជា អះអាង​ថាស្ថានភាព​អ្នក​ទាំង​ពីរ​កំពុង​តែមាន​ជំងឺ​ជាប់​ខ្លួន​ជា​ប្រចាំ ហើយ​បើ​ទោះជាមាន​អ្នកតំណាង​រាស្ដ្រ​មក​ពី​គណបក្ស​សម រ​ង្ស៊ី បាន​ទៅ​ជួប​ពួក​គេ​ម្ដងម្កាល​ក្ដី ក៏​ពួក​គេមិន​បាន​ទទួល​ការ​ធានា​ណាមួយ​ពី​គណបក្សនេះ​ថា ពួក​គេ​អាច​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារនោះ​ទេ​។ អ្នកស្រី​ឈឿ​ង សារី​ម ប្រពន្ធ​របស់លោក​ព្រំ ជា បាន​និយាយ​ថា ប្ដី​របស់​គាត់ ឈឺ​ជើង បន្ទាប់​ពី​ចូល​ពន្ធនាគារ​កាលពី​ខែ មក​រា ឆ្នាំ​២០០៩ កន្លង​ទៅ ។ អ្នកស្រី ឈឿ​ង សារី​ម និយាយ​ថា គាត់​តែងតែ​ទៅសួរសុខទុក្ខ​ប្ដី​រៀង​រាល់​សបា្ដហ៍ ។ ប្ដី​បាននិយាយ​ប្រាប់​អ្នកស្រី​ថា ជើង​របស់​គាត់​មានអាការ​ស្ពឹក​ខ្លាំង​ដើរ​លែង​ចង់​រួច​ហើយ ។ ចំណែកឯ​អ្នកស្រី មាស ស្រី មាន​ជំងឺ​បេះដូង​។ អ្នកស្រី​និយាយ​ថា អ្នកស្រី​មិន​បានទទួល​ដំណឹង​ណាមួយ​ពី​គណបក្ស​សម រ​ង្ស៊ី អំពី​ការ​គ្រោង​ទៅ​សួរសុខទុក្ខ​របស់​ប្រតិភូ គណបក្ស​នេះ​ទេ ។

យោង​តាម​លិខិត​របស់​គណបក្ស​សម រ​ង្ស៊ី ចុះ​ថ្ងៃ​ទី​៨ ឧសភា ផ្ញើ​ទៅ​សាលាដំបូង​ខេត្ដស្វាយ​រៀងសរសេរ​ថា “​សូម​ជំរាប​ជូន​លោកប្រធាន​សាលាដំបូង​ខេត្ដស្វាយរៀង កម្មវត្ថុ សំណើសុំ​អនុញ្ញាត​ឱ្យ​ប្រតិភូ​អ្នកតំណាង​រាស្ដ្របក្ស​សម រ​ង្ស៊ី បាន​ចូល​ជួប​សួរសុខទុក្ខ​លោក ស្រី មាស ស្រី និង​លោក​ព្រំ ជា ជា​ប្រជាកសិករ​រស់នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំសំរោង ស្រុក​ច​ន្ទ្រា ខេត្ដស្វាយរៀង នៅ​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ​២០១០ វេលា​ម៉ោង​១០ ព្រឹក​”​។
យោង​តាម​បញ្ជីរាយនាម​របស់​ប្រតិភូ គណបក្ស​សម រ​ង្ស៊ី គឺ​ចំនួន​២៥​រូប ដែលគ្រោង​ចូល​ជួប​អ្នកទោស​ទាំង​ពីរ​នាក់ប៉ុន្ដែ កាលពី​ពេល​កន្លង​ទៅពន្ធនាគារ​អនុញាត​ឱ្យ តែ​អ្នកតំណាង​រាស្ដ្រ​៣​ទៅ​៤​នាក់​ប៉ុណ្ណោះចូល​ជួប ។
អ្នកស្រី​មាស​ ​ស្រី និង​លោក​ព្រំ ជា ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​១​ឆ្នាំ ចំណែក​លោក​សម រ​ង្ស៊ី ត្រូវ​បាន​កាត់​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ចូលរួម​បង់​ពិន័យសរុប​៦៣​លាន​រៀល ។