ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិរក្ស និង​អភិវឌ្ឍ​មួយ​ចំនួន​នៅ​កោះ​កេរ

3 ឆ្នាំ មុន
  • ព្រះវិហារ

រាជធានី​ភ្នំពេញ ៖​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ទៅ​ត្រួតពិនិត្យ​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​នានា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។ ការ​ត្រួតពិនិត្យ​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ លោក​គង់ ពុទ្ធិការ…

រាជធានី​ភ្នំពេញ ៖​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ទៅ​ត្រួតពិនិត្យ​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​នានា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។ ការ​ត្រួតពិនិត្យ​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

លោក​គង់ ពុទ្ធិការ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អមដំណើរ​ដោយ​ប្រធាន​នាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​បាន​ទៅ​ពិនិត្យ​គម្រោង​ចងក្រង​ឯកសារ និង​អភិរក្ស​ប្រាសាទ​ប្រាង្គ គម្រោង​ជួសជុល​ជណ្តើរ​ឈើ​ឡើង​ប្រាសាទ​ប្រាង្គ គម្រោង​ពង្រឹង​រចនាសម្ព័ន្ធ​ទល់​ទ្រ​ប្រាសាទ បន្ទាយ​ពីរ​ជាន់ ទំនប់​ស្ទាក់​ទឹក​រហាល និង​គម្រោង​វង់​ទស្សនា។

លើស​ពី​នេះ​បាន​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន​ទៀត​ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ឲ្យ​កាន់តែ​មាន​សក្តានុពល សម្រាប់​វិស័យ​ទេសចរណ៍​នា​ពេល​ខាង​មុខ ។ នេះ​បើ​តាម​ការ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

នា​ពេល​នោះ​លោក​អគ្គនាយក​បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រុម​មន្ត្រី កម្មករ​ជំនាញ និង​កម្មករ​ដែល​បាន និង​កំពុង​អនុវត្ត​គម្រោង ឱ្យ​បន្ត​អនុវត្ត​ការងារ​ដោយ​ការ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ