ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​ប៉ូលិស​បា.ញ់​សម្លា.ប់​បុរស​ស្បែក​ខ្មៅ នៅ​អា​ត្ល​ង់​តា​(​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​មរណភាព​របស់​លោក ច​ច ផ្ល​យ ធ្វើ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ ផ្ទុះ​ការ​ខឹងសម្បារ និង​តវ៉ា​ធ្វើ​បាតុកម្ម​ចលាចល​ពេញ​សហរដ្ឋអាមេរិក​កន្លង​មក ស្រាប់តែ​នៅ​ពេល​នេះ ផ្ទុះ​ការ​តវ៉ា​មួយ​ផ្សេង​ទៀត…

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​មរណភាព​របស់​លោក ច​ច ផ្ល​យ ធ្វើ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ ផ្ទុះ​ការ​ខឹងសម្បារ និង​តវ៉ា​ធ្វើ​បាតុកម្ម​ចលាចល​ពេញ​សហរដ្ឋអាមេរិក​កន្លង​មក ស្រាប់តែ​នៅ​ពេល​នេះ ផ្ទុះ​ការ​តវ៉ា​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​ការ​ស្លាប់​របស់​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​ម្នាក់ ដែល​ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​មន្ត្រី​ស្បែក​ស នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ទីក្រុង​អា​ត្ល​ង់​តា នេះ​បើ​យោង​តាម​ប្រភព​ពី BBC ។

ការ​ស្លាប់​មួយទៀត​របស់​បុរស​ស្បែក​ខ្មៅ ជនជាតិ​អា​មេ​រិ​ក កាត់​អាហ្វ្រិក​ម្នាក់ អំឡុង​ពេល​ចាប់ខ្លួន ដោយ​ក្រុម​ប៉ូ​លី​ស ធ្វើ​ឲ្យ​មានការ​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​សហរដ្ឋអាមេរិក ។

Rayshard Brooks អាយុ​២៧ ឆ្នាំ​ត្រូវ​បាន​បាញ់​សម្លាប់ ខណៈ​ពេល​ដែល​រូប​លោក​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប៉ូលិស គឺ​បាន​រត់គេច​ពី​មន្ត្រី​ប៉ូលិស នៅ​ក្នុង​កន្លែង​ចត​រថយន្ត នៅ​ភោជនីយដ្ឋាន​មួយ នៅ​ទីក្រុង​អា​ត្ល​ង់​តា កាលពី​ថ្ងៃ​សុក្រ​(​ម៉ោង​ក្នុង​តំបន់​)​ម៉ោង​ប្រហែល ២២ និង ៣៣ នាទី​ម៉ោង ក្នុង​ថ្ងៃ​ទី​១២ ខែមិថុនា ។

នាយ​ប៉ូលិស​អា​ត្ល​ង់​តា ម្នាក់​បាន​លាលែង ហើយ​មន្ត្រី​ម្នាក់​ទៀត ដែល​ពាក់ព័ន្ធ ត្រូវ​បាន​បណ្តេញចេញ ។

ការ​បាញ់ប្រហារ​នេះ​បាន​បង្ក​ឱ្យ​មានការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​មួយ​ផ្សេង​ទៀត ។

ក្រុម​អ្នកស៊ើប​អង្កេត បាន​និយាយ​ថា លោក Rayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ បន្ទាប់​ពី​គាត់​បាន​ចាប់​យក Taser (​អាវុធ​អគ្គិសនី​) ពី​មន្ត្រី​ប៉ូលិស​ម្នាក់ នៅ​ពេល​គាត់​បាន​រត់គេច​ពី​កន្លែង​កើតហេតុ ។

ដោយឡែក លោក​អភិបាលក្រុង​អា​ត្ល​ង់​តា និង​អ្នកនយោបាយ​ដទៃ​ទៀត បាន​និយាយ​ថា ការ​ប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ដោយ​ប៉ូ​លី​ស មិន​មាន​ភាព​ត្រឹមត្រូវ​ទេ ក្នុង​ករណី​នេះ ។

ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​មានការ​បាញ់​សម្លាប់​លោក Brooks ត្រូវ​បាន​ចាប់​ដោយ​កាមេរ៉ា​ស៊ី​ស៊ី​ធី​វី មាន​ដូច​ខាងក្រោម​នេះ ៖

ATLANTA, GA – JUNE 15: Protesters take part in the March On Georgia, organized by NAACP, on June 15, 2020 in Downtown Atlanta, Georgia. The march comes in response to the police killing of Rayshard Brooks outside an Atlanta Wendy’s restaurant on June 12. (Photo by Dustin Chambers/Getty Images)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ