ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​ជិះ​ម៉ូតូ​​ទៅ​ទិញ​​អី​​វ៉ា​ន់​​ឱ្យ​​ម្តាយ​លក់​ ​ស្រាប់តែ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​​នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូ​ទៅទិញអីវ៉ាន់​ឱ្យ​ម្តាយ​លក់ ហើយ​ក៏ជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​​ម៉ូតូ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៤៤​នាទី​​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥៦​A…

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​​នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូ​ទៅទិញអីវ៉ាន់​ឱ្យ​ម្តាយ​លក់ ហើយ​ក៏ជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​​ម៉ូតូ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៤៤​នាទី​​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥៦​A ចំណុច​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ​តា​បែន ស្ថិត​ក្នុងភូមិ​គោករ​ការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​តាម​​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ អឿ​ន ឡាយ​ហាំ​ង​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​វែង​ត្បូង​ ឃុំ​តា​បែន ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ​ជាអ្នក​បើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​អៀ​រ៉ក ព​ណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​ ចំណែក​រថយន្ត​​មួយគ្រឿង​ខាងលើមិនស្គាល់ម៉ាក អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ បាន​បើកគេច​​បាត់ស្រមោល​ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ រួច​បាន​ជិះ​​ម៉ូតូ​ទៅ​ទិញ​​អី​​វ៉ាន់​ឲ្យ​ម្តាយ​លក់ លុះ​ពេល​ជិះ​​ចេញពី​ភូមិ​ឡើង​មក​ថ្នល់ជាតិ ដោយ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​កើតហេតុ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ​តា​បែន ក៏​ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​ពី​ត្បូង​ទៅ​ជើង​បុកយ៉ាងពេញទំហឹង ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​​បាត់ប​ង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង រី​ឯ​ម៉ូតូ​​​របស់​ជន​រង​គ្រោះ​បាន​រង​ការ​​ខូចខាត​ធ្ងន់ធ្ងរ​ ចំណែក​អ្នក​​បើក​​បររថ​យន្ត​​បាន​បើកគេចបាត់​ស្រមោល ។

​ក្រោយពេលកើតហេតុ ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​​ពី​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​និង​ត្រួតពិនិត្យ​រួច ​ម៉ូតូ​ត្រូវ​បាន​យក​​ទៅ​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​បែន ​រង់​​ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ