យូរខែមកហើយដែលទទួលដំណឹងថា អ្នកនាង ឡាយ លក្ខិណា ដែលបាត់វត្តមានពីកម្ពុជាទៅកាណាដា សម្តែង ក៏បានជួបគូនៅទីនោះ រហូតរៀបចំអនាគតថ្មីតែម្តង។ អ្នកនាងត្រូវបានដឹងថា កំពុងមានសេចក្តីសុខ ក្រោយពេលទៅដល់ទីនោះ ជួបមនុស្សល្អៗ រហូតពន្យាពេលមកស្រុកបង្កឱ្យគេចង់ភ្លេចមុខនាងម្តងទៀត។
តារាសម្តែង និងចម្រៀងធ្លាប់ល្បីឈ្មោះ ឡាយ លក្ខិណា បានបាត់វត្តមានពីកម្ពុជាជាច្រើនខែមកហើយ។ នាងត្រូវគេដឹងថា បានចេញទៅសម្តែងនៅប្រទេសកាណាដា ។ ដំណើរសម្តែងរបស់នាងបានបិទបញ្ចប់ហើយ ដោយនាងត្រូវវិលមកស្រុក។ ប៉ុន្តែបែរជាមិនទាន់ឃើញស្រីស្អាត ឡាយ លក្ខិណា វិលវិញនោះទេ ក្នុងពេលលេចឮថា នាងរស់នៅទីនោះហើយ?
បើតាមប្រភព ឡាយ លក្ខិណា បន្តរស់នៅកាណាដាច្រើនខែទៀត ដោយទំនងអាចយូរកាល ។ នាងត្រូវបានការងារធ្វើនៅទីនោះ ដោយច្រៀងផង និងទទួលរៀបចំតារាចេញពី កម្ពុជា បានសម្តែងនៅទីនោះ។ អ្វីដែលពិសេស នាងត្រូវគេទម្លាយថា កំពុងជក់ចិត្តស្នេហាថ្មី ហើយបុរសជាគូស្នេហ៍ ក៏បានធានានាងរស់នៅទីនោះ។
យ៉ាងណា នេះជាតម្រុយដែលយើងទទួលបាន ហើយក៏នៅតាមដានបន្តទៀតថា នាងពិតជារស់នៅមែន ឬមកស្រុកវិញ។
គួររំលឹកថា ឡាយ លក្ខិណា ជាប់ឈ្មោះជាតារាស្អាត សាច់ស ទ្រលុតទ្រលន់ កាលពីច្រើនឆ្នាំមុន។ នាងមានទីផ្សារសិល្បៈណាស់គ្រានៅក្មេង ប៉ុន្តែនាងបែរជាបរាជ័យរឿងស្នេហ៍ បណ្តោយខ្លួននៅមេម៉ាយជាង១០ឆ្នាំ។ ទើបតែវិលមកសិល្បៈវិញបានមួយប្រាវ ក៏ចេញទៅកាណដា នឹងពាក្យល្ហិចល្ហៀងមានគូស្នេហ៍នាតំបន់នោះ។
ម្យ៉ាងទៀតក៏គេទម្លាយថា លក្ខិណា ជាអ្នករៀបចំស្នើតួចេញពីស្រុកខ្មែរ មកកាណាដា សម្រេចលើនាង ដែលសមាគមផ្តល់ឱ្យ។ មានឱកាសបែបនេះ ទើបនាងបន្តផ្អិបដំណឹងមកស្រុកសិន។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ