ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នក​ទៅ​លេង​សមុទ្រ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នា​រដូវភ្លៀង​នេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១១ និង​៣៥​នាទី ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រះ​សីហ​នុ អាកាសធាតុ​លើ​ផ្ទៃសមុទ្រ​មេឃ​នៅ​តែ​មាន​ភាព​អួអាប់​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ខ្យល់​បក់​បង្គួរ…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១១ និង​៣៥​នាទី ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រះ​សីហ​នុ អាកាសធាតុ​លើ​ផ្ទៃសមុទ្រ​មេឃ​នៅ​តែ​មាន​ភាព​អួអាប់​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ខ្យល់​បក់​បង្គួរ និង​ទឹក​រលក​នៅ​ចន្លោះ​ឃ្ល​ង​បង្គួរ​។

ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ជា​ប្រចាំ ដល់​កម្លាំង​នគរបាល​ទេ​ចរណ៍ និង​នគរបាល​ចរាចរណ៍ ផ្លូវទឹក​ឲ្យ​ជា​និច្ច​ជា​កាល​ត្រូវ​ពង្រឹង​គោលដៅ និង​ណែនាំ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​តាម​ឆ្នេរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ចុះ​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ ត្រឹម​រយៈ​ចម្ងាយ​០៥​ម៉ែត្រ​ចុះ​, និង​បាន​ហាម​មិន​ឲ្យ​ក្មេង​តូច​ៗ(​អាយុ​ប្រហែល ៧​ឆ្នាំ​ចុះ​) ចុះ​លេង​ទឹក ដោយហេតុ​ថា នេះ​ជា​រដូវភ្លៀង​អាច​មាន​រលក​ធំ​ៗ ខ្យល់​បក់​ខ្លាំង​ជាយថាហេតុ​។

លោក​ឧត្តមសេនីយ៍ទោ សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទាំងអស់​សូម​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអស់​ដើម្បី​ជាស​ផុត​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ