ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ឧស្សាហកម្ម និង​សេវាកម្ម​រង​គ្រោះ​ដោយ​កូ​វី​ដ​ទទួល​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​ខែតុលា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា​ដែល​រង​គ្រោះ​ដោយ​ការ​ព្យួរ ឬ​បន្ថយ​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម ទោះជា​ទីតាំង​នោះ​ប្រើ​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា ឬ​ក៏​ផ្គត់ផ្គង់​ដោយ​ឯកជន​ដែល​ទិញ​ប្រភព​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា​ក៏​ដោយ​នឹង​ទទួល​បានការ​អនុគ្រោះ​លើ​ថ្លៃ​អគ្គិសនី​រយៈពេល​៥​ខែ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា​ដែល​រង​គ្រោះ​ដោយ​ការ​ព្យួរ ឬ​បន្ថយ​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម ទោះជា​ទីតាំង​នោះ​ប្រើ​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា ឬ​ក៏​ផ្គត់ផ្គង់​ដោយ​ឯកជន​ដែល​ទិញ​ប្រភព​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា​ក៏​ដោយ​នឹង​ទទួល​បានការ​អនុគ្រោះ​លើ​ថ្លៃ​អគ្គិសនី​រយៈពេល​៥​ខែ ចាប់ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​ក្រសួង​រ៉ែ និង​ថាមពល ។

យោង​តាម​លិខិត​របស់​ក្រសួង​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ផែនការ​អនុគ្រោះ និង​លើកទឹកចិត្ត​ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី​របស់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ចាប់ពី​ខែមិថុនា ដល់​ខែតុលា​ឆ្នាំ​២០២០ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ជាង​ពាក់កណ្តាល​ខែឧសភា​កន្លង​ទៅ ។

សេចក្តី​ប្រកាស​ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​និយាយ​ថា « គោលដៅ​កែសម្រួល​ការ​បង់ថ្លៃ​ប្រើប្រាស់​អគ្គិសនី​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ទាំង​ការ​លំបាក​ក្នុង​ការ​បង់ថ្លៃ​អគ្គិសនីរ​បស់ទីតាំង​ដែល​មាន​បរិយាកាស អំណោយផល​អាច​បង្កើន​សកម្មភាព​ផលិក​ម្ម ឬ​អាជីវកម្ម ក្នុង​រយៈពេល​អនុវត្ត​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​ចំលង​មេរោគ​កូដ​១៩» ។

ចំពោះ​ផែនការ​អនុគ្រោះ​នឹង​លើកទឹកចិត្ត​ចំពោះ​ការ​ប្រើប្រាស់​អគ្គី​ស​នី​របស់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ទី​១. ផ្តល់​ការ​អនុគ្រោះ​លើកលែង​ការ​បង់ថ្លៃ​អគ្គិសនី​តាម លក្ខខណ្ឌ​អប្បបរមា និង​លើកលែង​ការ​បង់ថ្លៃ​តាម​លក្ខខណ្ឌ​អានុភាព រួច​អនុញ្ញាត​ឱ្យ​បង់ថ្លៃ​អគ្គិសនី​ត្រឹមតែ​ចំនួន​គីឡូវ៉ាត់ម៉ោង ដែល​បាន​ប្រើប្រាស់​ជាក់ស្តែង​តាម​អត្រា​ថ្លៃ​មធ្យម ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ណា​ដែល​រង​គ្រោះ​ដោយ​ការ​ព្យួរ ឬ​បន្ថយ​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម ទោះជា​ទីតាំង​នោះ​ប្រើ​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា ឬ​ក៏​ផ្គត់ផ្គង់​ដោយ​អ្នក​ផ្គត់ផ្គង់​ឯកជន ដែល​ទិញ​ប្រភព​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា ក៏​ដោយ​។

ទី​២. រក្សា​ស្ថានភាព​ផ្គត់ផ្គង់ និង​ការ​បង់ថ្លៃ​អគ្គិសនី​ដូច​មុន ដោយ​មិន​មានការ កែប្រែ​ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា ដែល​មិន​មានការ​ប៉ះពាល់​ធំដុំ អាច​បន្ត​ដំណើរការ​ផលិតកម្ម ឬ​អាជីវកម្ម​របស់​ខ្លួន​ជា​ធម្មតា​ប្រហាក់ប្រហែល​ពេល​មុន ។

ទី​៣. ផ្តល់​ការ​លើកទឹកចិត្ត​ដោយ​បន្ថយថ្លៃ​អគ្គិសនី​ចំនួន​២៥​ភាគរយ លើ​ការ​បង់​ថ្លែ​អគ្គិសនី​ដែល​បាន​ប្រើ​លើស​ពី​ចំនួន​ប្រើ​ប្រចាំខែ​មធ្យម ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ (​ពី​ខែមករា ដល់​ខែមីនា​) ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា ដែល​បរិយាកាស​អំណោយផល​អាច​បង្កើន​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម​របស់​ខ្លួន ជួយ​ទប់​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​អនុវត្តន៍​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា ផែនការ​អនុគ្រោះ និង​លើកទឹកចិត្ត​ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី​របស់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ ដែល​ដាក់​ឱ្យ​អនុវត្តន៍​នៅ​ក្នុង​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្តន៍​លើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ទាំងឡាយ​ដែល​យក​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ​ទាំង​ការ​ផ្គត់ផ្គង់​ដោយ​អគ្គី​ស​កម្ពុជា​ផ្ទាល់ និង​ទាំង​ការ​ផ្គត់ផ្គង់​ដោយ​អ្នក​កាន់​អាជ្ញាប័ណ្ណ​បញ្ជូន​រង ឬ​ចែកចាយ​អគ្គិសនី​ឯកជន ។

ជាមួយ​គ្នា​នេះ​ក្នុង​ប្រកាស​លោក​រដ្ឋមន្ដ្រី​បាន​បន្ដ​ថា ការ​ផ្តល់​ការ​អនុគ្រោះ​លើកលែង​ការ​បង់ថ្លៃ​អគ្គិសនី​តាម​លក្ខខណ្ឌ​អប្បបរមា និង​លើកលែង​ការ​បង់ថ្លៃ​តាម​លក្ខខណ្ឌ​អានុភាព រួច​អនុញ្ញាត​ឱ្យ​បង់ថ្លៃ​អគ្គិសនី​ត្រឹមតែ​ចំនួន​គីឡូវ៉ាត់ម៉ោង ដែល​បាន​ប្រើ​ជាក់ស្តែង តាម​អត្រា​ថ្លៃ​មធ្យម ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ណា​ដែល​រង​គ្រោះ​ដោយ ការ​ព្យួរ ឬ​បន្ថយ​សកម្មភាព ផលិតកម្ម ឬ អាជីវកម្ម គឺជា​បន្ទុក​ផ្ទាល់​របស់​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៃ​ទីតាំង​នីមួយ​ៗ​។

ការ​លើកទឹកចិត្ត​ដោយ​បន្ថយថ្លៃ​អគ្គិសនី​ចំនួន ២៥​ភាគរយ លើ​ការ​បង់ថ្លៃ​អគ្គិសនី​ដែល​បាន​ប្រើ លើស​ពី​ចំនួន​ប្រើ ប្រចាំខែ​មធ្យម​ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ (​ពី​ខែមករា ដល់​ខែមីនា​) ចំពោះ​ទីតាំង​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ដែល​បរិយាកាស​អំណោយផល អាច​បង្កើន​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម​របស់​ខ្លួន ជួយ​ទប់​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច ក្នុង​រយៈពេល​អនុវត្ត​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ គឺជា​បន្ទុក​របស់​អគ្គិសនី​កម្ពុជា ទាំង​ក្នុង​ការ​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា​ផ្ទាល់ និង​ទាំង​ក្នុង​ការ​ផ្គត់ផ្គង់​ដោយ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ប​ញ្ចូ​ន​រង ឬ​ចែកចាយ​អគ្គិសនី​ឯកជន ដែល​យក​ប្រភព​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ