ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័រទុយហ្គាល់នឹងក្លាយជាទីតាំងបញ្ចប់ពានរង្វាន់ Champions League រដូវកាលនេះ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​កំពូល​របស់​អឺរ៉ុប UEFA Champions League គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​រយៈពេល ១២​ថ្ងៃ ដែល​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រដ្ឋធានី​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ក្នុង​ខែសីហា​ខាង​មុខ​នេះ…

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​កំពូល​របស់​អឺរ៉ុប UEFA Champions League គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​រយៈពេល ១២​ថ្ងៃ ដែល​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រដ្ឋធានី​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ក្នុង​ខែសីហា​ខាង​មុខ​នេះ ដោយ​បិទទ្វារ​កីឡដ្ឋាន​។

រដ្ឋធានី​ធំ​បំផុត​របស់​ព័រ​ទុ​យ​ហ្កា​ល់​មួយ​នេះ នឹង​ក្លាយជា​ម្ចាស់ផ្ទះ​ចាប់ពី​វគ្គ ៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចន្លោះ​ពី​ថ្ងៃ​ទី ១២-២៣ ខែសីហា​។

Estadio da Luz

បើ​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports បានឱ្យដឹងថា ការ​ប្រកួត​ទាំងអស់​នឹង​ត្រូវ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ ដោយ​ត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន​ពីរ​ក្នុង​ទីក្រុង​លី​ស​បោ​ន​គឺ Estadio da Luz និង Estadio Jose Alvalade​។

Estadio Jose Alvalade

គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA បាន​រំពឹង​ថា ការ​អនុម័ត​ច្បាប់​សម្រាប់​ការ​ប្រកួត​ថ្មី​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​។

ដោយឡែក​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ដែល​តាម​កាលវិភាគ​ចាស់​គឺជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​នេះ នឹង​ត្រូវ​បាន​សងជំងឺចិត្ត ជាមួយនឹង​ការ​ផ្តល់​សិទ្ធិ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ពេល​អនាគត​។

ក្រឡេក​មក​មើល​សមាសភាព​ក្រុម​វិញ PSG, RB Leipzig, Atalanta និង Atlético Madrid បាន​កក់​កៅអី​វគ្គ ៨​ក្រុម​ចុង​ក្រោយ​រួចរាល់​។ ខណៈនៅ​សល់​ការ​ប្រកួត​ចំនួន ៤​គូ​ផ្សេង​ទៀត​ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ ដែល​ត្រូវ​លេង​សម្រាប់​ជើង​ទី​២ ដើម្បី​យក ៤​ក្រុម​​មក​បង្គ្រប់​វគ្គ ៨​ក្រុម​ចុង​ក្រោយ​៕ (ដកស្រង់​ចេញពី៖ Sky Sports)