ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះធម្មជាតិប្រល័យជីវិតមនុស្ស​​ម្នាក់​​និង​សត្វ​គោមួយ​ក្បាល​​ជា​បន្តបន្ទាប់​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅស្រុក​ចំនួន​២ ​មានករណី​ភ្លៀង​លាយឡំខ្យល់កន្ត្រាក់ និងមានផ្លេកបន្ទោរ ផ្គរ និង​រន្ទះ​បាញ់ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់​បង់ជីវិត និង​២នាក់ទៀត​របួសធ្ងន់ នៅ​ស្រុក​បន្ទាយ​អម្ពិល…

ខេត្តឧត្តរមានជ័យ ៖ នៅស្រុក​ចំនួន​២ ​មានករណី​ភ្លៀង​លាយឡំខ្យល់កន្ត្រាក់ និងមានផ្លេកបន្ទោរ ផ្គរ និង​រន្ទះ​បាញ់ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់​បង់ជីវិត និង​២នាក់ទៀត​របួសធ្ងន់ នៅ​ស្រុក​បន្ទាយ​អម្ពិល ។ ដោយឡែក​នៅស្រុកអន្លង់វែង ករណី​រន្ទះបាញ់បណ្តាល​ឱ្យ​គោមួយក្បាលក៏បាន​ងាប់ផងដែរ ។​

​តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​​ខណៈ​គ្មាន​ភ្លៀង​ធ្លាក់​​ មានតែ​​ផ្លេកបន្ទោ​រ ​និ​ង​រន្ទះបាញ់​ ​បាន​បណ្តាល​ឱ្យ​បុរស​ម្នាក់​​​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និ​ង​២​នាក់​ទៀត​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣​ មិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​រំដួល ស្ថិត​ក្នុងភូមិ​រំដួល​ចាស់ ឃុំ​អ​ម្ពិ​ល ស្រុក​បន្ទាយ​អ​ម្ពិ​ល ខេត្តឧត្តរមានជ័យ​។ ​

ជនរងគ្រោះ​ទាំង​៣នាក់​ខាងលើរួម​មាន ១-ឈ្មោះ​ណូ ណ​យ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ​បាន​បាត់បង់​ជីវិត​២-ឈ្មោះ​យឺន ​សុ​ភី​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ សន្លប់​រង​របួសធ្ងន់​ និ​ង​៣-ឈ្មោះ​មឺត ចំណាន​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ត្រូវជា​បងថ្លៃ​ សន្លប់​រង​របួសធ្ងន់ ។ ​ជនរងគ្រោះ​ទាំង​៣នាក់​រស់នៅ​​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភពពី​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​​៣នាក់​នាំគ្នា​ចេញពីផ្ទះ​ទៅ​ដាំដំឡូង​មី ខណៈនោះ​មេឃ​ឡើង​ព​ណ៌​ខ្មៅ​ ​តែ​ពុំ​ធ្លាក់​ទឹកភ្លៀង​ធ្លាក់​នោះ​ទេ​ មាន​តែ​ផ្លេកបន្ទោរ​​ ​ផ្គរ​​លាយឡំ​ទៅ​ដោយ​រន្ទះបាញ់​ ​បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ម្នាក់​ ​ចំណែក​​២នាក់​ទៀត​រង​របួស​ធ្ងន់​សន្លប់​ ត្រូវ​​​បានគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​។

តាម​ប្រភពពី​ប៉ូ​លិ​ស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​​បាន​​ព័ត​៌​មាន​​ខាងលើ​រួច​មក​ សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ ​ឃើញ​ជន​រង​គ្រោះទាំង​៣នាក់​​ដេក​​ស្តូកស្តឹង​​នៅក្នុង​​ដីចំការ​ដំឡូង​មី​ បន្ទាប់​មក​សមត្ថ​កិច្ច​បាន​ជួយ​បញ្ជូន​​ជន​រង​គ្រោះ​​ចំនួន​​២នាក់​ទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ចំណែក​សព​ជនរងគ្រោះម្នាក់ទៀត​ត្រូវបាន​​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ ​

ដោយឡែក​យោងតាម​ប្រភពពី​ប៉ូ​លិ​ស​អធិការ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹងផង​ដែរ​ថា ​កាលពី​​វេលា​ម៉ោង​៦​​យប់​​ថ្ងៃ​ទី​១៣​ មិថុនា​ ឆ្នាំ​២០២០ នៅស្រុកអន្លង់វែង ​មាន​ភ្លៀង​ធ្លាក់​ និងផ្គររន្ទះ លាយឡំ​ដោយ​ខ្យល់​ក​ន្ត្រាក់បក់​​បោកមក​​លើ​លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​ បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​​​ចំនួន​៣​ខ្នង ​និ​ង​​មាន​រន្ទះបាញ់​គោ​មួយ​ក្បាល​ បណ្តាល​ឱ្យ​ងាប់​ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ