ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Silva អាច​ដើរ​តាម​គន្លង Xavi ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លិប Man City

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ David Silva ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ចូលរួម​ជាមួយ​ក្រុម Al-Duhail នៅ​ប្រទេស​កា​តា បន្ទាប់​ពី​កុងត្រា​របស់​គេ​ជាមួយ​ក្រុម…

ប្រទេស​អង់គ្លេស ៖ កីឡាករ David Silva ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ចូលរួម​ជាមួយ​ក្រុម Al-Duhail នៅ​ប្រទេស​កា​តា បន្ទាប់​ពី​កុងត្រា​របស់​គេ​ជាមួយ​ក្រុម Manchester City នឹង​អស់​សុពលភាព​នៅ​ចុងខែ​នេះ​។

កុងត្រា​របស់​ខ្សែបម្រើ​អេ​ស្ប៉ា​ញ​រូប​នេះ ជាមួយ​ក្លិប Man City នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ប៉ុន្តែ​ក្លិប​រំពឹង​ថា Silva នឹង​ពន្យា​កុងត្រា​រយៈពេល​ខ្លី រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ តាម​គោលការណ៍​ថ្មី​របស់ FIFA អំឡុង​ពេល​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។

សូម​ជម្រាប​ជូន​ថា អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​បញ្ជាក់​រួច​ហើយ​ថា នេះ​គឺជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន ជាមួយ​ក្រុម​រហស្សនាម​មេឃ​ខៀវ​មួយ​នេះ ។

របាយការណ៍​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្រុម​រូប​នេះ ទំនងជា​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​ដើម្បី​បញ្ចប់​អាជីព​របស់​ខ្លួន ឬ​ក៏​នៅ​ក្រប​ខណ្ឌ​កំពូល​សហរដ្ឋអាមេរិក MLS បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្លិប Inter Miami របស់ David Beckham ។

ប៉ុន្តែ​បើ​យោង​ទៅ​តាម​សម្តី​អ្នកកាសែត​អេ​ស្ប៉ា​ញ​លោក Miguel Rico របស់ Mundo Deportivo បាន​និយាយ​ថា បុរស​កូនកាត់​អេ​ស្ប៉ា​ញ​-​ជប៉ុន​វ័យ ៣៤​ឆ្នាំ​រូប​នេះ នឹង​បន្ត​អាជីព​របស់​ខ្លួន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជាមួយ​ក្លិប Al-Duhail ក្នុង​ក្រប​ខណ្ឌ​កំពូល​កា​តា ដោយ​ដើរ​តាម​គន្លង​សិស្ស​ច្បង Xavi ដែល​បាន​សម្រេច​ផ្លាស់​ពី​ក្លិប Barcelona ទៅ​ចូលរួម​ជាមួយ​ក្លិប Al Sadd និង​បញ្ចប់​អាជីព និង​ក្លាយជា​គ្រូបង្វឹក​នៅ​ទីនោះ​។

កីឡាករ David Silva និង Xavi

សូម​រំលឹក​ជូន​ថា David Silva បាន​ផ្លាស់​ពី​ក្លិប Valencia មក​ចូលរួម​ជាមួយ Man City កាលពី​ឆ្នាំ ២០១០ ក្នុង​តម្លៃ ២៥​លាន​ផោន​។ រយៈពេល ១០​ឆ្នាំ​មកនេះ Silva រក​គ្រាប់​បាល់​បាន ៧៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ៤២៣​ប្រកួត​នៅ​គ្រប់​កម្មវិធី​។ ដោយ​បាន​ជួយ Man City ឈ្នះ Premier League ៤​រដូវ​កាល​, FA Cup ២​ដង​, League Cup ៥​ដង និង Community Shield ចំនួន ៣​ដង​៕ (ដកស្រង់​ចេញពី Sportbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ